មិនដែលដឹងសោះ!! សូមកុំអូសរំលង ជួយស៊ែរបន្តផងណា បរិភោគបាយហើយភ្លាម ផឹកទឹកត្រជាក់អាចធ្វើយអោយអ្នកអាយុខ្លី

យោងតាមរបាយការណ៍មួយដែលបានបង្ហោះនៅលើអ៊ីនធឺណិត រឿងរ៉ាវនេះបានកើតឡើងនៅក្នុងប្រទេសតៃវ៉ាន់ នៅពេលដែលអ្នកជំនួញម្នាក់អាយុជាង ៥០ ឆ្នាំ រស់នៅក្នុងក្រុង Kaohsiung បានធ្វើដំណើរទៅពិភាក្សាមុខជំនួញនៅទីក្រុងតៃប៉ិ បន្ទាប់មកបានគាំងបេះយ៉ាងទាន់ហន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗប៉ុន្ដែក៏មិនអាចព្យាបាលទាន់ពេលវេលា។

រាងកាយរបស់គាត់រឹងមាំល្អ ធ្វើឲ្យគាត់ខំប្រឹងធ្វើការងារហត់នឿយទាំងថ្ងៃទាំងយប់ ដោយមិនដឹងខ្លួនថាខ្លួនមានជំងឺបេះដូង ការស្លាប់របស់គាត់បន្សល់ទុកនូវភាពសោកសង្រេង។ជំងឺគាំងបេះដូងដែលអ្នកជំងឺពុំសូវបានចាប់អារម្មណ៍ឡើយ ហើយវាបានឆក់ជីវិតមនុស្សយ៉ាងច្រើនផងដែរ អាចនិយាយបានថាជាឃាតករលាក់មុខ សម្លាប់ឆៅៗ ពេលវាបង្ហាញខ្លួនជាលើកដំបូងវាធ្វើឲ្យអ្នកជំងឺសន្លប់ ឬស្លាប់បាត់បង់ជីវិតភ្លាមៗ។

ដំបូងយើងមកមើលទាំងអស់គ្នាថា តើបេះដូងខ្លាចអ្វី? ខ្លាចរបស់ត្រជាក់! មនុស្សមួយចំនួនពេលដែលបរិភោគបាយ ឬក្រោយបរិភោគបាយបានផឹកទឹកត្រជាក់ ដើម្បីធ្វើឲ្យត្រជាក់ស្រស់ស្រាយ ប្រសិនបើបងប្អូនណាមានទម្លាប់បែបនេះ សូមអានពាក្យណែនាំខាងក្រោមនេះទាំងអស់គ្នា៖

ភេសជ្ជៈត្រជាក់ៗ ធ្វើឲ្យជាតិប្រេង ជាតិខ្លាញ់ក្នុងអាហារដែលអ្នកទើបតែបរិភោគចូលទៅបានកំណកជាដុំៗ បណ្ដាលឲ្យការរំលាយអាហារក្នុងប្រព័ន្ធរំលាយអាហារបានថយចុះ នៅពេលដុំខ្លាញ់ទាំងនោះប៉ះត្រូវទឹកក្រពះនៅក្នុងក្រពះ វាត្រូវបានរំលាយនិងស្រូបចូលទៅក្នុងពោះវៀន ចូលទៅជាប់នៅលើជញ្ជាំងពោះវៀន មិនយូរប៉ុន្មានវាក៏ក្លាយទៅជាខ្លាញ់ និងបង្កឲ្យកើតជំងឺមហារីក ដូច្នេះយកល្អក្រោយបរិភោគអាហារត្រូវផឹកទឹកក្ដៅមួយកែវ។

សញ្ញានៃជំងឺគាំងបេះដូងដែលអ្នកត្រូវគួរយកចិត្តទុកដាក់៖

អ្នកជំងឺបេះដូងមិនចាំបាច់តែងតែឈឺរាងកាយអឌ្ឍគោលខាងឆ្វេងនោះទេ អ្នកគួរតែផ្តោតទៅលើការឈឺចាប់ក ពេលជំងឺបេះដូងកម្រើកឡើងវាមិនចាំបាច់តែមានការឈឺទ្រូងនោះទេ រោគសញ្ញាមានការចង្អោរនិងបែកញើសយ៉ាងខ្លាំងគឺជារោគសញ្ញាដែលបានកើតឡើងជាញឹកញាប់ ៦០% នៃជំងឺគាំងបេះដូងបានកើតឡើងនៅខណៈពេលគេងលក់ ធ្វើឲ្យអ្នកជំងឺគ្មានឱកាសដើម្បីស្ដារឲ្យរស់ឡើងវិញ។

១.រោគសញ្ញាជាក់ស្ដែងបំផុតនៃជំងឺបេះដូងគឺមានការឈឺទ្រូងឬមិនស្រួលក្នុងទ្រូង។

ប៉ុន្តែមានរោគសញ្ញាផ្សេងទៀតដែលអ្នកត្រូវសង្កេតមើលផងដែរ រោគសញ្ញាមិនស្រួលក្នុងទ្រូងតែងតែកើតឡើងនៅចំពាក់កណ្តាលទ្រូង អាចពណ៌នាបានថាជាអារម្មណ៍តានតឹង ឈឺចាប់ និងក្ដៅដូចជាភ្លើង សន្លប់ តឹងណែន មិនស្រួលខ្លួន រោគសញ្ញាទាំងនេះវាបានកើតឡើងក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះហើយវាក៏បាត់ទៅវិញ។

