តារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញភាពផ្អែមល្អែម ជាមួយគ្រួសារជាគំរូដល់សិល្បៈផ្សេងទៀត

(ភ្នំពេញ) តារាចម្រៀង ខេមរៈ សិរីមន្ដ បានបង្ហាញ ភាពផ្អែមល្ហែមខ្លាំងជាមួយក្រុមគ្រួសារ ។ អ្វីដែលធ្វើឲ្យនារីខ្លះច្រណែនគឺក្រោយពីលឺពាក្យមួយឃ្លារបស់តារាលំដាប់ជួរមុខរូបនេះនិយាយ ទៅកាន់ប្រពន្ធមុនពេលនាងសម្រាលកូនទី៣នោះ។ ពាក្យផ្អែមល្អែមថា លោក​​គ្រាន់​តែ​ជា​ស្វាមី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ភរិយា​ខ្លួន​ទើប​ជា​ស្ត្រី​ល្អ​ តាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​មាន​​កូន​៣​នាក់ ។

លោក ខេមរៈ សិរីមន្ត បាន​ចេញ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួន​ឆ្លើយ​តប​ទៅ​ភរិយា​យ៉ាង​ផ្អែម​ល្ហែម​ ក្រោយ​ពី​នាងបាន​ សរសើរ​ថា​លោក​ ជា​ស្វាមី​ល្អ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ខេមរៈ សិរីមន្ត បាន​ឆ្លើយ​តប​ទៅ​ភរិយា​ថា លោក​​គ្រាន់​តែ​ជា​ស្វាមី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ភរិយា​ខ្លួន​ទើប​ជា​ស្ត្រី​ល្អ​ តាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​មាន​​កូន​៣​នាក់ នាង​មិន​ដែល​សុំ​អ្វី​ឡើយ​ សុំ​ត្រឹម​តែ​មាន​រូបលោកនៅក្បែរ​គឺ​គ្រប់​គ្រាន់​ហើយ។​ តារារូបនេះថា“បង​ជា​ប្ដី​ធម្មតា​ៗ​ម្នាក់​ប៉ុណ្ណោះ​ អូន​ទើប​ជា​ភរិយា​ដ៏​ល្អ​ តាំង​ពី​ពួក​យើង​ស្រឡាញ់​គ្នា​មក ​អូន​មិនដែល​ចង់​បាន​អ្វី​ពី​បង​ឡើយ អូន​ថា​សុំ​ត្រឹម​មាន​បង​នៅ​ក្បែរ​ និងស្រឡាញ់​អូន​ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​អូន​ បង​មាន​សំណាង​ណាស់​ដែល​មាន​អូន​ជា​ភរិយា​”។ នេះ​បើ​តាម​សារ​ ខេមរៈ សិរីមន្ត បង្ហោះ​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួន នៅមុនពេលភរិយាសម្រាលកូនទី៣ក្នុងពេលដ៏ខ្លីខាងមុខនេះ។

បន្ទាប់​ពី​ឃើញ​សារ​​ដ៏​ផ្អែម​ល្ហែម​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយ​តប​ទៅ​ភរិយា​ដូច្នេះ​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​នេះ​គឺ​ជា​លើក​ទី​១​ដែល​លោក ប្រើ​ពាក្យ​ផ្អែម​ល្ហែម​​ទៅ​កាន់​ប្រពន្ធ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។

