
ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅលើទឹកដីនៃទ្វីបអាស៊ី ហើយត្រូវបានគេស្គាល់នៅទូទាំងពិភពលោកដោយសារតែប្រទេសយើងមានប្រាសាទអង្គរវត្ត ជាប្រាសាទដែលដូនតានាសម័យអង្គរបានបន្សល់ទុកឲ្យ ដែលប្រទេសដ៏ទៃពុំអាចធ្វើបាន។
បុព្វបុរសខ្មែរពិតជាអស្ចារ្យខ្លាំងណាស់ ដែលពួកគាត់អាចកសាងប្រាសាទជាច្រើនដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងឲ្យយល់ពីសម័យនោះ ដោយចម្លាក់ក្បូរក្បាច់រចនានៅក្នុងសម័យនោះទុកជាកេដំណែល។
ឥលូវយើងងាកមកកាន់សម័យ១៩៦៥ ប្រទេសយើងក៏មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ដោយមានរោងចក្រផលិតស្រាបៀរ .រោងចក្រផលិតកង់ឡាន. ថ្នាំពេទ្យ .សម្ភារៈប្លាស្ទិច ហើយនិងរបស់របរជាច្រើនទៀត បើនិយាយដល់វិស័យកសិកម្មវិញក៏មិនអន់ដែរ។
នៅពេលដែលបានទស្សនាខ្សែរវីដេអូឯកសារទាំងនេះចប់ហើយនោះ គ្រប់គ្នាប្រាកដជានឹកស្តាយជាក់ជាពុំខាន នូវសមិទ្ធផលទាំងនោះក៏ព្រោះតែវាត្រូវបានបំផ្លាញដោយភ្លើងសង្គ្រាម។
តោះកុំឲ្យរងចាំយូសូមទៅទស្សនាវិដអូនាសម័យឆ្នាំ ១៩៦៥ ទាំងអស់គ្នាថា តើសម័យនោះអស្ចារ្យយ៉ាងណា ៕
















(វិដេអូ)