រឿងខ្លី ៖ នាថជាកូនស្រីពៅ នៅក្នុងគ្រួសារធូរធាមួយនៅក្រុងសៀមរាម នាងមានបងប្អួនបីនាក់ បងប្រុសរបស់នាងបានរៀបការរួចទៅរស់នៅ សហរដ្ឋអាមេរិច ប៉ាម៉ាក់របស់នាងក៏បានទៅរស់នៅជាមួយបងប្រុសរបស់នាងដែរ ចំណែកនាថ នៅស្រុកខ្មែរជាមួយបងស្រីទីពីរ នាងនឹងបងនាងជាមើលខុសត្រូវភោជនីដ្ឋានជំនួសប៉ាម៉ាក់នាង។ ពេលដែលនាថប្រលងបាក់ឌុប បងស្រីនាងបានរៀបការជាមួយបុរសម្នាក់ដែលជាដុកទ័រនៅមន្ទីពេទ្យឯកជនធំមួយ។បងស្រីនាងមានចរិកខុសពីនាងដាច់ស្រឡះ មិនសូវនៅផ្ទះប៉ុន្មានទេ មានមិត្តច្រើន មិនសូវខ្វល់ ជាមួយនាងនោះទេ ពេលរៀបការរួចភ្លាម បងនាងដូចជាត្រឹមត្រូវណាស់ មិនបានប៉ុន្មានផង បងនាងក៏វិលត្រឡប់ទៅរកភាពដើមវិញ ពេលនាថ និងស្វាមីទៅធ្វើការបាត់ បងនាងតែងតែលួចទៅដើរលេង មិននឹកនាមើលថែភោជនីដ្ឋាននោះទេ នាថទៅរៀនបន្តផង ទៅមើលខុសត្រូវភោជនីដ្ឋានផង។

ថ្ងៃមួយបងថ្លៃនាងបានទៅទស្សនកិច្ចនៅឯប្រទេសបារាំង ចំនួន២សប្តាហ៍។ ពេលបងថ្លៃនាងទៅបាត់បានមួយថ្ងៃ បងស្រីនាងបានដើរលេងដាច់យប់ស្ទើររាល់យប់ថ្ងៃទី៣ បងស្រីត្រឡប់មកវិញស្រវឹងជោគខ្លន បាននាំបុរសម្នាក់មកគេង ជាមួយនៅផ្ទះ។ នាថ និងបងស្រីបានឈ្លោះប្រកែងគ្នាយ៉ាងខ្លាំង រហូតបងស្រីនាងបានទះកំផ្លៀង រួចរុញនាងដួលបោកក្បាលជាមួយទូរទៀតផង នាងបានហាមមិនអោយនាថចេះដឹងរឿងរបស់នាង ។ នាថមានអារម្មណ៍ថា អាណិតបងថ្លៃនាងណាស់ដឹងតែពីធ្វើការសន្សំលុយ ស្រលាញ់ថ្នាក់ថ្នមប្រពន្ធ ការងារផ្ទះមិនដែលប្រកាន់នោះទេ សម្បីសម្លៀកបំពាក់របស់ប្រពន្ធក៏ហ៊ានបោកអោយដែរ។ នាងខកចិត្តណាស់ដែលបងស្រីនាងធ្វើបែបនេៈ មិនហ៊ានប្រាប់គ្រួសារនៅអាមេរិច ក៏មិនហ៊ានប្រាប់បងថ្លៃបារម្មណ៍ ក្លាចមានបញ្ហា បានត្រឹមតែលួចយំកើតទុកម្នាក់ឯង។ ដល់ថ្ងៃដែលបងថ្លៃនាងត្រឡប់មកវិញ ឯបងស្រីនាងបាត់ពីផ្ទះតាំងពីព្រឹកបន្ទាប់ពីរឿងរួច។ ពេលនៅតាមផ្លូវកំពុងបើកឡាន នាថពិតជាឆ្ងល់ថា តើបងស្រីនាង និងបងថ្លៃនាងដែលនិយាយគ្នា រឺផ្អែមល្ហែមដូចជា គូរស្នេហ៍ដទៃទៀត រឺក៏អត់ ព្រោះមើលទៅពួកគាត់ដូចជាធម្មតា។

