មិនគួសោះ!!! អតីតកងកុម្ម៉ងដូទាហានជើងទឹកថៃម្នាក់ បានស្លាប់បាត់បង់ជីវិតក្នុងបេសកកម្មជួយសង្គ្រោះជរងគ្រោះជាប់ក្នុងល្អាងភ្នំ ទាំង ១៣ នាក់

ប្រទេសថៃ៖ កងកុម្ម៉ងដូទាហានជើងទឹកថៃម្នាក់ដែលមានជំនាញខាងមុជទឹក​ បានស្លាប់បាត់បង់ជីវិតនៅយប់ថ្ងៃ ​ សុក្រ ទី៦​ កក្កដា​ ឆ្នាំ​២០១៨​ វេលា​ ២:០០​ នាទី​ ព្រឹក​ ដោយសារខ្វះខ្យល់​អុកស៊ីហ្ស៊ែន នៅពេលលោកវិលត្រលប់មកពីទីតាំងក្មេង​ ១២​ នាក់​ និង​ គ្រូបង្វឹកម្នាក់​ បានពាក់កណ្ដាលផ្លូវ​ ។​

អតីតនាយទាហានជើងទឹកថៃម្នាក់ ដែលបំពេញ​​​ការងារក្នុងការជួយ​សង្គ្រោះ​មនុស្សទាំង១៣នាក់ នៅក្នុងរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើង​ប្រទេសនោះ បានស្លាប់បាត់​បង់ជីវិតហើយ ដោយសារតែ​ការខ្វះ​អុកស៊ីសែន។

លោកជានាយទាហាន​ជើងទឹកថៃ និងជាអ្នក​ជំនាញ​មុជទឹកដែរនោះ​មាន​ឈ្មោះថា សាម៉ាណ គូណាន (Samarn Kunan) បានទទួល​មរណភាព​អំឡុងពេលលោក​កំពុងតែរៀបចំធុង​ឧស្ម័ន​អុកស៊ីសែន នៅក្នុងរូងភ្នំថាំលួង ទីដែលប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្សទាំង ១៣នាក់ កំពុងបន្តនៅឡើយ៕ លោកគឺជាជនរងគ្រោះទី​ ១​ ដែលបានស្លាប់បាត់បង់ជីវិតក្នុងបេសកកម្មជួយសង្គ្រោះជ​រងគ្រោះជាប់ក្នុងល្អាងភ្នំ​ ទាំង​ ១៣​ នាក់​ ។

ដោយ៖ សុខ ជា