វិដេអូឃ្លិបថ្មី ដែលថតសកម្មភាពរបស់ក្មេងប្រុស១២នាក់ ព្រមទាំងគ្រូបង្វឹកម្នាក់ ដែរជាប់នៅក្នុង​រូងភ្នំថាំលួង..

ប្រទេសថៃ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី០៤ ខែ​កក្កដា ឆ្នាំ២០១៨ នេះ វីដេអូ​​ថ្មី​មួយ​ទៀត  បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សភាព​ក្មេង​ប្រុសទាំង ១២នាក់ រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួកគេ នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ ។

បើតាមប្រភពពីថៃបាន បង្ហោះវិដេអូ​នៅលើ​ទំព័រ​ហ្វេសប៊ុក Thai Navy Seals នា​វេលា​ម៉ោង​០៧ព្រឹក​ខាង​លើ បាន​បង្ហាញ​ឲ្យ​ឃើញថា ក្មេង​ប្រុស​ទាំង​នោះ​ត្រូវ​គេ​រុំ​ខ្លួន​ជាមួយ​នឹង ភួយ​កម្ដៅ​ខ្លួន​ម្យ៉ាង (Thermal Foil Blanket) ហើយ​ពួកគេ​ក៏​បាន​នាំ​គ្នា​និយាយ​ស្វាគមន៍​ទៅ​កាន់​កាមេរ៉ា​ថា «សាវ៉ាត់ឌី» ប្រាប់​ឈ្មោះ​របស់​ពួកគេ ហើយ​ថា​ពួកគេ​មាន​សុខភាព​ល្អ។

បើ​តាម​ការ​បញ្ជាក់​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ បាន​ឲ្យ​ដឹង​ថា វីដេអូ​នោះ​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ពួកគេ​ទទួលទាន​អាហារ​រួច បន្ទាប់ពីបានទស្សនាវីដេអូមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើនពិតជាក្តុកក្តួលក្នុងចិត្តខ្លាំង និងអាណិតពួកគេ ក្រោយឃើញសាភាពរបស់ពួកគេ។

គួរបញ្ជាក់ផងដែរ ថាខណៈពេលនេះក្រុមអ្នកសង្គ្រោះបានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ និងបានឲ្យពួកគេហូបអាហារបានគ្រប់គ្រាន់ ដោយឃើញថាក្មេងមានភាពរឹងមាំ និងមានកម្លាំងជាងមុនហើយ។មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកសង្គ្រោះកំពុង ត.បណ្តាញទូរស័ព្ទ ដើម្បីឲ្យពួកគេទាក់ទងទៅគ្រួសារផងដែរ៕

ប្រភព៖ FB