​ សូមបញ្ជាក់ដែរថា៖ តារាចម្រៀងខេរៈ សិរីមន្ត ត្រូវបានគេទម្លាយរឿងមានប្រភពកូនជាថ្មី រួមទាំងរូបថតដែលពិបាកនឹងប្រកែកបាន។ រហូតដល់អំឡុងខែមេសាឆ្នាំនេះទើបលោកសម្រេចចិត្តទទួលស្គាល់ថាជារឿងពិត។ ភរិយា​របស់ តារា​ចម្រៀង ខេមរៈ សិរីមន្ត មាន​ឈ្មោះ ផល្លី វ័យ​៣០ឆ្នាំ​ស្ដើង គឺ​ជា​អ្នក​ស្រុក​កំណើត ក្នុង​ខេត្ត​កំពង់​ចាម ដូច​ទៅ​នឹង លោក ខេមរៈ សិរីមន្ត​។ អ្នកទាំងពីរបានរៀបការជាច្រើនឆ្នាំមកហើយ​ ថែមទាំងមាន​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​ទៀត។បច្ចុប្បន្ន​​លោក ខេមរៈ សិរីមន្ត​ ទទួល​បាន​កូន៣នាក់ កូន​ប្រុស​ឈ្មោះ ខេមរៈ មន្ត​ស្នេហ៍ វ័យប្រហែល៥ឆ្នាំ និង​កូន​ស្រី​ឈ្មោះ ខេមរៈ ស្ត្រី វ័យ​ជាង​២ឆ្នាំនិងកូនម្នាក់ទៀតដែលភរិយាកំពុងពរពោះនោះ៕ ប្រភពPPR

 

តារាចម្រៀង កញ្ញា យូរី រំភើបស្រកទឹកភ្នែក ពេលបាន…..

(ភ្នំពេញ) តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ស្រកទឹកភ្នែក ក្រោមពីបានដឹងថាខ្លួន ឯង បានចេញ ទៅច្រៀង នៅក្នុងព្រឹត្ដិការណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ចិន-អាស៊ានលើកទី១៥ ដែលត្រូវបានរៀបចំឡើង នៅក្រុងណាននីងខេត្តក្វាងស៊ីនៃសាធារណៈរដ្ឋប្រជា មានិតចិន ។

តារាស្រីរូបនេះបានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពីនាងទទួលបានឱកាសចេញទៅច្រៀងតំណាងឲ្យកម្ពុជា ចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសចិនជាលើកដំបូងនេះ។

 

តារារូបនេះបាន សម្ដែងការរំភើបបែបនេះ កាលពីរាត្រីថ្ងៃអង្គារ ២កើត ភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃ១១ កញ្ញាឆ្នាំ២០១៨រៀបឡើងយន្ដហោះ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។ នាងបានបញ្ជាក់ថា៖ នាងបានត្រៀមរួចជាស្រេចដើម្បីចូលរួមច្រៀងទាំងបទចម្រៀងជាតិផ្ទាល់ខ្លួន និងបទចម្រៀងច្រៀងរួមដែលអ្នកផលិតកម្មវិធីបានផ្តល់ឲ្យ។ មុនពេលចាកចេញនាងបានហ្វឹកហាត់ ច្រៀងបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងថ្មីដែលកម្មវិធីផ្តល់ឲ្យដើម្បីឲ្យប្រាកដថានឹងអាចធ្វើបានល្អនៅពេលច្រៀងរាំនៅលើឆាកអន្តរជាតិ និងតំណាងឲ្យជាតិ ជាមួយនឹងការត្រៀមរួច ជាស្រេចនូវសម្លៀកបំពាក់ទាំងសម័យ និងប្រពៃណី។

នាងថា៖ ព្រឹត្ដិការណ៍ពិព័រណ៍ដ៏អស្ចាចារ្យ និងកម្មវិធីសិល្បៈមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងចិននេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍Nice TV ផងដែរ ដែលនាង មានក្ដីរំពឹងថា ប្រជាពលរដ្ឋខ្មែរនឹងបានទស្សនាដោយផ្ទាល់ និងបង្ហាញពីអារម្មណ៍មោទ ន ភាពស្របពេលដែលកម្ពុជាក្លាយជាប្រទេសដែលជាប្រធានបទសំខាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះផងដែរ។ យើងទាំងអស់គ្នាមានកិត្តិយស និងមោទនភាពចំពោះប្រទេសកម្ពុជាដែលបានក្លាយជាប្រធានបទសំខាន់ក្នុងពិព័រណ៍ នេះ(country of honor for the 15th CAEXPO)នេះជាការបង្ហាញពីវឌ្ឍនភាពនិងសមិទ្ធិផលសំខាន់ៗ របស់កម្ពុជានៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិមួយនេះ៕

