សូមសរសើរទឹកចិត្តស្រីស្អាតលីលី!! ពេលនេះ​ស្ត្រី​កម្សត់​ឆ្លង​ទន្លេ​ដែល​គ្មាន​ប្រាក់នោះបានសម្រាកនៅមន្ទីរពេទ្យមិនចាំបាច់បងប្រាក់ឡើយ

ប៉ុន្មាន​ថ្ងៃមុន​ល្បី​ថា មាន​ស្រី​ស្អាត​សាច់​សខ្ចី​ម្នាក់​មានចិត្ត​ល្អ បាន​ជួយ​ដល់​ស្ត្រី​កម្សត់​ម្នាក់​ដែល​គ្មាន​ប្រាក់​សម្រាលកូន រហូត​ធ្វើឱ្យ​ល្បីល្បាញ​ពេញ​បណ្តាល​សង្គម​ថា នាង​មិន​ត្រឹមតែ​ស្រ់​ស្អាត ថែមទាំង​ចិត្តល្អ​ទៀត ។ តាមពិត​នារី​ដ៏​ស្រស់ស្អាត​ថែមទាំង​ក្លាហាន​នោះ គឺជា​តារា​ស្រី​ដែលមាន​ឈ្មោះថា លី​លី ដែល​ត្រៀម​នឹង​បង្ហាញមុខ​នៅក្នុង​រឿង «កាំបិត​មុខ ​២» ក្នុងពេល​ឆាប់ៗ​ខាងមុខ ។​

​បន្ទាប់ពី​ទទួលបាន​ការសរសើរ​ពី​សំណាក់​បងប្អូនខ្មែរនៅលើ​បណ្តាញ​សង្គម ដែល​បាន​ជូន​ស្ត្រី​អនាថា​ម្នាក់បង្កើតកូន​តាមផ្លូវ​កា​លពី​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៩ នៅ​ម្តុំទួលគោក បានធ្វើឱ្យ​ស្រី​ស្អាត លី​លី សប្បាយចិត្ត​យ៉ាងខ្លាំង ហើយ​នាង​ថែមទាំង​បាន​ពោល​ពាក្យ​ថា នេះ​មិនមែនជា​លើកទីមួយ​នោះទេ​ដែល នាង​តែងតែ​ជួយ​អ្នកក្រខ្សត់ កន្លងមក​នាង​ធ្លាប់បាន​ជួយ​ការងារ​សង្គម​ច្រើន​មកហើយ ។

​ស្រី​ស្អាត លី​លី មិន​ត្រឹមតែ​ជួយសង្គ្រោះ​បឋម​ដល់ស្ត្រី​អនាថា​ម្នាក់​នោះ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានចេញ​ថ្លៃ​ព្យា​បា​ល​ទាំងស្រុង​ផងដែរ សូម្បីតែ​ថៅកែ​ផលិតកម្ម មហាហង្ស លោក អ៊ិន សុ​ភិន ក៏បាន​ជួយ​ចេញថ្លៃ​ព្យាបាល និង ជួយឧបត្ថម្ភ​ជា​ថវិការ សម្ភារដល់​ស្ត្រី​កម្សត់ ​និង ​កូន​ផងដែរ ។

​ទង្វើរ​របស់​ស្រី​ស្អាត លី​លី និង ​លោក អ៊ិន សុ​ភិន ទទួលបាន​ការសរសើ​រ​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូនខ្មែរយើង ។ ស្រី​ស្អាត លី​លី បាន​បន្ថែមទៀតថា អ្វីដែល​នាង​ធ្វើ​គឺ​ធ្វើ​ចេញពី​ចិត្ត មិនមែនជា​ការសម្តែង​ឡើយ បើទោះបីជា​នាង​ជា​តារា​សម្តែង​ក្តី ថ្វីដ្បិតតែ​ហេតុការណ៍​នេះ​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ភ័យខ្លាច​យ៉ាងណាក្តី តែ​នាង​ព្យាយាម​ពង្រឹងស្មារតី និង ជួយ​ស្ត្រី​រូបនោះ​ព្រមទាំង​កូន​ប្រកបដោយ​សុវត្ថិភាព ។ នេះ​ជា​លើកទីមួយ​ហើយ​ក្នុង​ជីវិត​ដែល​នាង​ជួប​រឿង​បែបនេះ តែ​ក៏​សប្បាយចិត្ត​នៅពេលដែល​ឃើញ​ម្តាយ និង កូន​មាន​សុវត្ថិភាព ។ គួរបញ្ជាក់​ផងដែរ​ថា លី​លី ត្រៀម​នឹង​លេចមុខ​នៅក្នុង​រឿង «កាំបិត​មុខ ២» របស់​ផលិតកម្មមហាហង្ស ក្នុងពេល​ឆាប់ៗ​ខាងមុខ ៕