សិល្បះខ្មែរ ៖ កើតមកក្រលំបាក រស់កំព្រាវេទនា ខ្វះមុខខ្វះក្រោយមិនមែនជាកំហុសនិងជាអ្វីដែលត្រូវខ្មាស់អៀននោះទេ មានតែការខិតខំប្រឹងប្រែងស្វែងយល់ពីខ្លឹមសារជីវិតហើយធ្វើគ្រប់យ៉ាងជារឿយៗឆ្ពោះទៅកាន់ភាពរុងរឿងទើបជាអ្វីដែលយើងជៀសមិនបាន។


ជាក់ស្តែងណាស់មនុស្សគ្រប់គ្នាបើគ្មានការតស៊ូតើធ្វើម្តេចទើបអាចសំរេចគោលដៅបាន? តើមានទេមនុស្សក្នុងលោកដែលគ្មានការបរាជ័យនោះ? នៃជាអ្វីដែលយើងគួរអបអរដោយពេលថ្មីៗនេះ លោក វង្ស ថាណាន់ បេក្ខជនមកពីកំពង់ចាម បានធ្វើអោយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ Judge Audition សបា្ដហ៍ទី ៥ រង្គោះរង្គើរដោយសារប្រវត្តិកំសត់និងសមត្ថភាពពិសេសរបស់គាត់។

ចំរឿងដែលគាត់បានបកស្រាយនាពេលនោះ មានចំណងជើងថា ”ស្រលាញ់អូនរហូត” ដើម្បីធ្វើការប្រកួត។ជាលទ្ធផលបេក្ខជនកម្សត់ម្នាក់នេះពិតជាធ្វើបានល្អមែន បើទោះនៅមានចំនុចខ្វះខាតតិចតួចក្តី តែគាត់បានទៅវគ្គបន្តទៀត។ ដូចនេះដើម្បីចង់ដឹងកាន់តែច្បាស់ពីខ្សែជីវិតរបស់គាត់ ក៏ដូចជាការច្រៀង សូមទៅទស្សនាខាងក្រោមទាំងអស់គ្នា៕























សូមទស្សនាវីដេអូរបស់គាត់
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FCambodianIdol%2Fvideos%2F734990533360983%2F&show_text=0&width=560
ដោយ ៖ Sing Ly
ប្រភព ៖ Cambodian Idol