បទថ្មីរបស់ លោក ម៉ៃ សុគន្ធ “មហាទើស” ដែល Cover តាមបទចម្រៀងល្បីរបស់ វៀតណាម នោះ កំពុងតែ…(សូមទស្សនាវិដេអូ)

ថ្មីៗនេះ លោក ម៉ៃ សុគន្ធ តែងតែធ្វើការរិះគន់ចំពោះបញ្ហាជាច្រើន ជាពិសេសគឺមានតារាជាច្រើន ដែល តារារូបនេះធ្លាប់តាមដានគ្រប់សកម្មភាព ដើម្បីរកកន្លែងរិះគន់អោយបាន។

ជាក់ស្តែង លោក ម៉ៃ សុគន្ធ តែងតែរិះគន់ទៅលើតារាចម្រៀងណាដែលបានលួចំលងបទគេ ឬក៏លួចចំលងក្បាច់រាំរបស់គេ ប៉ុន្តែម្តងនេះលោក ម៉ៃ សុគន្ធ បែបជាយកបទចម្រៀងវៀតណាមដែលកំពុងតែល្បីមកច្រៀង Cover ធ្វើមិនដឹង មិនខ្លាចមហាជនរើសគន់សោះ។

គួរបញ្ជាក់ផងដែរថា បទវៀតណាមដែលកំពុងតែល្បីខ្លាំងដែលមានចំណងជើងថា « đời lạ lắm à nghen» ហើយបទចម្រៀងនេះដែរ ទទួលបានការពេញនិយមកាន់តែខ្លាំងឡើងៗ ពីប្រទេសជិតខាង រួមទាំងប្រជាជនកម្ពុជាផងដែរ បើទោះជាអ្នកស្តាប់មិនយល់អត្ថន័យនៃបទចម្រៀងនេះក៏ដោយ ប៉ុន្តែសាច់ភ្លេងហាក់ធ្វើអោយអ្នកស្តាប់បាត់ទុក្ខកង្វល់មួយគ្រាទៅតាមបទចម្រៀងមួយនេះផងដែរ។

បទថ្មីរបស់ លោកម៉ៃ សុគន្ធ មានចំណងជើងថា មហាទើស ដែលសំរួលតន្ត្រីដោយ Mc Bull និងនិពន្ធទំនុកច្រៀងដោយ កវីតូច សុីវ ចន្ទ៕

 (សូមទស្សនាវីដេអូចម្រៀង ទាំងអស់គ្នា)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FZoomMusics%2Fvideos%2F2290550677625249%2F&show_text=0&width=560

ប្រភព៖ ZOOM music

អស្ចារ្យណាស់! កូនប្រុស ព្រាប សុវត្ថិ ទាំង៣ ពេលឃើញអ្នកគាំទ្រស្ទុះទៅថតជាមួយ ឱបគ្នាដូចបងប្អូនដោយមិនប្រកាន់ ឫក៏អាចថាគឺមិនឫក (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីនេះៗ ក្នុងពិធីបើកមហាព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ២ នៅទីលានពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី ២៥ ខែ ឧសភា រហូតដល់ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០១៨ បានរៀបចំធ្វើឡើងយ៉ាងអស្ចារ្យ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនទូទៅ ជាពិសេសក្រោមអធិបតីភាព សម្តេចតេជោ និងសម្តេចកិត្តិព្រឹក្តិបណ្ឌិត និងយុវជនស័គ្រចិត្ត ដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។

