នេះជាពេលវេលាដ៏កម្រមួយក្នុងការធ្វើដំណើរដោយសារឃើញថា មានតែអ្នកដំណើរម្នាក់គត់កំពុងតែជិះលើយន្តហោះដ៏ធំក្នុងប្រទេសហ្វីលីពីន។ កញ្ញា Louisa Erispe មានក្តីរំពឹងថា នាងនឹងធ្វើដំណើរជាធម្មតាដូចរាល់ដងនៅពេលជិះជើងហោះហើរលេខ PR 2820 ពីទីក្រុង Davao ទៅទីក្រុងម៉ានីល មុនពេលថ្ងៃបុណ្យណូអែលកន្លងទៅ។

ប៉ុន្តែនៅពេលនោះ អ្វីធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនាងមិនបានឃើញអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះជាមួយនាងនោះទេ។ កញ្ញា Erispe ទទួលបានការយកចិត្តទុកដាក់ពីអំពីការហោះហើរយ៉ាងល្អដែលក្នុងនោះនាងទទួលបានអាហារ ភេសជ្ជៈក្នុងកំឡុងពេលធ្វើដំណើរដូចរាល់ដងអីចឹងដែរ។

កញ្ញាបានរៀបរាប់ក្នុងគណនីហ្វេសប៊ុកខ្លួនថា «ខ្ញុំមានការភ័យខ្លាចណាស់ក្នុងពេលហោះហើរម្តងៗ ខ្ញុំមិនដឹងថា ត្រូវនិយាយអ្វី ឬគិតអ្វីនោះទេ ប៉ុន្តែក្នុងកំពុងពេលហោះហើរនៅលើយន្តហោះដ៏ធំនៅយប់នោះ គឺតែម្នាក់ឯងដោយមិនមានអ្នកដំណើរផ្សេងទៀតនោះ ខ្ញុំពិតជាមានការភ័យខ្លាចខ្លាំងណាស់ ហើយខ្ញុំបានធ្វើការបន់ស្រន់ថា ឱព្រះជាម្ចាស់អើយសូមជួយថែរក្សាទូលព្រះបង្គំផង»។ ទោះជាមានការភ័យខ្លាចយ៉ាងណាក្តី ក៏កញ្ញានៅតែអាចចូលរួមក្នុងការធ្វើដំណើរដោយរីករាយ និងមានក្រុមបុគ្គលិកយន្តហោះមើលថែយ៉ាងកក់ក្ដៅ។

កញ្ញាបានបានបន្ថែមទៀតថា នេះការធ្វើដំណើរយ៉ាងល្អមួយដោយសារកញ្ញាអាចផ្លាស់ប្តូរកៅអីអង្គុយបានគ្រប់ពេល ហើយកញ្ញាថែមទាំងបានឆ្លៀតឱកាសបានថតរូបជាមួយអ្នកបើកយន្តហោះ និងអ្នកបំរើការលើយន្តហោះទៀតផង។ រូបភាពនៃការធ្វើដំណើរលើយន្តហោះមានអ្នកដំណើរតែម្នាក់ឯងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមក្នុងនោះមានអ្នកlike ៤០,០០០ likes, ១១,០០០ shares និង ៥០០០ comments។ ទោះយ៉ាងណា គេមិនបានបញ្ជាក់ថា មូលហេតុអ្វីបានជាថ្ងៃនោះមិនមានអ្នកដំណើរជិះយន្តហោះនោះទេ៕