ប៉ុន្ដែមនុស្សភាគច្រើនតែងតែយល់ច្រឡំថាជាបញ្ហានៃប្រព័ន្ធរំលាយអាហារ ឬកើតពីអារម្មណ៍ក្នុងចិត្ត អ្នកអាចមានអារម្មណ៍ឈឺនិងមិនស្រួលសរីរាង្គលើរាងកាយផ្នែកខាងលើដូចជាដៃ ស្មាខាងឆ្វេង ខ្នង ក ចង្កាឬពោះ។រោគសញ្ញាផ្សេងទៀតដែលទាក់ទងនឹងជំងឺបេះដូងរួមមាន៖ពិបាកដកដង្ហើម បែកញើស មានអារម្មណ៍ថាឆ្អែត ហើមពោះ ក្អួត ចង្អោរ ឈឺក្បាលបន្ដិតបន្ដួច វិលមុខ អន្ទះសាយ៉ាងខ្លាំង ចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី។

២.រោគសញ្ញារបស់ស្ត្រីអាចនឹងមិនដូចគ្នាទេ។

បើទោះជាស្ត្រីតែងតែមានរោគសញ្ញាការឈឺទ្រូងនិងរោគសញ្ញាផ្សេងទៀតដែលបានជួបជាញឹកញាប់នៃជំងឺបេះដូង ប៉ុន្ដែអាចមានរោគសញ្ញាផ្សេងទៀតដែលជួបតិចតួចផងដែរដូចជា ឈឺខ្នងផ្នែកខាងលើឬឈឺស្មា ឈឺចង្កាឬឈឺរាលដាលទៅដល់ចង្កា អាការឈឺចាប់រាលដាលទៅដៃ មានអារម្មណ៍អស់កម្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ពិបាកគេងលក់។

៣.កុំមើលស្រាលរោគសញ្ញារបស់អ្នក។

មនុស្សភាគច្រើនតែងតែគិតថាជំងឺបេះដូងជាជំងឺដែលកើតឡើងភ្លាមៗក្នុងមួយរំពេច តាមពិតទៅជំងឺបេះដូងវាបានបង្ហាញរោគសញ្ញាជាបណ្ដើរៗរហូតដល់រោគសញ្ញាខ្លាំងឡើងៗ វាអាចចំណាយពេលជាង ១ ម៉ោង ប្រសិនបើអ្នកឃើញខ្លួនឯងឬមនុស្សជុំវិញខ្លួនមានរោគសញ្ញាដូចខាងលើលើសពី ៥ នាទី អ្នកត្រូវជួយសង្រ្គោះជីវិតតាមជំហានខាងក្រោម អ្នកគួរតែបានទទួលព្យាបាលក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីរោគសញ្ញាដំបូង ប្រសិនបើលើសក្នុងរយៈពេលនេះ បេះដូងរបស់អ្នកអាចពិបាកក្នុងការព្យាបាល។

-រោគសញ្ញានៃជំងឺគាំងបេះដូង៖

១.ឈឺតឹងណែនក្នុងទ្រូងជាប់គ្នាលើសពី ១៥ នាទី។

២.អាការឈឺចាប់រាលដាលទៅស្មា ក និងដៃ។

៣មិនស្រួលក្នុងទ្រូង ក្នុងខណៈពេលជាមួយគ្នានេះក៏មានការឈឺក្បាលបន្តិចបន្តួចផងដែរ សន្លប់ បែកញើស ចង្អោរ និងពិបាកដកដង្ហើម។

-វត្តមាននៃសញ្ញាមិនប្រក្រតី៖

១.ឈឺទ្រូងខុសធម្មតា ឈឺពោះ។

២.ចង្អោរ ឬវិលមុខ។

៣.ថប់បារម្ភ អស់កម្លាំងដោយគ្មានមូលហេតុ។

៤.ញ័រទ្រូង បែកញើស ឬមុខស្លេក។

គ្រូពេទ្យម្នាក់ជំនាញខាងផ្នែកជំងឺបេះដូងបាននិយាយប្រាប់ថា ប្រសិនបើបងប្អូនទាំងអស់គ្នាបានអានអត្តបទនេះហើយជួយស៊ែរនិងផ្ញើឲ្យមិត្តភក្តិបាន ១០ នាក់ ក៏អាចជួយសង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់បាន ១ នាក់ផងដែរ៕

 

 

ញ៉ាក់សាច់!! លោកតាពិការ​ត្រូវគេចំអកថាឆ្កួតលីលា ពេលប្រើពូថៅ​ចបជីកកូនភ្នំធ្វើផ្លូវ៣ឆ្នាំ តែលទ្ធផល…! (មានវីដេអូ)

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ Melethuveettil Sasi អាយុ ៦៣ ឆ្នាំ រស់នៅ​រដ្ឋ Kerala ត្រូវបាន​គេ​ចាត់ទុក​ជា​មនុស្ស​អំណត់​អត់​ធន់ និង​តាំងចិត្ត​ខ្ពស់​បំផុត​មួយ​ដែល​គេ​កម្រ​បាន​ជួបប្រទះ បន្ទាប់​ពី​លោកតា​បាន​ជីក​កាប់​គាស់​ទួល​ធំ​មួយ​ធ្វើ​ជា​ផ្លូវ​ដើរ​សម្រាប់​អ្នក​ភូមិ​ដោយ​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​។​