នៅក្នុងនោះផងដែរ គេក៏ឃើញមានវត្តមានកំពូលតារាចម្រៀងជាច្រើនរូប ក្នុងគឺលោក ព្រាប សុវត្ថិ និងកូនប្រុសរូបសង្ហាទាំង ៣ រូប ក៏បានចូលរួមនៅក្នុងកម្មវិធីនេះ ពោរពេញទៅដោយក្តីសោមនរីករាយផងដែរ។

ហើយមិនតែប៉ុណ្ណោះ គ្រាន់តែចេញមកជួបជាមួយអ្នកគាំទ្រភ្លាម កូនប្រុសរបស់លោក ព្រាប សុវត្ថិ ទាំង៣នាក់ ក៏បានរត់ស្ទុះមកថតជាមួយនឹងអ្នកគាំទ្រខ្លួនជាច្រើននាក់ដែលឈររង់ចាំដោយសេចក្តីស្រលាញ់ពេញចិត្ត និងរាប់អានគ្នាចាត់ទុកដូចជាបងប្អូននឹងគ្នាផងដែរ។
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSovathMonivannOfficial%2Fvideos%2F1880063135348615%2F&show_text=0&width=560

ធ្លាប់តែលឺពាក្យគេថា ឱ្យតែបានធ្វើជាតារាល្បីភ្លាម ក៏ចាប់ផ្តើមលេងឫកពារហើយ ក្រអើតក្រទមដាក់មនុស្សនៅជុំវិញខ្លួន ប៉ុន្តែកូនប្រុសលោក ព្រាប សុវត្ថិ ក៏ដូចជាលោក ព្រាប សុវត្ថិ ផ្ទាល់ បែរជាមិនចេះលេងឫកពា លើកតម្កើងខ្លួនចំពោះអ្នកដទៃនោះទេ គឺមានតែរត់ទៅរកអ្នកគាំទ្រឱ្យថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាទៅវិញ គួរឱ្យស្រលាញ់ណាស់។ ទាងនេះហើយ បញ្ជាក់ក្តីស្រឡាញ់ចំពោះ យុវជនកម្ពុជា និងប្រជាជាតិខ្លួនឯង ដោយមិនប្រកាន់វណ្ណះ ៕

ប្រភព ៖ KhmerLoad

សូន្យពីរដងដែល DJ ក្តឹបផ្តាំដល់កូនៗនិងយុវជនពិតជាមានន័យខ្លាំងណាស់ គាត់ពិតជាក្លាហានហ៊ាននិយាយមែន

សិល្បះខ្មែរ ៖ តារាចំរៀង រ៉េប និងជាអ្នកតែងនិពន្ធដែលមានឈ្មោះល្បីល្បាញផងដែរនោះបានទទួលស្គាល់ថាក្រោយពីជួបទុក្ខឪពុកស្លាប់ពិតជាធ្វើអោយលោកអស់សង្ឃឹមចង់បញ្ចប់អាជីពជាអ្នកនិពន្ធពិតមែន ព្រោះថាការតស៊ូជាង ៩ឆ្នាំលើវិធីនេះលោកធ្វើដើម្បីឪពុកទាំងអស់។

Image result for ឌីជេក្តឹប

យ៉ាងណាក៏ដោយឌីជេក្តឹបរូបនេះបានបន្តថា រឿងរ៉ាវមួយទៀតដែលធ្វើអោយលោកចង់បោះបង់អាជីពនេះព្រោះលោកផ្តាច់មិនបានពីគ្រឿងញៀន ដែលធ្វើអោយលោកបាត់បង់ពីទំនុកចិត្តអ្នកនៅជុំវិញខ្លួន។

