Jaehyun របស់​ក្រុម ​Golden Child​ និយាយ​ថា V គឺជា​តារាគំរូ​ក្នុង​ចិត្ត​ខ្លួន​

កាលពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​វ័យ​ក្មេង Jaehyun សមាជិក​ក្រុម GoldenChild បាន​សម្តែង​ការកោតសរសើរ​ចំពោះ​តារារៀមច្បងV​របស់​ក្រុម BTS ។ Jaehyun ​និង​ Bomin ដែល​ជា​សមាជិក​រួម​ក្រុម​ចម្រៀង​បុរស​វ័យ​ក្មេង​ GoldenChild ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​ផលិត​កម្ម Woollim Entertainment បាន​បង្ហាញ​ពីភាព​ទាក់​ទាញ​​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​ពួក​គេ​នៅ​ក្នុង​រូបភាព​ផ្ទាំង​​ពាណិជ្ជកម្ម Ceci ។ នៅ​ក្នុង កិច្ច​សម្ភាសន៍​សមាជិក​ទាំង​ពីរ​ត្រូវ​បាន​គេសួរ​អំពី​ក្ដីស្រម៉ៃ ដែល​ពួក​គេចង​បាន​បំផុត​តាំង​ពី​ក្មេង​មកទល់​ពេល​នេះ។ Bomin បាន​ឆ្លើយតប​ថា “ក្ដីស្រម៉ៃ​របស់​ខ្ញុំ​គឺឺ​ចង់​ក្លាយជា Maknae (សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម) ហើយ​ថ្ងៃ​នេះ​ផង​ដែរ​វា​បាន​ក្លាយជា​ការ​ពិត​ហើយ។ បន្ទាប់​មក Jaehyun បាន​និយាយ​ពីក្ដីស្រម៉ៃ​របស់​ខ្លួន​គឺ​ចង់​ក្លាយជា​អ្នក​លេង​ច្នៃ​ម៉ូតសម្លៀក​បំពាក់​ដ៏​ជំនាញ​ម្នាក់។ Jaehyun​ បាន​ថ្លែង​ថា V គឺជា​តារា​មួយ​រូប​ដែល​ជាគំរូ​នៅ​ក្នុង​ចិត្ត​ខ្ញុំ។ “​ពេល​ដែល​ខ្ញុំ​ឃើញ​ការតុប​តែង​ខ្លួន​របស់​គាត់​(V) នៅ​អាកាស​យានដ្ឋាន គាត់​មើល​ទៅ​ទាន់​សម័យ​ខ្លាំង​ណាស់ ប្រៀប​ដូចជា​អ្នក​ជំនាញ​ខាង​ច្នៃ​ម៉ូតអញ្ចឹង។ ខ្ញុំ​បាន​សម្លឹង​មើល និង​ថតរូប​គាត់​ទុក ហើយ​ខ្ញុំ​គិត​ថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​តុប​តែង​ខ្លួន​ដូច​គាត់​ដែរ​”៕

V នៃ​ក្រុម​ BTS