ពុំធ្លាប់មានទេ ធានាថាសើចចុកពោះ លើកដំបូងហើយ ជនបរទេសគាត់ចង់ដឹងថា កាដកសំណាបវាយ៉ាងណាដែរ

(កំសាន្ត) ការធ្វើស្រែជាការលំបាកមួយ ហើយគឺជាការតស៊ូរបស់កសិកខ្មែរយើង ព្រោះពេលខ្លះ បានច្រើនទៅ ពេលខ្លះទៅពុំសូវបានទេ ដែលធ្វើឲ្យគាត់ខាតកម្លាំងជាច្រើន តែទោះយ៉ាងណាក៏ដោយត្រូវតែធ្វើ ។

កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូខ្លីមួយដែលបង្ហាញនូវសកម្មភាពជនជាតិបរទេសមួយក្រុមដែលបានធ្វើការ ដកសំណាប នៅក្នុងវាលស្រែបងប្អូនប្រជាពលរដ្ឋមួយគ្រួសារនៅក្នុងខេត្តបាត់ដំបង។

វីដេអូនេះត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Sambath Battambang ក៏ព្រោះតែការចង់ដឹងចង់ស្គាល់នូវវប្បធម៌ខ្មែរ និងទំនៀមទំលាប់ការរស់នៅ របស់ប្រជាពលរដ្ឋនៅតាមស្រុកភូមិ ជនជាតិបរទេសមួយក្រុមនេះ បានសាកល្បងដកសំណាបជាលើកដំបូង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនដែលបានផ្ទុះសំណើចជាខ្លាំង ដោយវីដេអូនេះមានការចែករំលែករហូតដល់ទៅរាប់ពាន់ដងឯណោះ៕ ប្រភពFB