Related image

គាត់បានបន្តទៀតថា គាត់ពិតជាចង់ឈប់តែងនិពន្ធ និងចង់ត្រលប់ទៅធ្វើជាអ្នកចំរៀងតាមរង្គសាលដូចពីមុនណាស់ តែម្ចាស់ភោជនីដ្ធាននានាដែលលោកធ្លាប់ច្រើនហាក់មិនផ្តល់ឱកាសអោយលោកទៀតឡើយ។ អ្នកនិពន្ធនិងជាតារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបន្តថា លោកនិងព្យាយាមផ្តាច់ពីគ្រឿងញៀនអោយបានដើម្បីមនុស្សជាទីស្រលាញ់និងមនុស្សនៅជុំវិញខ្លួនជាពិសេសកូនរបស់លោកផ្ទាល់តែតែម្តង។

Related image

ឌីជេក្តឹបបានផ្តែផ្តាំទៅកូនរបស់លោកនិងយុវវ័យដែលធ្លាប់សេពគ្រឿងញៀនថា៖ ពេលកូនធំឡើងចូរចងចាំថា ទោះកូនបានរៀនសូត្រជ្រៅជ្រះច្រើនប៉ុណ្ណាក៏ដោយ អោយតែកូនរស់នៅក្នុងសង្គមដែលអោយតំលៃលុយខ្លាំងជាងសមត្ថភាពជីវិតនិងសំដីរបស់កូននឹងថោកទាបស្មើសូន្យ ក៏ប៉ុន្តែផ្ទុយទៅវិញបើកូនមានចំណេះដឹងឬអាចរកលុយជួយអោយអ្នកដ៏ទៃសល់ច្រើនប៉ុណ្ណាក៏ដោយ កូនមានកិត្តិយសច្រើនប៉ុណ្ណាក៏ដោយ សល់លុយច្រើនប៉ុណ្ណាក៏ដោយ តែកូនហ៊ានបណ្តោយខ្លួនជាមួយគ្រឿងញៀនអ្វីៗនឹងរលាយសូន្យ ព្រោះពេលដែលកូនទាល់គ្មាននរណាជួយកូនជាដាច់ខាត៕

ប្រភព ៖ ៣០ដេលី

អូនអ៊ូក រាំបទ “មាន់ស្រេែ” របស់តារាចម្រៀងស្រីក្នុងផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី មើលទៅគួឲ្យស្រលាញ់មែនទែន…( មានវិដេអូ )

ថ្មីៗនេះយើងឃើញថា តាមផលិតកម្មជាច្រើនកំពុងតែត្រៀមចេញបទចម្រៀងថ្មីៗដើម្បីឲ្យ បងប្អូន ពូមីង ពុកម៉ែ យាយតា ស្តាប់កុំសាន្តនិងរាំ​លេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ។

ដោយឡែកក្នុងចំណោមបទថ្មីៗល្បីៗសម្រាប់រាំលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ គេសង្កេតឃើញបទ “មាន់ស្រេែ” របស់តារាចម្រៀងស្រីក្នុងផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី ហាក់កំពុងតែទទួលបានការគាំទ្រខ្លាំងលើសលុប ដោយមានចំនួនអ្នកចូលទស្សនាដល់ទៅខ្ទង់លានដងឯនោះ ព្រោះតែទាំងសម្លេង ភ្លេង និងចង្វាក់រាំ ពិតជាមិនធម្មតា ឃើញហើយក៏ចង់រាំដែរ។

សូមទស្សនា វិដេអូទាំងអស់គ្នា វិដេអូទី១

មិនតែប៉ុណ្ណោះ​បទចម្រៀងខ្មែរមួយបទនេះ កំពុងទទួលបានការគាំទ្រជាខ្លាំង នៅឯប្រទេសថៃ ដោយមានការយកទៅរាំ cover បង្ហោះពេញបណ្តាញសង្គមថៃ។

វិដេអូទី២

វិដេអូទី៣

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fahta.mimo%2Fvideos%2F2123588937920569%2F&show_text=0&width=267

ដោយ៖ SVD

ប្រភព៖ FB

«មិនស្មើររោមជើង​ផង» ត្រូវបានកញ្ញា ដេន នីក្វាន់ ឆ្លើយដោយពេលវេលា

សិល្បះខ្មែរ ៖ នេះជារឿងមួយដែលគ្រប់គ្នាតែងតែឆ្ងល់ និងតែងតែចង់ដឹងផងដែរ ថាតើកត្តាអ្វីខ្លះដែលនាំអោយកញ្ញា ដេន នីក្វាន់ ដែលជោគជ័យគ្រប់គោលដៅ?

