Lay​ សមាជិក EXO បើក​គណនី Twitter ​ផ្ទាល់​ខ្លួន​ជា​ផ្លូវ​ការ

កាលពី​ពេល​ថ្មីៗ​នេះ កម្លោះសង្ហារ Lay ដែល​ជា​សមាជិក​របស់​ក្រុម EXO បាន​បើក​គណនី Twitter ជា​លើក​ដំបូង​ចាប់​តាំង​ពីការ​បង្ហាញ​ខ្លួន​របស់​គាត់ ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការថា LAY_zhang_!។ គណនី​នេះ​បាន​បើក​ឡើង​តាំង​ពីខែមិថុនាឆ្នាំ ២០១៨​មកម្ល៉េះ តែ​ពេល​នោះ​វា​មិន​ទាន់​បាន​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ឆ្ងល់ និង​សង្ស័យ​ចំពោះ​ពត័​មាន​មួយ​នេះ ព្រោះ​ពួក​គេ​គិត​ថា​វាអាចជា​គណនី​ក្លែង​ក្លាយ។ ប៉ុន្តែ​ភាពមន្ទិល​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​ស្រាយ​បញ្ជា​ក់​ទៅ​វិញ នៅ​ពេល​ដែល Lay បាន​Follow Baekhyun នៅ​លើ Twitter ហើយ Baekhyun បាន​Follow គាត់​វិញ។ គួរ​បញ្ជា​ក់​ផង​ដែរ​ថា Baekhyun គឺជា​សមាជិក EXO តែម្នាក់​គត់​ដែល​មាន​គណនី Twitter ផ្លូវ​ការ ដែល​បាន​បើក​ដំណើរ​ការកាល​ពីឆ្នាំ​២០១៧៕