«អាបេន» គឺជាឈ្មោះរបស់លោកបេនដែលប្រជាជនទាំងក្មេងទាំងចាស់នៅតំបន់នោះតែងតែហៅ។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាប្រជាជនហៅលោកបេនដែលមានអាយុសឹងតែចាស់ជាងឪពុកឬតារបស់គាត់បែបនេះអ៊ីចឹង? មូលហេតុគឺដោយសារពួកគាត់មួយចំនួនធំមិនដែលបានជួបលោកបេនផ្ទាល់ ហើយលឺតតាមគ្នាថាលោកបេនជាមនុស្សអាក្រក់ ធ្វើបាបប្រជាជន មិនមែនជាមនុស្សដែលត្រូវគោរពទេ ដូចនេះហើយពួកគាត់ហៅលោកបេនបែបនេះតែម្តងទៅ។

អ្វីដែលជាភាពជោគជ័យធំបំផុតសម្រាប់ព្រឹត្តិការណ៍ប្រគុំតន្រ្តី បៃតងនេះមិនមែនជាថវិកាដែលទទួលបានជិត១២ម៉ឺនដុល្លារអារមេរិកសម្រាប់បេននោះទេ តែគឺពួកយើងបានបង្ហាញពីការលះបង់របស់បេននិងក្រុមគ្រួសារ ហើយបានបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធពីសារប្រយោជន៍ព្រៃឈើនិងសត្វព្រៃទៅដល់ប្រជាជនប្រហែលជា៦០០០នាក់នៅតំបន់នោះ ហើយបានធ្វើឲ្យគាត់មានទឹកចិត្តអាណិតស្រលាញ់និងយល់ពីគោលបំណង និងចេតនាល្អរបស់បេនកាន់តែច្បាស់ កាន់តែច្រើន។ ដូចនេះសុខសុវត្តិភាពរបស់បេននៅពេលដើរល្បាតព្រៃគឺបានកើនឡើងមួយកំរឹតទៀតផងដែរ។


លោកពាក់មី ថាពេលធ្វើដំណើរទៅផ្ទះបេន គាត់អៀនខ្លាំងណាស់ ត្រង់បេនការពារមិនឲ្យកាប់ កាប់មិនបានលួចដុត ខ្ញុំតូចចិត្តណាស់ ម៉េចក៏ប្រជាជនខ្ញុំទៅជាមានអារម្មណ៍អញ្ចឹង ខ្ញុំអត់យល់ទេ និងមួយទៀតខ្មាស់បរទេស គេជួយការពារព្រៃឈើខ្លួនឯង។





