នារីរូបស្រស់ម្នាក់បានផ្តល់ក្តីសង្ឃឹមឲ្យកំលោះៗមានទឹកមាត់លេបវិញ ក្រោយនាងប្រកាសជាធារណៈរកបុរសដែលមានស្នេហ៍ពិតស្រលាញ់នាងលុះក្ស័យទោះបីគ្មានប្រាក់ក៏គ្មានបញ្ហាសំខាន់ចុះតែអេតាស៊ីវិល និងចាប់ដៃគ្នារកស៊ីឲ្យបានថ្កុំថ្កើនសិន ចាំគិតរឿងរៀបការពេលក្រោយ ព្រោះកន្លងមកធ្លាប់មានលោកឧកញ៉ាៗ និងអ្នកសិល្បៈមួយចំនួនមិនគិតដល់ចំណុចចូលរោងការទេ អ្វីដែលអ្នកទាំងនោះគិតគឺធ្វើយ៉ាងណាចេះស្វែងយល់ចិត្តរស់នៅជាមួយ និងប្រឹងប្រែងរកចំណូលសាងគ្រួសារ លុះមានលុយសល់ប្រាក់វាល់លានដុល្លារ អ្នកទាំងនោះតែងរៀបចំមង្គលការហ៊ឹកហ៊ាក់។

ស្រីតូចច្រឡឹងប្រើគណនីហ្វេសប៊ុក «Oun Naa Fah» បានប្រកាសឥតក្រែងថា៖
«ចង់ចូលដណ្តឹងអីមិនយកថ្លៃខាន់ស្លាទេ បើស្រលាញ់ពិតចុះតែអាតាស៊ីវិលហើយ ប្ដីប្រពន្ធស្រេច ហើយចាប់ដៃគ្នារកស៊ីទៅហើយមានលុយថ្ងៃណារៀបការថ្ងៃនឹង អូខេអត់»។

យ៉ាងណាសារមួយនេះបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក សូម្បីតែលោក សុខ ចាន់រឿង នាយកសាលាបង្រៀនគួរគណនេយ្យ ក៏លាន់មាត់ថា «មានមិនច្រើនទេ នារីចិត្តធម៌អញ្ចឹង»។ មួយវិញទៀតកំលោះៗមិនទាន់ហ៊ានទំលាក់បេះដូងឲ្យនាងសិក្សាពីចិត្តស្មោះទេ ព្រោះតែខ្លាចនាងនិយាយលេង ខណៈកំលោះមួយចំនួនថា «មើលទៅនាងជាអ្នកមានទ្រព្យធូរធាណាស់ មានមុខរបរត្រឹមត្រូវ ថែមទាំងស្អាតទៀត មិនខ្វះទេអ្នកតាមស្រលាញ់ ហើយទំនងមើលទៅថ្លៃបណ្ណាការក៏មិនធម្មតាដែរ»។