​អ្វី​ដែល​ធ្វើឲ្យ​គេ​​​ស្ងើចសរសើរ គឺ​លោក​តា Sasi បាន​ពិការ​ជើង​ម្ខាង​មិន​អាច​ដើរ​ដូច​មនុស្ស​ទូទៅ​បាន​ទេ ប៉ុន្តែ​លោក​តា​បានចោះ​​រូង​កូនភ្នំ​ដោយ​ប្រើ​តែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ​។ ​និយាយ​ពី​ជីវិត​កាល​កុមារភាព នៅ​អាយុ ១៥​ឆ្នាំ លោកតា​ចាប់ផ្ដើម​ស៊ីឈ្នួល​ឡើង​ដើម​ដូង កាប់​ផ្លែ ឬ​ធាង ដើម្បី​ជួយ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ មូលហេតុ​ធ្វើឲ្យ​ពិកា​រនេះ​មិនមែន​មក​ពី​កំណើត​ទេ គឺ​នៅ​អាយុ ៤៥​ឆ្នាំ លោកតា​បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ពីលើ​ដើម​ដូង បណ្ដាលឲ្យ​របួស​ចេញឈា​ម និង​មួយ​ចំហៀង​ខ្លួន​ខាងស្ដាំ​ត្រូវ​ពិការ​ខូច​សរសៃ​។​

​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​អកុសល​នេះ កូនប្រុស​របស់​លោកតា​ត្រូវ​បង្ខំចិត្ត​ឈប់រៀន និង​ចាប់ផ្ដើម​រក​ការងារ​ធ្វើ​។ គាត់​​បាន​ចំណាយ​រយៈពេល​ពី ៦ ទៅ ៧​ខែ ទើប​ដៃ​ជើង​របស់​លោកតា​ចាប់ផ្ដើម​អាច​កម្រើក​បាន​តិចតួច ប៉ុន្តែ​ដោយសារ​ការ​ធ្វើ​សរសៃ និង​ព្យាបាល​ផ្សេងទៀត ទើប​អាច​ឲ្យគាត់​ក្រោក​ដើរ​បាន​វិញ​។ ទោះបីជា​លោក​តា Sasi មិន​អាច​ធ្វើ​អ្វី​ដូច​ពីមុន​យ៉ាងណាក៏ដោយ ក៏​លោកតា​មិន​ដែល​គិត​ចង់​បោះបង់​ការងារ​សម្រាប់​គ្រួសារ​ឡើយ​។​

​លោកតា​ប្ដេជ្ញាចិត្ត​ចេញ​រក​ការងារ​ធ្វើ ដើម្បី​ចិញ្ចឹម​គ្រួសារ​ជា​ថ្មី​។ ដំបូង​លោក​តា​គិតថា ចង់​លក់​សំបុត្រ​ឆ្នោត ប៉ុន្តែ​ត្រូវ​ទិញ​ម៉ូតូ​កង់​បី ហើយ​ពុំ​មាន​ប្រាក់​។ លោកតា​ស្វែងរក​ការជួយ​ទំនុកបម្រុង​ផ្នែក​ហិរញ្ញវត្ថុ​ពី​អាជ្ញាធរ​ក្នុង​តំបន់ ប៉ុន្តែ​ពុំ​ទទួលបាន​ចម្លើយ​តប​សូម្បី​បន្តិច​។ រយៈពេល​ជិត ១០​ឆ្នាំ លោកតា​បាន​ស្នើសុំ​អាជ្ញាធរ​ឲ្យជួយ​ធ្វើ​ផ្លូវ​ទៅ​កាន់​ផ្ទះ​ខ្លួន​ ក៏ដូចជា​សម្រាប់​ផលប្រយោជន៍​អ្នកភូមិ​ដែរ ព្រោះ​ផ្លូវ​នេះ​បាំង​ដោយ​​​ទួលធំ​​មួយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អើពើ​ឡើយ​។​

​មូលហេតុ​នេះហើយ ទើប​ធ្វើ​ឲ្យ​លោកតា ប្ដេជ្ញាចិត្ត​ទាញ​ត្រ​សេះ ចប ពូថៅ និង​បង្គី ចាប់ផ្ដើម​កាប់ គាស់ លុង​កូនភ្នំ​ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​លោក​តា​។ លោកតា​ចំណាយពេល​ប្រមាណ ៦​ម៉ោង ក្នុង​មួយ​ថ្ងៃ​ក្នុង​កិច្ចការ​នេះ​។ “​ខ្ញុំ​មិនដែល​គិតថា នៅពេល​ណា​ខ្ញុំ​ធ្វើ​រួច​ទេ​។ ខ្ញុំ​បាន​កំណត់​ពេល​ក្រោក​ធ្វើ​នៅ​ម៉ោង ៥​ព្រឹក និង​ឈប់​នៅ​ម៉ោង ៨៖៣០​ព្រឹក ហើយ​បន្ត​នៅ​ម៉ោង ៣៖៣០​ល្ងាច ​ឬ ៤​ល្ងាច រហូត​ដល់​ថ្ងៃ​លិច​”​។

​លោកតា​រៀបរាប់​ថា អំឡុង​ពេល​ជីក​នេះ លោកតា​តែងតែ​ទទួល​ពាក្យ​សើចចំអក ព្រងើយកន្តើយ​ពី​អាជ្ញាធរ និង​រហូត​គេ​ហៅ​ជា​មនុស្ស​ឆ្កួត​ថែមទៀត ប៉ុន្តែ​ចុងក្រោយ​លោកតា​ និង​គ្រួសារ​ធ្វើ​បាន​សម្រេច​ដោយ​ប្រើ​រយៈពេល​ជាង ៣​ឆ្នាំ​។ ក្រោយ​ពី​រឿងរ៉ាវ​នេះ​ត្រូវបាន​គេ​ចែកចាយ​លើ​អ៊ីនធឺណិត អាជ្ញាធរ​សម្រេចចិត្ត​ជូន​កាដូ​ជា​ម៉ូតូ​កង់​បី​ឲ្យ​មួយគ្រឿង​ទៅ​លោក​តា​​។ ពេល​នេះ​ផ្លូវ​លុង​របស់​លោកតា​ត្រូវបាន​អ្នកភូមិ​ក្មេង​ចាស់​ធ្វើដំណើរ​ឆ្លងកាត់​រាល់​ថ្ងៃ​ និង​មិន​ភ្លេច​គុណ​លោក​តា​ឡើយ​៕