ជាក់ស្តែងណាស់គ្រប់គ្នាដែលមានសតិ មានភាពជឿជាក់ តែងតែធ្វើគ្រប់យ៉ាងដោយស្មារតីពិចារណា និងមានទំនួលខុសត្រូវផងដែរ ពិសេសតែងតែធ្វើគ្រប់យ៉ាងដោយចិត្តត្រជាក់ ជាក់ស្តែង អ្នកនាង ដេន នីក្វាន់ បានឆ្លើយតបទៅកាន់អ្នកដែលធ្វើខ្លួនជាអ្នកចេះដឹងរឿងគេ ប៉ិនបូរបាច់ និង ធ្វើជាអ្នកចេះដឹងគ្រប់រឿង ដែលតែងតែរិះគន់មកកាន់ខ្លួនថា «មិនស្មើររោមជើង​ផង»

ជាធម្មតាការរិះគន់ក្នុងន័យស្ថាបនា អ្នកណាក៏មានសិទ្ធរិះគន់ដែរតែពាក្យសំដីប្រមាថបែបនេះពិតជាពិបាកទទួលយកណាស់ តែអ្វីដែលយើងគត់ចំណាំគឺការឆ្លើយតបនិងការរិះគន់នេះ កញ្ញា ដេន នីក្វាន់ បែរទៅជាអរគុណអ្នករិះគន់ទៅវិញ។ ថ្មីៗនេះកញ្ញា ដេន នីក្វាន់បានឆ្លើយតបទៅអ្នករិះគន់ជាសាធារណះថា «អរគុណចំពោះការមើលងាយរបស់អ្នក…ដែលដៀលថាខ្ញុំមិនស្មើររោមជើងអ្នក…អរគុណខ្លាំងណាស់ចំពោះពាក្យមួយនេះ»។

«ព្រោះតែពាក្យមួយនេះហើយធ្វើអោយខ្ញុំក្រោកឈរតស៊ូមកដល់ចំណុចនេះ…ខ្ញុំចង់អោយអ្នកចាំទុកក្នុងខួរអ្នកថា កុំមោទនះភាពលើខ្លួនឯងពេកពេលដែលអ្នកជោគជយ័នៅថ្ងៃនេះព្រោះថ្ងៃស្អែកមិនប្រាកដនោះទេថាអ្នកទទួលបានជោគជយ័… ធ្វើជាមនុស្សកុំមើលងាយមនុស្ស មនុស្សខ្ញុំធ្វើអ្វីគឺមានគោលដៅច្បាស់ណាស់មិនថាការងារឬស្នេហា!»។

ដោយ ៖  Sing Ly

មានអ្វីប្លែកចំពោះកញ្ញា រ៉េត ស៊ូហ្សាណា ? រំភើបយ៉ាងខ្លាំងនៅប៉ោយប៉ែតដោយសារតែ , , ,

តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា  ពិតជាមានទឹកដមពិរោះ និងមានស្រស់ស្អាត ជាហេតុធ្វើឲ្យតារាស្រីរូបនេះ មានអ្នកស្រលាញ់ចូលចិត្តមិនតិចនោះទេ។ ជាក់ស្ដែងថ្មីៗ កញ្ញា រ៉េត ស៊ូហ្សាណា បានទៅប្រគុំតន្រ្តីនៅប៉ោយប៉ែតទទួលបានការស្រលាញ់រាប់អានពីអ្នកនៅទីនោះជាខ្លាំង ថែមទាំងត្រូវគេ Surprise  ខួបកំណើតឲ្យមុនថ្ងៃ នៅក្រោមឆាកទៀតផង។

