ខូចចិត្តញឹកញ៉ាប់ លែងទុកចិត្តមនុស្សស្រី បុរសម្នាក់សុខចិត្តរៀបការជាមួយតុក្កតា

ពិភពភ្ញាក់ផ្អើលមួយបានលាតត្រដាងអោយដឹងថា បុរស​ម្នាក់ដែលជាជនជាតិ​ជប៉ុន​អាយុប្រមាណ 35 ឆ្នាំ​ម្នាក់​បាន​បោះបង់ចោល​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ពិតប្រាកដទាំងស្រុង បន្ទាប់ពីរូបគេ​ទទួលបាន​ភាពអាម៉ាស​ពី​មនុស្ស​ស្រី និង​ ក្រោយមក​បានសំរេចចិត្ត​រៀបការ​ជាមួយ​តុក្កតា​ឈ្មោះ Hatsune Miku ដែលជា​តារា​ល្បី​ក្នុង​កម្មវិធី​កំ​ព្យូ​ទ័​រ​បែប Virtual ទៅវិញ​។

​តាមប្រភពពីលោក Akihiko Kondo ជាសាមីខ្លួនបានអោយដឹងថា ការរៀបចំ​ពិធីមង្គលការ​តាម​ក្តី​សុ​បិ​នក្នុង​ជីវិត​របស់គាត់​កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា​កន្លងទៅនេះ នៅក្នុង​ទីក្រុង​តូ​ក្យូ ដោយមាន​ភ្ញៀវ​ជា​មិត្តភក្តិ​ចំនួន ៤០​នាក់​បាន​ចូលរួម ប៉ុន្តែ​គ្មាន​វត្តមាន​ឪពុកម្តាយ​របស់លោក​នោះទេ ព្រោះ​ពួកគេ​មិន​យល់ស្រប​។ចំពោះ​ថ្ងៃ​មង្គលការ​បែបនេះ វា​គួរ​ណាស់​តែមាន​ការចូលរួម​ពី​ឪពុកម្តាយ ​និង ​សាច់ញាតិ ប៉ុន្តែ​ពួកគេ​មិនអាច​ទទួលយកបាននោះទេ ចំពោះ​មង្គលការ​ខុសពី​ការពិត និង​ មានកូន​ក្រមុំ​មិន​ពិត​បែបនេះ​។

គួរ​បញ្ជាក់ដែរថា លោក Akihiko Kondo បាន​រៀបការ​ជាមួយ​កូនក្រមុំ​តុក្កតា​ឈ្មោះ Hatsune Miku ដែលមាន​អាយុ​16 ឆ្នាំមាន​ភ្នែក​ធំៗ​និង​ កន្ទុយ របស់​កម្មវិធី holograph (​រួប​ភាព​មើល​ផុស​អណ្តែត​ដោយ​ប្រើ​ឧបករណ៍​ពាក់​មើល​) នេះ​គឺ​ដោយសារ​លោក​មិនចាប់អារម្មណ៍​នឹង​ស្ត្រី​ពិត​នោះឡើយ ដែលជាហេតុផលមួយលោកសំរេចចិត្តធ្វើបែបនេះ ហើយវាជាសញ្ញាមួយមិនល្អផងដែរចំពោះមនុស្សជាតិព្រោះបើគ្រប់គ្នាខកចិត្តរឿងស្នេហាហើយងាកទៅរៀបការជាមួយតុក្កតាតើបានអ្នកណាជាអ្នកបន្តពូជមនុស្សជាតិ?