ញាក់សាច់ !! ស្ដេចពស់វែកខ្មៅប្រចាំចម្ការ​ដូងប្រេង ប្រយុទ្ធស៊ីសាច់​ហុតឈាម​ជាមួយពស់​ថ្លាន់ជាង ៣ម៉ោង…(មានវិដេអូ)

ស្តេច​ពស់វែករនាម​​ ឬ​ខ្លះ​ហៅ​​ទ្រង់រនាម​ពណ៌​ខ្មៅ​រលោង​ស្រិល​​មួយ​ក្បាល​ កំពុង​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម​ជាមួយ​ពស់​ថ្លាន់​តូច​ជាង​ខ្លួន​​រយៈពេល​ប្រមាណ​ជាង ៣ម៉ោង​ ត្រូវ​បាន​អ្នក​ភូមិ​ដើរ​ប្រទះ​ឃើញ​នៅ​ក្បែរ​ដូង​ប្រេង​​ក្នុង​ចម្ការ​មួយ​កន្លែង​​​នៃ​​ខេត្ត​ក្រាប៊ី ប្រទេស​ថៃ កាល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។

បន្ទាប់​ពី​ពើប​ប្រទះ​ពស់​ទាំង​ពីរ​​ក្បាល​​​ដោយ​ចៃដន្យ​​ អ្នក​ភូមិ​​ហាក់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល តែមិន​បាន​ទៅ​រក​រឿង​ពួក​​វា​ទេ តែ​គាត់​បាន​ទូរសព្ទ​ហៅ​ក្រុម​សង្គ្រោះ​ជំនាញ​ចាប់​ពស់​ឲ្យ​មក​មើល​ទាំង​តក់​ក្រហល់ ដើម្បី​យក​ចេញ​ពី​បរិវេណ​ខាង​លើ។

អ្នក​ជំនាញ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​ក៏​មិន​ទាន់​មាន​វិធាន​ការ​អ្វី​ភ្លាម​ៗ​ដែរ​ បាន​ត្រឹម​ឈរ​មើល​​ពស់​ថ្លាន់​ប្រវែង​ជាង ១,៥ម៉ែត្រ ​កំពុង​​ប្រើ​ខ្លួន​រឹត​ក្បាល ស្ដេច​ពស់​វែក​​រនាមប្រវែង​ជាង ៥ម៉ែត្រ។ ពស់​ថ្លាន់​បាន​​ព្យាយាម​រក​វិធី​គេច​ចេញ​ពី​ចង្កូម​ពិស​ពស់​វែក​ ប៉ុន្តែ​​ហាក់​មិន​មាន​ផ្លូវ ដោយ​សារ​តែ​ពស់​វែក​បាន​ខាំ​ជាប់។

​មួយ​សន្ទុះ​ក្រោយ វា​ទំនង​ជា​ផ្អើល​នឹង​សំឡេង​មនុស្ស​ឈរ​មើល​ ​វា​បាន​​លែង​ចង្កូម​ចេញ​ពី​​ពស់​ថ្លាន់​ដោយ​មិន​ស៊ី​ជា​អាហារ​ទេ​ ហើយ​បាន​ទម្លាក់​ខ្លួន​វារ​ចូល​ក្នុង​ទឹក​ស្រះ។ បន្ទាប់​ពី​ឃើញ​​វា​ចុះ​ទឹក ​ជា​ឱកាស​របស់​ក្រុម​សង្គ្រោះ​​​ដែល​មាន​គ្នា ៥នាក់ ត្រូវ​តាម​ចាប់​ពស់​ដ៏​គ្រោះ​ថ្នាក់​នេះ​ញាត់​​ចូល​ទ្រុង​ទាល់​តែ​បាន​សម្រេច​។ ​ពួក​គេ​បាន​ចាប់​ដាក់​ទ្រុង រួច​យក​ទៅ​លែង​ក្នុង​ព្រៃ​វិញ ​ចំណែក​ពស់​ថ្លាន់​បាន​ងាប់​បាត់​ទៅ​ហើយ៕

ហួសថ្លែង!! អ្នកដំណើរស្រីស្អាត​ស្រឡាំងកាំង ពេលដឹងថា មួយយន្តហោះ​ជិះតែម្នាក់ឯងគត់

នេះ​ជា​ពេលវេលា​ដ៏​កម្រ​មួយ​ក្នុង​​ការ​ធ្វើ​ដំណើរ​ដោយ​សារ​ឃើញ​ថា ​មាន​តែ​អ្នកដំណើរ​ម្នាក់​គត់​កំពុង​តែ​ជិះ​លើ​យន្ត​ហោះ​ដ៏​ធំ​ក្នុង​ប្រទេស​ហ្វីលីពីន​។ ​កញ្ញា ​Louisa Erispe​ មាន​ក្តី​រំពឹង​ថា ​នាង​នឹង​ធ្វើ​ដំណើរ​ជា​ធម្មតា​ដូច​រាល់​ដង​នៅ​ពេល​ជិះ​ជើងហោះ​ហើរ​លេខ​ PR 2820 ពី​ទី​ក្រុង ​Davao ទៅ​ទីក្រុង​ម៉ានីល មុន​ពេល​ថ្ងៃ​បុណ្យ​ណូអែល​កន្លង​ទៅ។

