វាពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីទៅទិញចិញ្ចៀនផ្លាទីនតម្លៃ ៣៥០ដុល្លារ ពីហាង មាស ពេជ្រ លីម គង់ ហើយពាក់បាន១០ថ្ងៃ លក់វិញបាន ១៨០ដុល្លារ ធ្វើឲ្យអ្នកទិញរូបនេះមិនអស់ចិត្ត យល់ថាត្រូវម្ចាស់ហាងបោកប្រាស់ ក៏បានបង្ហោះវិក្កយបត្រ ឈ្មោះហាង និងមុខមាត់ម្ចាស់ហាងលើហ្វេសប៊ុក និងរាប់រាប់យ៉ាងដូច្នេះថា៖

«នេះហើយលទ្ធផល ទៅទិញចិញ្ចៀនមិនបានពិនិត្យវិក្កយប័ត្រច្បាស់លាស់ មកជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ ត្រូវម្ចាស់ហាងបោកប្រាស់ ហើយខ្ញុំសូមផ្ដាំផ្ញើទៅដល់ម្ចាស់ហាង ថាល្មមឈប់ទៅអាទង្វើបោកប្រាស់គេនឹង ចិញ្ចៀនផ្លាទីនទឹក7ទំនង់2ជី6ហ៊ុនតម្លៃ350$ យកមកពាក់បាន10ថ្ងៃ ដល់ពេលមកមើលវិក្កយប័ត្រ ក៏ភ្ញាក់ខ្លួនព្រើត ខ្ញុំក៏ប្រញាប់យកទៅលក់វិញ មានណាបងប្អូនអើយ ចិញ្ចៀនតម្លៃ350$ពាក់បាន10ថ្ងៃយកទៅលក់បាន180$ និយាយលែងចេញតែម្ដងបងប្អូន នឹកស្មានមិនដល់។ ជាចុងក្រោយសុំផ្ដាំទៅម្ចាស់ហាង មាស ពេជ្រ លីម គង់ ផងថាឈប់បានឈប់ទៅហើយសូមបងប្អូនជួយ Like ជួយ Share អោយទៅដល់ម្ចាស់ហាង ផង »។

ក្រៅពីអ្នកទិញខាងលើក៏មានអ្នកទិញជាច្រើនទៀតជួបរឿងដែរ ដូចជា អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ៖ ហាងមួយនេះធ្លាប់បោកគេច្រើនណាស់ ខ្ញុំក៏ធ្លាប់ដែរចាំមុខតានេះច្បាស់ជាងថ្ងៃទៀតទេវតាមានភ្នែក អ្វីដែលតានិងគ្រួសារបានធ្វើបានដឹងហើយនៅតែបន្តសូមឱ្យវេនកម្មត្រឡប់ទៅប៉ះចំតាឯង និងគ្រួសារតាឯងបានជួប។

អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ៖ វាធ្លាប់បោកប្រាស់ខ្ញុំដែលតែមិនដឹងធ្វើមិចកុំអោយវាបោកគេទៀតវាបោកឡាងល្បីហើយគ្មាននាក់ណាហៀនចាប់វាខ្ញុំឃើញនឹងភ្នែកច្បាសណាស់វាយកលុយខ្ញុំអស់ 100$ ខ្ញុំយកលុយទិញមាសវា 900$វាក៏ទាញទៅរាប់វាថាលុយខ្ញុំមានតែ800$អានេះបោកស្រស់ៗខ្ញុំសូអោយវាជួបកម្មពៀអោយធ្លាក់លើគ្រួសាវាដែលសាងវាយកលុយគេប៉ុនមាណវាអស់ប៉ុននឹង។

អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ៖ ខ្ញុំក៏ធ្លាប់ចាញ់បោកគាត់ដែបងខ្ញុំទិញខ្សែដែត្បូងឆ្នាយ900$ខ្ញុំបាត់សំបុត្រយកទៅលក់អោយតែ270$ថាមិនមែនរបស់គាត់ហើយមានត្រារបស់គាត់ខ្សែដៃនោះនៅទល់សព្ធថ្ងៃនេះឯងបង។


