មានមិត្តខ្ញុំម្នាក់និយាយថា ការបរាជ័យក្នុងរឿងស្នេហា មិនមែនជាការបាត់បង់អ្វីគ្រប់យ៉ាងនោះទេ តែវាការចំណេញដ៏ច្រើនលើសលប់ដែលអ្នករាល់គ្នាមិនបានដឹង៖
១. ពេលវេលា ៖ មិនចាំបាច់ខ្ជះខ្ជាយពេលវេលា មិនចាំបាច់ទៅណាមកណា រឺចេញក្រៅរាល់ថ្ងៃ មិនចាំបាច់ចំណាយពេលនិយាយទូរស័ព្ទច្រើន
២. លុយកាក់ ៖ វាជារឿងខាតបង់ណាស់ ដែលត្រូវរៀបចំការណាត់ជួបញាំអី ទិញរបស់របរផ្គាប់ចិត្តគ្នា និងការចាយវាយអត់ប្រយោជន៍តាមតែអារម្មណ៏ ច្រើនទៀត

៣. មិនគិតច្រើន ៖ ជាការពិត ការឈ្លោះគ្នាគឺជៀសមិនផុតឡើយ ហេតុនេះពេលនៅម្នាក់ឯង មិនបាច់ក្រែងចិត្តអ្នកណា ហើយអត់មានរឿងត្រូវឈឺក្បាលទៀត ដែលធ្វើអោយគេងមិនលក់
៤. មានគោលការណ៏ផ្ទាល់ខ្លួន ៖ ការធ្វើអ្វីៗជាច្រើនដើម្បី ផ្គាប់ចិត្តអ្នកដ៏ទៃជារឿងដែលពិបាក ព្រោះថាមនុស្សយើង សូម្បីផ្គាប់ចិត្តខ្លួនឯងពិបាកផង ចុះទម្រាំទៅផ្គាប់អ្នកដ៏ទៃ
៥. អាថ៌កំបាំងផ្ទាល់ខ្លួន ៖ រឿងអ្វីក៏ដោយមិនមែនសុទ្ឋតែអាច បញ្ចេញឫ បង្ហាញអោយដៃគូអស់ពេកទេ ព្រោះថា យើងមិនបានដឹងមុនថាមានថ្ងៃណាមួយគេអាចនិងបែកពីយើងដោយកត្តាណាមួយមិនខាន។ សំខាន់យើងអាចរក្សា អ្វីដែលយើងគួរអោយមានជារបស់ផ្ទាល់ខ្លួន ទៅវាប្រសើរជាងផ្ញើរ ក្តីសង្ឃឹមគ្រប់យ៉ាងទៅលើដៃគូ។
សរុបមក ការបែកបាក់គ្នាពិតជាមានប្រយោជន៏ តែការនៅលីវយូរពេកក៏មិនល្អដែរ។