​ប៉ុន្តែ​នៅ​ពេល​នោះ​ អ្វី​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​តែ​នាង​មិន​បាន​ឃើញ​អ្នក​ដំណើរ​ផ្សេង​ទៀត​នៅ​លើ​យន្ត​ហោះ​ជាមួយ​នាង​នោះ​ទេ។ កញ្ញា Erispe ទទួល​បាន​ការ​យក​ចិត្តទុកដាក់​ពី​អំពី​ការ​ហោះ​ហើរ​យ៉ាង​ល្អ​ដែល​ក្នុង​នោះ​នាង​ទទួល​បាន​អាហារ ភេសជ្ជៈ​ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​ដូច​រាល់​ដង​អីចឹង​ដែរ។

កញ្ញា​បាន​រៀបរាប់​ក្នុង​គណនី​ហ្វេសប៊ុក​ខ្លួន​ថា ​«​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ណាស់​ក្នុង​ពេល​ហោះ​ហើរ​ម្តងៗ ខ្ញុំ​មិន​ដឹង​ថា ​ត្រូវ​និយាយ​អ្វី​ ឬ​គិត​អ្វី​នោះ​ទេ ប៉ុន្តែ​ក្នុង​កំពុង​ពេល​ហោះ​ហើរ​នៅ​លើ​យន្ត​ហោះ​ដ៏​ធំ​នៅ​យប់​នោះ គឺ​តែ​ម្នាក់​ឯង​ដោយ​មិន​មាន​អ្នក​ដំណើរ​ផ្សេង​ទៀត​នោះ ​ខ្ញុំ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​បន់​ស្រន់​ថា​ ឱ​ព្រះ​ជា​ម្ចាស់​អើយ​សូម​ជួយ​ថែ​រក្សា​ទូល​ព្រះ​បង្គំ​ផង»។ ទោះ​ជា​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ណា​ក្តី ក៏​កញ្ញា​នៅ​តែ​អាច​ចូល​រួម​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​រីក​រាយ ​និង​មាន​ក្រុម​បុគ្គលិក​យន្តហោះ​មើល​ថែ​យ៉ាង​កក់ក្ដៅ។

កញ្ញា​បាន​បាន​បន្ថែម​ទៀត​ថា ​នេះ​ការ​ធ្វើ​ដំណើរ​យ៉ាង​ល្អ​មួយ​ដោយ​សារ​កញ្ញា​អាច​ផ្លាស់​ប្តូរ​កៅអី​អង្គុយ​បាន​គ្រប់​ពេល ហើយ​កញ្ញា​ថែម​ទាំង​បាន​ឆ្លៀត​ឱកាស​បាន​ថត​រូប​ជា​មួយ​អ្នក​បើក​យន្ត​ហោះ​ និង​អ្នក​បំរើ​ការ​លើ​យន្ត​ហោះ​ទៀត​ផង។ រូប​ភាព​នៃ​ការ​ធ្វើ​ដំណើរ​លើ​យន្ត​ហោះ​មាន​អ្នក​ដំណើរ​តែ​ម្នាក់​ឯង​នេះ​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ក្នុង​នោះ​មាន​អ្នក​like ៤០,០០០ likes, ១១,០០០ shares និង ៥០០០ comments។ ទោះ​យ៉ាង​ណា ​គេ​មិន​បាន​បញ្ជាក់​ថា មូល​ហេតុ​អ្វី​បាន​ជា​ថ្ងៃនោះ​មិន​មាន​អ្នក​ដំណើរ​ជិះ​យន្តហោះ​នោះ​ទេ៕

ស្អាតមិនគួរអោយជឿ គំរូ​រថយន្ត Subaru Impreza STI និង Forester STI នឹង​បង្ហាញ​ខ្លូន​នៅ​ឆ្នាំ ២០១៩ មាន​រូបរាង​ទាក់ទាញ​ជាពិសេស !

​ក្រុមហ៊ុន Subaru គ្រោង​នឹង​បង្ហាញ​រថយន្ត​ក្នុង Concept ថ្មី​ចំនួន​ពីរ​ម៉ូ​ដែល​នៅ​ប្រទេស​ជប៉ុននៅ​ខែក្រោយ​គឺ​រថយន្ត Subaru Impreza STI និង Forester STI នៅក្នុង​ព្រឹត្តិការណ៍ Tokyo Auto Salon 2019 ។

Concept រថយន្ត Impreza STI វា​ចាប់​ផ្តើមចេញ​មកជា​មួយ​នឹង​ប្រព័ន្ធ​ទំនើប Impreza ដែលអាច​រកបាន​នៅក្នុង​សហរដ្ឋអាមេរិក ដោយ​វា​មាន​រង្វង់​កង់​ធំៗ​រួម​ជាមួយនឹង​ឧបករណ៍​រាងកាយស្តង់ដារ Subaru ។ នៅ​ផ្ទៃ​ខាងក្នុង​រថយន្ត​នេះ​មាន​ពណ៌​ស្រាក្រហម (Bordeaux) ជាមួយវាយនភាព​ខ្ពស់ ។ Concept របស់ STI មាន​មូលដ្ឋាន​លើ​ម៉ូ​ដែល​សម្រាប់​ប្រទេស​ជប៉ុន Impreza 2.0iS EyeSight ដែលមាន​កម្លាំង ១៥២ សេះ និង កម្លាំង 145 lb-ft of torque ។​