ពេលនាថទៅដល់ប្រលានយន្តហោះ នាងគិតថា ប្រហែលជាបងស្រីទៅដល់មុនបាត់ទៅហើយ ពេលទៅដល់មិនឃើញបងនាងនោះទេ នាងឈររងចាំ ពេលបងថ្លៃនាងមកដល់ភ្លាមមើលទៅបងថ្លៃនាង គាត់សប្បាយចិត្តណាស់។ ពេលគាត់សួរនាងថា បងស្រីនៅឯណា នាងគាំងអស់ មិនដឹងថា ត្រូវនិយាយថាម៉េច។ បងថ្លៃនាងនិយាយថា បងស្រីនាងប្រាប់គាត់ថា ឈឺហើយទូរស័ព្ទខូចមិនទាន់បានទៅទិញថ្មី ពុទ្ធាអើយការពិតបងស្រីនាង កុហស ប្តីរបស់ខ្លួន។ នៅក្នុងចិត្តនាងអាណិតបងថ្លៃនាងណាស់។ ពេលជិះឡានត្រឡប់ទៅផ្ទះវិញ នាងសង្កេតមើលបងថ្លៃនាង គាត់មិនសប្បាយចិត្តសោះ តែគាត់ព្យាយាមសួរនាំនាងពីរឿងហាង នឹងរឿងរៀនសូត្ររបស់នាង ។ ពេលទៅដល់ផ្ទះ នាងភ្ងាក់ផ្អើលណាស់ ពេលឃើញបងស្រីនាង គេងព្យួរសារ៉ូមនៅផ្ទះបងថ្លៃនាងឃើញបែបនេៈ រត់ទៅរកប្រពន្ធភ្លាម ព្រះអើយបងស្រីនាងកំពុងតែលង់ខ្លួនជ្រៅទៅៗ នាងឆ្អែតចិត្តខ្លាំងណាស់ មិនចង់ឃើញមុខ បងស្រីនាងទៀតទេ នាងចាប់ផ្តើមបារម្ម ពីបងថ្លៃនាង ស្ទើរគ្រប់ពេល មិនដឹងថាបងស្រី គិតនឹងមានចេតនាធ្វើអីអោយពិតប្រាកដ។ បងស្រីនាងនៅតែបន្តសម្តែងឆាកល្ខានបន្លំភ្នែកបងថ្លៃ គ្រប់ពេល នាងស្អប់បងថ្លៃនាង ហេតុអីក៏ល្ងង់យ៉ាងនេៈ ប្រពន្ធកុហសក៏នៅតែជឿទៀត។ លើកទីមួយក្នុងឆាកជីវតរបស់នាងហើយ ដែលជួបមនុស្សល្អដូចជាបងថ្លៃនាងបែបនេៈ គាត់ល្អពេកហើយនាងសម្រេចចិត្តថា មិនដឹងលឺរឿងពួកគាត់ទាំងពីរទៀតទេ។ ថ្ងៃមួយនាងកំពុងធ្វើម្ហូប បងថ្លៃនាងដើរចូលមកប្រាប់នាងថា បងស្រីនាងមានផ្ទៃពោះ នាងរបូតកែវចេះពីដៃបែកមុតជើង ឡើងហូរឈាម នាងស្ទះរើសអំបែងកែវ តែមិនដឹងសោះ រវល់តែគិត ពីកូនក្នុងផ្ទៃជាបងស្រីនាងជាកូនរបស់អ្នកណា? បងថ្លៃស្រែកប្រាប់ថា ជើងនាងហូរឈាមច្រើនណាស់ នាងភ្ងាក់ព្រឺត គាត់មកហូសដៃនាងទៅលាងរបួស។ គាត់សួរនាងថា កើតអីបានជា គ្មានព្រលឹងក្នុងខ្លួនបែបនេៈ។ (នៅមានវគ្គបន្ត)