ឈានចូលឆ្នាំថ្មី ២០១៩ ភ្លាមតារាចម្រៀង លាង សុផាឡែន ត្រៀមចេញទៅសម្តែងនៅសហរដ្ឋអាមេរិករួមជាមួយតារាសម្តែងរូបសង្ហា ធីអូ ។ បើតាមគម្រោងពួកគេនឹងចេញទៅនៅក្នុងពេលឆាប់ៗខាងមុខនេះ ។នេះជាលើកដំបូងដែលតារាសម្តែង លាង សុផាឡែន ដឹកដៃលោក ធីអូ ទៅសម្តែងនៅប្រទេសជឿនលឿនមួយនេះ ។
បើតាមគម្រោង លាង សុផាឡែន នឹងចេញទៅសម្តែងនៅទីនោះនៅដើមឆ្នាំនេះ រយៈពេល ៣ ខែ ។បើទោះបីមិនធ្លាប់ចេញទៅសម្តែងនៅសហរដ្ឋអាមេរិកក៏ពិតមែនតែ លាង សុផា ឡែន រំពឹងថាការសម្តែងរបស់នាងនឹងទទួលបានជោគជ័យក៏ដូចការគាំទ្រពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះ ។

អ្វីដែលចាប់អារម្មណ៍គេធ្លាប់ចាំថា លាង សុផាឡែន និង តារាចម្រៀងរូបសង្ហា ធីអូ ធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាដែលកាលណោះភរិយា ធីអូ ក៏បានចេញមុខរករឿង លាង សុផាឡែន ផងដែរ ប៉ុន្តែក្រោយមកចំណងស្នេហ៍មួយនេះក៏ស្ងាតបាត់ទៅវិញ ។

ពេលនេះដែរបទចម្រៀងថ្មីៗរបស់ លាង សុផា ឡែន បានចេញជាបន្តបន្ទាប់នៅក្នុងផលិតកម្មភ្លេងរីខត ។កាន់តែមានប្រជាប្រិយភាព លាង សុផាឡែន កាន់តែមានរូបសម្រស់ស្រស់ស្អាតជាងមុន ហើយជីវភាពរស់នៅរបស់នាងក៏ហ៊ឺហាផងដែរ ។ ក្រៅពីសិល្បៈតារាចម្រៀងរូបនេះក៏មានដីរាប់ហិចតានៅតាមខេត្តផងដែរ ៕