​ចំពោះ​ម៉ូ​ដែល Forester STI Concept វា​ក៏ត្រូវ​ចំណាយពេល​ជា​គំរូ និង ផ្ដល់ឱ្យ​វា​កែប្រែ ។ ក្នុងករណីនេះ​វា​ជា Forester Advance កម្រិត Trim មិនអាច​រកបាន​នៅ​សហរដ្ឋអាមេរិក​នោះទេ​ដែលមាន​ម៉ាស៊ីន​អេឡិចត្រូនិក ។ វា​នឹង​ត្រូវបាន​ផ្តល់ជូន​នៅ​សហរដ្ឋអាមេរិក​នាពេលអនាគត​ជាមួយនឹង​ម៉ាស៊ីន​អេឡិចត្រូនិក​កូនកាត់​ដែលមាន​កម្លាំង ១៥៥ សេះ និង កម្លាំង 187 lb-ft of torque ៕

ខូចចិត្តញឹកញ៉ាប់ លែងទុកចិត្តមនុស្សស្រី បុរសម្នាក់សុខចិត្តរៀបការជាមួយតុក្កតា

ពិភពភ្ញាក់ផ្អើលមួយបានលាតត្រដាងអោយដឹងថា បុរស​ម្នាក់ដែលជាជនជាតិ​ជប៉ុន​អាយុប្រមាណ 35 ឆ្នាំ​ម្នាក់​បាន​បោះបង់ចោល​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ពិតប្រាកដទាំងស្រុង បន្ទាប់ពីរូបគេ​ទទួលបាន​ភាពអាម៉ាស​ពី​មនុស្ស​ស្រី និង​ ក្រោយមក​បានសំរេចចិត្ត​រៀបការ​ជាមួយ​តុក្កតា​ឈ្មោះ Hatsune Miku ដែលជា​តារា​ល្បី​ក្នុង​កម្មវិធី​កំ​ព្យូ​ទ័​រ​បែប Virtual ទៅវិញ​។

​តាមប្រភពពីលោក Akihiko Kondo ជាសាមីខ្លួនបានអោយដឹងថា ការរៀបចំ​ពិធីមង្គលការ​តាម​ក្តី​សុ​បិ​នក្នុង​ជីវិត​របស់គាត់​កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា​កន្លងទៅនេះ នៅក្នុង​ទីក្រុង​តូ​ក្យូ ដោយមាន​ភ្ញៀវ​ជា​មិត្តភក្តិ​ចំនួន ៤០​នាក់​បាន​ចូលរួម ប៉ុន្តែ​គ្មាន​វត្តមាន​ឪពុកម្តាយ​របស់លោក​នោះទេ ព្រោះ​ពួកគេ​មិន​យល់ស្រប​។ចំពោះ​ថ្ងៃ​មង្គលការ​បែបនេះ វា​គួរ​ណាស់​តែមាន​ការចូលរួម​ពី​ឪពុកម្តាយ ​និង ​សាច់ញាតិ ប៉ុន្តែ​ពួកគេ​មិនអាច​ទទួលយកបាននោះទេ ចំពោះ​មង្គលការ​ខុសពី​ការពិត និង​ មានកូន​ក្រមុំ​មិន​ពិត​បែបនេះ​។

គួរ​បញ្ជាក់ដែរថា លោក Akihiko Kondo បាន​រៀបការ​ជាមួយ​កូនក្រមុំ​តុក្កតា​ឈ្មោះ Hatsune Miku ដែលមាន​អាយុ​16 ឆ្នាំមាន​ភ្នែក​ធំៗ​និង​ កន្ទុយ របស់​កម្មវិធី holograph (​រួប​ភាព​មើល​ផុស​អណ្តែត​ដោយ​ប្រើ​ឧបករណ៍​ពាក់​មើល​) នេះ​គឺ​ដោយសារ​លោក​មិនចាប់អារម្មណ៍​នឹង​ស្ត្រី​ពិត​នោះឡើយ ដែលជាហេតុផលមួយលោកសំរេចចិត្តធ្វើបែបនេះ ហើយវាជាសញ្ញាមួយមិនល្អផងដែរចំពោះមនុស្សជាតិព្រោះបើគ្រប់គ្នាខកចិត្តរឿងស្នេហាហើយងាកទៅរៀបការជាមួយតុក្កតាតើបានអ្នកណាជាអ្នកបន្តពូជមនុស្សជាតិ?

 

 

កើតមកជាមនុស្សស្រីវាវេទនាណាស់ទៅហើយ គេថា មួយ ជីវិតនឹងមានតែម្ដងទេអញ្ចឹងកុំខ្វល់នឹងសម្តីអ្នកដ៏ទៃ ត្រូវតែ….

ជាមនុស្សស្រី : ពេលMake up គេថាឯងនឹងសម្រស់ក្លែងក្លាយ ដល់ពេលអត់ធ្វើខ្លួនតាំងថាមីនេះ (អាក្រក់ហើយនៅអត់ចេះធ្វើខ្លួនចូរសង្គមទៀត)

ពាក់ខោអាវធម្មតាតាំងថាស្រែង៉ោង ដល់ពេលស្លៀកពាក់Brand Brand តាំងថាបង្ហិន លុយដល់ ពេលយើងនិយាយតិចថាយើងរឹកណាស់ ដល់ពេលយើងនិយាយច្រើន វាថាយើងនិយាយច្រើនអត់ ប្រយោជន៍ ពេលយើងអត់លុយ គេថាយើងក្រ អោយរហាម។