ទទួលបានការ  Surprise   ពីហ្វេនបែបនេះ  កញ្ញា រ៉េត ស៊ូហ្សាណា មានចិត្តរំភើបជាខ្លាំងរហូតបានបង្ហោះសារអរគុណថា៖ «អរគុណ #Pizzana ប៉ោយប៉ែតចំពោះការ surprise birthdayមុនថ្ងៃ ចង់ប្រាប់ថា ស្រលាញ់ណាស់ អរគុណណាស់ រំភេីបណាស់ Thank you my beloved #pizzana for this early birthday surprised. I love you all so so much »៕

នោះ ! អាយដលខ្ញុំ ញាំុម្ជូរធ្វើមុខឃ្យូតទៀត (មានវីដេអូ)

រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ កម្មវិធីមង្គលសេរីនៃអាពាហ៍ពិពាហ៍មង្គលរបស់ការប្អូនស្រីពៅ របស់តារាជើងចាស់ អ្នកនាង ចនច័ន្ទ លក្ខិណា ប្រធានសមាគមន៍សិល្បះមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ តារាប្រុសស្រីពីធីករពិធីការនី ឈានមុខជាច្រើនដួង ក្នុងនោះផងដែរ ពិធីករសង្ហាលោក ជា វណ្ណារិទ្ធ ក៏មានវត្តមាននៅពិធីនោះដូចគ្នាដែរ។ស្របពេល ឃើញកម្រមានឱកាសជួបជុំគ្នាល្អបែបនេះ លោក ក៏បានបង្កើតជាវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព ញុំាម្ជូរជាមួយ (ផ្លែតាឡឹងតឹង) របស់តារាទាំងនោះ។

តែអ្វីដែលជាលក្ខ័ណនោះគឺញាុំហើយហាមធ្វើមុខជូរ តស់ទស្សនាដោយរីករាយទាំងអស់គ្នា៕ (វីដេអូនៅចុងបង្អស់នៃរូបភាព)

តារា

ដោយ ៖ Sing Ly

 

អីយ៉ា ! បងចយចូលរោងការខែក្រោយនេះហើយ

សិល្បះខ្មែរ ៖ តារាកំប្លែងដែលនាំមកនូវអារម្មណ៍ប្លែកៗសំរាប់លោកអ្នក ពេលនេះបង្ហាញភ្លើងខៀវនៃការឈានជើងចូលរោងការហើយ នេះបើតាមការបញ្ជាក់ថ្ងៃ ខែ និងរូបថត Pre-wedding របស់គាត់ផងនោះ។

គួរបញ្ជាក់ផងដែរថា នាយចយ តែងតែបង្ហាញភាពភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមជានិច្ចផងដែររវាងលោកនិងអនាគតភរិយាលោក ហើយជាភាពផ្អែមល្ហែមដែលអ្នកគាំទ្រភាគច្រើនអបអរ និងមានអ្នកខ្លះលួចច្រណែនដោយមិនដឹងខ្លួនផងដែរ។ រួមជាមួយរូបភាពដ៏ស្រស់សង្ហាទាំងនោះក៏មានពាក្យមួយឃ្លារសំរាប់ផ្ញើរជូនហ្វេនរបស់គាត់ផងដែរ ដោយបានសរសេរថា ៖ «នៅមានរូបភាពផ្អែមល្ហែមច្រើនជាងនេះទៀត នឹងមានបង្ហាញជូនពុកម៉ែបងប្អូនញាត្តិមិត្តនៅថ្ងៃពិសេសរបស់ពួកខ្ញុំ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១.. 27/02/2018.» ។

ដោយ ៖  Sing Ly