កម្លោះសង្ហា​ទាំង​ ៥ រូប​នេះ​សុទ្ធ​តែ​ធ្លាប់​ជួប​​ស្នេហ៍​​បរាជ័យ​​​មុន​​ពេល​បាន​ក្លាយជា​តារាល្បី

មនុស្ស​គ្រប់​រូប​ដែល​កើត​​មក​​នៅ​លើ​ផែនដី​នេះ​គឺ​តែង​តែ​​ប្រាថ្នា​ចង់​​​​សាង​ស្នេហា​មួយ​ដែល​ស្មោះ​ និង​គង់​វង្ស​យូរ​អង្វែង​​ គ្មាន​នរណា​ចង់​បាន​ស្នេហា​ដែល​បរាជ័យ​នោះ​ទេ​​ ប៉ុន្តែ​បើ​ជួប​នឹង​ស្នេហ៍​ដែល​មិន​សម​បំណង​ហើយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​​មួយ​ថា​លែង​ចង់​មាន​ស្នេហា​។ ​​តួយ៉ាង​​​តារា​ចម្រៀង​កូរ៉េ​​​ល្បីៗ​ចំនួន​ ៥ រូប​ខាង​ក្រោម​នេះ​​​​​ស្ទើរតែរាងចាល​នឹង​ស្នេហា ព្រោះ​ធ្លាប់​ភ្លក់​រស​ជាតិ​ល្វីងជូរចត់​នៃ​ស្នេហ៍​គ្រា​ដំបូង​របស់​ពួក​គេ ៖

១. តារា​ចម្រៀង Sunggyu សមាជិក​ក្រុម INFINITE

ស្នេហ៍​គ្រា​ដំបូង​របស់​តារា​ចម្រៀង​រូប​នេះ គឺជា​សមាជិក​ក្រុម​តន្ត្រី​ប្រចាំ​សាលា​របស់​លោក។ កាល​នោះ តារា​ចម្រៀង Sunggyu បាន​ចាប់​ផ្ដើម​ចេញ​ពី​មិត្ត​ភាព រហូត​ដល់​លង់​ស្រលាញ់​ភាគី​ខាង​ស្រីដក​ចិត្ត​មិន​រួច។ រឹតតែ​ពិសេស តារា​ក្នុង​ក្រុម INFINITE រូប​នេះ ក៏​បាន​សារភាព​ស្នេហ៍​តាម​រយៈបទ​ចម្រៀង Dream of a Doll ទៀត​ផង។ ទោះ​ខំ​ប្រឹង​យ៉ាង​ណា ក៏​ស្នេហ៍​គ្រា​ដំបូង​របស់​តារា​ប្រុស​សង្ហា​នេះ មិន​បាន​ឋិតថេរ​ដែរ។

២. តារា​ចម្រៀង Hoya

តារារូប​នេះ ស្គាល់​ស្នេហ៍​គ្រា​ដំបូង​នៅ​ក្នុង​ថ្នាក់​​បញ្ចប់​មធ្យម​សិក្សា។ លោក Hoya បាន​នាំ​មនុស្ស​ដែល​លោក​ស្រលាញ់​ទៅ​លេង​សមុទ្រ ដើម្បីឆ្លៀត​ឱកាស​សារភាព​ស្នេហ៍។ យ៉ាង​ណាមិញ គូ​ស្នេហ៍​នេះ ទី​បំផុត​ក៏​នៅ​តែ​ចែក​ផ្លូវ​គ្នា។

៣.តារា​ចម្រៀង Minhyuk សមាជិក​ក្រុម BTOB

តារា​ចម្រៀង Minhyuk ធ្លាប់​លួច​ស្រលាញ់​នារី​ម្នាក់​​អស់​រយៈ​ពេល​៤ឆ្នាំ ហើយ​ក៏​បាន​សេពគប់​គ្នា​មែន។ តែទី​បំផុត លោក​ក៏​ដាច់​ចិត្ត​សុំ​បែក​គ្នា ព្រោះ​វាជាស្នេហា​ដែល​ស្រលាញ់​តែម្ខាង។

៤. តារា​ចម្រៀង Henry សមាជិក​ក្រុម Super Junior M

តារា​ប្រុស​សង្ហា Henry ធ្លាប់​ស្រលាញ់ និង​សេពគប់ជា​មួយ​នារី​សញ្ជាតិ​កាណាដា​កាលពី​៧ឆ្នាំ​មុន តែ​នារី​ម្នាក់​​នោះ​បែរជាក្បត់​លោក ដោយ​ទៅ​សេពគប់ជា​មួយ​មិត្ត​សម្លាញ់​របស់​លោក​ទៅ​វិញ។

៥.តារា​ចម្រៀង Chanyeol សមាជិក​ក្រុម EXO

តារា​ក្នុង​ក្រុម EXO រូប​នេះ បាន​ស្រលាញ់​នារី​នៅ​ឯ​ព្រះ​វិហារ​ម្នាក់​។ ហើយ​បើ​ទោះ​ជាតារាសង្ហា Chanyeol មាន​ចរិត​លេង​ច្រើន រួសរាយ​រាក់ទាក់​ ប៉ុន្តែ​​​គាត់​បែរ​ជា​ខ្វះ​ភាព​​​ក្លាហាន​​ក្នុង​ការ​សារភាព​ស្នេហ៍​​ប្រាប់​នាង​​។ ទី​បំផុត​​​គាត់​បាន​ត្រឹម​តែ​លួច​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​​(Crush)។