ពេលយើងមានលុយគេថាយើងមាន ឯកឧត្តម ឧកញ៉ា ចិញ្ចឹម ដល់ពេលឯងកែសម្ផស្ស តាំងថាឯងសំបូរលុយណាស់មីនេះ ដល់ពេលឯងធ្វើបុណ្យ តាំងថាឯង ធ្វើបុណ្យ ចង់ល្បី ដល់ពេលយើងអត់មានដើមទ្រូងថាយើងដូចប្រុស ដល់ពេល យើង ដើមទ្រូងធំៗថា វាបូមកើតមកជាមនុស្សស្រីវាវេទនាណាស់ទៅហើយ គេថា មួយ ជីវិតនឹងមានតែម្ដងទេ អញ្ចឹងកុំខ្វល់នឹងសម្តីអ្នកដ៏ទៃ ធ្វើអ្វីដែលយើងចូលចិត្ត កុំធ្វើអ្វីដែលខុសនឹងច្បាប់ទៅបានហើយ៕

កូនបន្ទោសម្តាយឪពុក លទ្ធផលចុង ទើបនារីអនាថាដឹងថាខ្លនពិតជាមានតម្លៃណាស់

“ពុក​ម៉ែ​មិន​ដែល​ឲ្យ​អី​ខ្ញុំ​ទេ ជីវិត​ស្អី​ក៏​គ្មាន ផ្ទះ​ក៏​គ្មាន​នៅ បាយ​ក៏​គ្មាន​ហូប ការងារ​ក៏​គ្មាន​ធ្វើ ហេតុ​អី​បាន​ខ្ញុំ​កើត​មក​សំណាង​អាក្រក់​ខុស​គេ​ម្ល៉េះ?”

សេដ្ឋី៖ “ឥលូវអញ្ចេះ លក់​ដៃ​ឲ្យ​ខ្ញុំ ខ្ញុំ​ឲ្យ​ម្ខាង ២០លាន”

 

ជន​អនាថា៖ “ឆ្កួត​ទេ​ហ្អី មាន​លុយ​ហើយ​អត់​មាន​ដៃ​ ទៅ​ធ្វើ​អី​កើត?”

 

សេដ្ឋី៖ “ជើង​ក៏បាន ខ្ញុំ​ឲ្យ​ដូច​គ្នា ម្ខាង ២០លាន”

 

ជន​អនាថា៖ “កាន់​តែ​ឆ្កួត​ហើយ​លោក មាន​លុយ​ហើយ​អត់​មាន​ជើង ចង់​ទៅ​ណា​មក​ណា​ម៉េច​នឹង​កើត?”

 

សេដ្ឋី៖ “កែវ​ភ្នែក​ក៏​បាន ខ្ញុំ​​ឲ្យ​ម្ខាង ២០លាន​ដូច​គ្នា”

 

ជនអនាថា៖ “អ្ហើយ ស្អី​ក៏​មិន​លក់​ដែរ អវយវៈ​ជាប់​ខ្លួន​បើ​ខ្វះ​ខាត​ណា​មួយ​​ទៅ​ឲ្យ​រស់​នៅ​យ៉ាង​ម៉េច”

សេដ្ឋី៖ “​ស្អី​ក៏​មិន​លក់​ៗ ហើយ​ឯង​​មក​និយាយ​ថា​ម៉ែ​ឪ​មិន​ដែល​ឲ្យ​អី? បើ​​ឯង​លក់​គ្រប់​យ៉ាង​ជាប់​ខ្លួន​របស់​ឯង​នេះ គឺ​បាន​រាប់រយ​លាន​។ អ្នក​ខ្លះ​គេ​មាន​តិច​ជាង​ឯង​ទៅ​ទៀត តែ​ខ្លួន​ឯង​នេះ​ហើយ​ដែល​មិន​ចេះ​យក​របស់​ដែល​ខ្លួន​មាន មក​ប្រើ​​​ជា​ប្រយោជន៍ មាន​ដៃ​មិន​ចេះ​ធ្វើ​ការ មាន​ជើង​មិន​ចេះ​ឈាន​ទៅ​មុខ មាន​ខួរ​ក្បាល​មិន​ចេះ​គិត។ ជីវិត​ឯង​គ្មាន​អ្វី​សោះ​​ក៏​ដោយ​សារ​​ឯង​ខ្លួន​ឯង កុំ​ទៅ​បន្ទោស​ឪពុក​ម្ដាយ​ ចង់​បន្ទោស​គឺត្រូវ​បន្ទោស​ខ្លួន​ឯង​!”​ ៕

ប្រភព : facebook

ហួសចិត្ត.! ពិតជាសំណាងណាស់ ចេះបានទឹករាក់ កុំអីមិនដឹងជាយ៉ាងណា…(មានវិដេអូ)

ខេត្តត្បូងឃ្មុំ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានកាចែកចាយវិដេអូមួយដែលកំពុងតែកក្រើកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តែមានក្មេងស្ទាវម្នាក់ក្លាហានហ៊ានជិះម៉ូតូឆ្លងកាត់ទឹកដែលកំពុងតែហូខ្លាំង បណ្តាលឲ្យធ្លាក់ទាំងម៉ូតូទាំងមនុស្សចូលទៅក្នុងទឹកតែម្តង ។

នេះសំណាងហើយទឹករាក់បើទឹកជ្រៅវិញមិនដឹងទៅជាយ៉ាងណានោះទេ ធ្វើអីក៌ដោយបើគ្មានការពិចារណាអោយបានខ្ពស់ទេ គ្រោះថ្នាក់នៅមិនឆ្ងាយទេ ជីវិតមនុស្សផុយណាស់ចឹងហើយធ្វើអីសូមប្រយត្ន័អោយបានខ្ពស់បំផុត ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ នៅរមណីយដ្ឋាន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ។

