Song Hye Kyo និង Park Bo Gum នឹង​រួម​គ្នា​សម្ដែង​រឿង​ភាគ​ថ្មី​មាន​ចំណង​ជើង​ថា “Boyfriend”

ថ្មីៗ​នេះ​កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo និង​តារា​សម្ដែង​វ័យ​ក្មេង​លោក Park Bo Gum បាន​ព្រម​ព្រៀង​និង​ចុះ​កិច្ចសន្យា​សម្ដែង​រឿង​ភាគ​ថ្មី​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើង​ថា “Boyfriend”។ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ទាក់​ទង​អោយ​សម្ដែង​ខ្សែ​ភាពយន្ត​នេះ ហើយ​ឥឡូវ​ពួក​គេ​ត្រូវ​បាន​អោយ​សម្ដែង​ជាតួឯក។ Song Hye Kyo នឹង​ត្រូវ​ដើរ​តួជាស្រីម្នាក់​ឈ្មោះ Cha Soo Hyun ដែល​ធ្លាប់​ជា​កូន​ប្រសារ​របស់​គ្រួសារ​ស្ដុកស្ដម្ភ​មួយ។ ចំណែក​ឯ Park Bo gum នឹង​ត្រូវ​ដើរ​តួជា​បុរស​សាមញ្ញ​មម្នាក់​ឈ្មោះ​ថា Kim Jin Hyuk ដែល​ជា​មនុស្ស​ស្ងៀមស្ងាត់ ប៉ុន្តែ​ស្វាហាប់ និង​ពូកែ​ដោះ​ស្រាយ​គ្រប់​បញ្ហា។ “Boyfriend” គឺជា​រឿង​ភាគ​បែប​មនោសញ្ចេតនា ដែល​រៀបរាប់​ពីរឿងរ៉ាវ​របស់​នារី​ម្នាក់​ដែល​នាង​ហាក់​ដូចជា​មាន​អ្វីៗគ្រប់​យ៉ាង តែមក​មាន​ទំនាក់​​ទំនង​ស្នេហាជា​បុរស​ធម្ម​តាម្នាក់​ដែល​មិន​មាន​អ្វី​ទាំង​អស់។ រឿង​នេះ​ផង​ដែរ​ត្រូវ​បាន​សរសេរ​ដោយ​លោក Yoo Young Ah ដែល​ជា​អ្នក​និពន្ធ​រឿង “My Annoying Brother” និង “No Threat”។ ខ្សែ​ភាពយន្ត​នេះ​នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ប៉ុស្ដន៍ TVN ដែល​នឹង​មាន​គម្រោង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នេះ៕