តារាចម្រៀងប្រចាំផលិតកម្ម ថោន អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត ត្រៀមនឹងបង្ហាញស្នាដៃរួមគ្នាថ្មីសន្លាងមួយក្នុងឆ្នាំ២០១៨នេះ គឺរឿង ”ចញ្ចៀនខ្មោច” របស់ផលិតកម្ម LD Picture ត្រៀមនឹងចាក់បញ្ចាំងជាផ្លូវការនាចុងខែ ឧសភានេះ។ ការបង្ហាញស្នាដៃភាពយន្តរួមគ្នាជាថ្មី បន្ទាប់ពីអ្នកទាំងពីរខកខានសម្ដែងភាពយន្តរួមគ្នាយូរឆ្នាំមកហើយ ពោលគឺចាប់តាំងពីផលិតកម្ម Spark Music ផ្អាកផលិតចម្រៀងមកម្ល៉េះ។

បើទោះជាខកខានសម្ដែងរួមគ្នាយូរឆ្នាំបន្តិចហើយក្ដី ក៏ប៉ុន្តែគូស្វាមីភរិយាល្បីឈ្មោះរូបនេះ បញ្ជាក់ថាគ្មានបញ្ហាអ្វីចោទនោះទេសម្រាប់ការសម្ដែង។ ក្នុងនោះអ្នកទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថា ស្នាដៃថ្មីរួមនេះនឹងអាចជួយលើកប្រជាប្រិយភាពពួកគេឡើងវិញ។ទាំង យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត សុទ្ធតែអះអាងព្រមគ្នាហើយថារឿង”ចិញ្ចៀនខ្មោច” គឺជាសាច់រឿងថ្មី ប្លែកគួរឱ្យចាប់អារម្មណ៍។ ក្នុងនោះទស្សនិកជនពិតជាមិនខកបំណងទេ សម្រាប់ការផលិតរបស់ផលិតកម្មល្បីឈ្មោះខាងលើ។
ភាពយន្តរឿង ”ចញ្ចៀនខ្មោច” នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨។ នេះភាពយន្តទី៤ហើយសម្រាប់អ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានចាប់ដៃគូសម្ដែងរួមគ្នាតាំងពួកគេមិនទាន់រៀបអាហ៍ពិពាហ៍ រហូតមកទល់និងពេលបច្ចុប្បន្ន៕