យ៉ាងណាមិញ ហេតុការណ៍នេះមិនបានធ្វើឲ្យមានមនុស្សរងរបួសរឺគ្រោះថ្នាក់ដល់ជីវិតនោះទេ តែសុំផ្តាំទៅបងប្អូប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាផង មុនទៅលេងទឹក ព្រោះខែនេះទឹកឡើងច្រើន ហើយហូរខ្លាំង បើយើងមិនមានការប្រុងប្រយ័ត្ននោះទេអាចនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F315251239288481%2F&show_text=0&width=560

ប្រភព៖ FB

ម៉ែមានគុណខ្លាំងណាស់!!! នេះហើយអ្វីៗដើម្បីកូន ម៉ែសុខចិត្តខូចរាងកាយ

ម៉ែត្រេកអរណាស់ ព្រោះម៉ែដឹងថា កូនមកចាប់កំណើត ម៉ែឧស្សាហ៍ស្ទាបពោះ ព្រោះពោះរបស់ម៉ែចេះ តែធំបន្តិចម្ដងៗហើយ។ ទោះបីម៉ែស្គមស្គាំង ដោយមូលហេតុម៉ែចាញ់កូនដល់ថ្នាក់ធុំអាហារ ដែលធ្វើឲ្យម៉ែហូបមិនចូល និង ក្អួតចង្អោរក៏ដោយ ក៏ម៉ែនៅតែញញឹម។ ម៉ែមិនខ្ជឹលច្រអូសទេណា ហើយម៉ែរឹតតែខិតខំរកប្រាក់ដើម្បីទិញរបស់ចាំបាច់សម្រាប់កូននិងថ្លៃឆ្លងទន្លេ។

ម៉ែលះបង់ចំណីអាហារដែលម៉ែចូលចិត្ត ព្រោះតែម៉ែខ្លាចវាប៉ះពាល់ដល់សុខភាពកូន ហើយម៉ែខិតខំហូប អាហារដែលបំប៉នកូន ដែលធ្វើឲ្យម៉ែធាត់រយីករយាករាងកាយ តែទោះបីយ៉ាងនេះក៏ដោយ ក៏គ្មានបញ្ហា។

កូនមើលទៅ ស្នាមសង្វារបែកពាសពេញពោះម៉ែ មើលឃើញអាក្រក់គួរឲ្យខ្ពើមរអើម តែក៏គ្មានបញ្ហា។

កូនដឹងទេថា កូនរើបម្រាស់ ធាក់ពោះម៉ែស្ទើរធ្លាយ ម្ដងៗម៉ែស្ទើរស្រែកយំ តែម៉ែបែរជាត្រេកអរឲ្យ កូនធាក់ តាមចិត្ត ព្រោះម៉ែគិតថា សុខភាពរបស់កូនល្អប្រសើរណាស់!

ម៉ែឈឺពោះស្ទើរតែក្ស័យជីវ៉ា ហើយម៉ែមិនដឹងថា កូនមានកម្លាំងខ្លាំងប៉ុណ្ណាទេ លុះត្រាខណៈ ដែលកូនរើបម្រាស់ចេញពីផ្ទៃម៉ែ… ធ្វើឲ្យម៉ែស្រែកដោយការឈឺចាប់ ឈាមធ្លាក់ទាំងថ្លុកស្ទើរខ្សោះប្រាណ តែនៅតែគ្មានបញ្ហា ។

ម៉ែខិតខំបីបាច់ថែរក្សាកូន ក្រោយពីកូនបានឃើញពន្លឺព្រះអាទិត្យ ហើយម៉ែភ័យណាស់ពេលកូនឈឺម្ដងៗ ម៉ែស្លន់ស្លោយកកូនទៅមន្ទីរពេទ្យ បោះបង់ចោលការងារ លែងខ្វល់ពីប្រាក់ ឲ្យតែកូនបានជា លះបង់ពេលវេលានិងប្រាក់អស់ប៉ុណ្ណាក៏ដោយ… ក៏នៅតែគ្មានបញ្ហា។

ម៉ែបំបៅដោះកូនទាំងយប់ថ្ងៃ ទោះម៉ែងងុយដេក ដោយអស់កម្លាំងក៏ម៉ែឲ្យកូនបៅទាំងអាធ្រាត្រ គឺមិនចាំ ដល់ថ្ងៃស្អែកឡើយ! ម៉ែមិនហ៊ានហូបអាហារឆ្ងាញ់ទេ ព្រោះម៉ែសន្សំប្រាក់សម្រាប់បញ្ជូនកូនទៅសាលារៀន ឲ្យមានចំណេះ មានការងារសមរម្យ មានអនាគត កុំឲ្យល្ងង់ខ្លៅដូចម៉ែ …កុំឲ្យគេមើលងាយដូចម៉ែ ឲ្យសង្គមទទួលស្គាល់! កូនដែលឃើញរូបរាងដ៏គគ្រិចរបស់ម៉ែទេ? កូនដែលឃើញស្នាមសង្វារដ៏ ខ្ពើមរអើមដែលជានិមិត្ត រូបនៃមាតុភាពរបស់ម៉ែទេ?

ប្រហែលជាកូនមិនចង់ឃើញទេ! តែកូននឹងឃើញស្លាកស្នាមនេះនៅលើរាងកាយប្រពន្ធរបស់កូន!

នេះមិនមានអ្វីពិសេសអស្ចារ្យឡើយ ព្រោះវាគ្រាន់តែជាការស្រឡាញ់កូន ដោយប្រាសចាកភាពអាត្មានិយម របស់ម៉ែតែប៉ុណ្ណោះ! ម៉ែតែមួយ របស់កូន៕ ប្រភពBo Tuth