មានចឹងដែរ ថ្មីចែស ភ្ជាប់ពាក្យតាមប្រព័ន្ធអនឡាញម្តងមើល Live វីឌីអូភ្ជាប់ពាក្យ

មិនធ្លាប់មានទល់តែសោះ ភ្ជាប់ពាក្យតាមអនឡាញ ស្នេហាសំ័យទំនើប មានគ្រប់យ់ាងទាំងអស់

មិនធម្មតាមែនសម័យនេះ ព្រោះជាសម័យបច្ចេកវិទ្យា អ្វីក៏អាចកើតមានដែរ ប៉ុន្តែអ្នកចាំថាពេលខ្លះរឿងរ៉ាវទាំងអស់អាចថ្កុំថ្កើង

ឬមិនថ្កុំថ្កើងក៏មានដែរ ហើយពេលខ្លះទៀតនាំឲ្យមនុស្សចាញ់បោកគេរហូតអស់អ្វីពីខ្លួនទាំងអស់ដែរ ។

អ្វីដែលបានឃើញនេះ វាជារឿងមួយដោយពុំទាន់ដឹងថា ពិត ឬក៏មិនពីត​ ដោយមានAccount Facebook បានបច្ចេញ

នូវរួបភាបេនះ ។ សកម្មភាពពិតប្រាកដថា ពួគគេទាំងនេះកំពុងភ្ជាប់ពាក្យតាម Online Engagement វាជារឿងហួសចត្តិមួយ

ចង់តែអស់សំណើចទេ ៕ ប្រភពFB

 

សាហាវហួស..! យកស្កុតមករុំមាត់ ព្រមទាំដៃជើង ដោយសារតែរឿងបែបនេះ…(មានវិដេអូ)

វិដេអូមួយដែលកំពុងតែផ្ទុះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណះដែលមានស្រ្តីម្នាក់ខឹងនឹងក្មេងដែលពូកែយំពេក ក៍ស្កុតមករុំមាត់ និងរុំជើង ដែលមើលទៅពិតជាមិនអាចទទួលយកបានទេ ។

ហើយវិដេអូមួយនេះ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងស៊ែរចែកចាយតៗគ្នា ដែលយើងមើលទៅ គឺពិតជាមិនអាចទទួលយកបានទេ ។

ដោយក្នុងវីដេអូមួយនេះដែរ គឺបានលឺសម្លេងស្ត្រីម្នាក់នេះនិយាយថា”ពូកែរើរុះ ពូកែជំទាល”។ យើងមិនដឹងថាមានរឿងអ្វីកើតឡើងដែលធ្វើអោយស្ត្រីម្នាក់នេះធ្វើបែបនេះនោះទេ តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់មិនគួរធ្វើបែបនេះដែរ សង្ឃឹមថាខាងសមត្ថកិច្ចនឹងមានចំណាត់ការលើស្ត្រីម្នាក់នេះឆាប់ៗ ដែលករណីនេះគឺជាការរំលោភសិទ្ធិកុមារ។

យ៉ាងណាមិញ យើងមិនអាបញ្ជាក់ពីទីកន្លែងបាននោះទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំយកគំរូតាមអី ព្រោះនេះជាការរំលោភសិទ្ធិរបស់កុមារ ខ្លាំងបំផុត ៕

ប្រភព៖ FTV39

ញាក់សាច់..! នារីក្លាហានម្នាក់ ហ៊ានយកសត្វពស់យកមកពាក់នឹង ក ហើយថែមទាំង…(មានវិដេអូ)

ញាក់សាច់.! នារីក្លាហានម្នាក់ ហ៊ានយកសត្វពស់ដ៍សាហាវមួយក្បាលមកពាក់នឹង ក ហើយថែមទាំងប៊ៀមសត្វក្អែបនៅក្នុងមាត់របស់នាងថែមទៀត ដោយមិនខ្លាចញញើតសូម្បីតែបន្តិច ខុសគ្នារវាងមនុស្សស្រីដទៃទៀតដែលមានភាពភ័យខ្លាច ។

វិដេអូមួយនេះដែរ ត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមមួយ ហើយមានកាចែករំលែក តៗគ្នាយ៉ាងច្រើន ដោយមានមតិខ្លះមានការសសើពីភាពក្លាហានរបស់នាង នឹងខ្លះទៀតបង្ហាញពីកាព្រួយបារម្មណ៍ ពីព្រោះសត្វដែលនាងយកមកសម្តែងនោះ សុទ្ធសឹងជាសត្វសាហាវ បើសិនជាមានកាភ្លាត់ស្នៀតតែបន្តិចនោះ ច្បាស់ជាមានគ្រោះថ្នាក់ជាក់ជាពុំខាន ។

ដូច្នេះកុំឲ្យរងចាំយូសូមទៅទស្សនាវិដេអូទាំងអស់គ្នា តែកុំភ្លេចជួយចែករំលែកឲ្យមនុស្សជាទីស្រលាញ់របស់អ្នកបានទស្សនាផង សូមអគុណ ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100005128758900%2Fvideos%2F1078508955663386%2F&show_text=0&width=269

ប្រភព៖ FB
ដោយ៖​SVD

សកម្មភាព ចោរឆក់ទូរស័ព្ទស្តែងៗ (មានវិដេអូ)

ប្រទេសថៃ៖ ​បច្ចុប្បន្ន​បញ្ចេកវិជ្ជាគឺពិតជាទំនើបខ្លាំងណាស់​ ដោយម្នាក់ៗប្រើប្រាស់សុទ្ធតែ​ទូរសព្ទ័​ម៉ាកទំនើប​ៗនិងមានតម្លៃថ្លៃផងដែរ​ ហេតុ​នេះ​ហើយទើបអ្នកប្រើប្រាស់មួយចំនួនមិនបានគិតពី​ហានិភ័យ​ ដោយធ្វើការប្រើប្រាស់មិន​ប្រយត័្ន​ប្រយែង​ ដូចជាប្រើប្រាស់នៅពេលជិះម៉ូតូ​ និងឈរចុចនៅតាមទី​សាធារណៈ​ជាដើម។

មិនត្រឹមតែមានការបាត់បង់នោះទេ​ ពេលខ្លះវាអាចបង្កឲ្យជាគ្រោះថ្នាក់ផងដែរ​ ដូចជានៅពេលដែលយើងកំពុងតែធ្វើដំណើរតាមផ្លូវជាដើម​ ដូច្នេះ​បងប្អូន​គួរតែមានការប្រុងប្រយត្ន័នៅពេលដែលប្រើប្រាស់វា​ ជាពិសេស​ទូរសព្ទ័ដែលមានតម្លៃថ្លៃផងដែរ។

ជាក់ស្តែងដូចនៅក្នុងវិដេអូមួយនេះយើងឃើញថា មានបុរសម្នាក់កំពុងតែឈរចុចទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានដោយសុវត្តិភាព ៕

សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsthaich8%2Fvideos%2F877740015757571%2F&show_text=0&width=560

ប្រភព៖ FB
ដោយ៖ SVD

ដាច់ចង្កេះ..! អ្នកណាមិនរត់ បើលេងសុទ្ធតែកាំបិតធំចឹង…(មានវិដេអូ)

ប្លែកៗ.! កាលពីពេលថ្មីៗនេះ មានវិដេអូជាច្រើនដែលគេបង្ហោះនៅក្នុងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងផ្តល់នូវភាពសប្បាយរីករាយនាពេលបច្ចុប្បន្ននេះផងដែរ ។

បើយើងមើលវិដេអូខាងក្រោមនេះយើងឃើញថា វាពិតជាប្លែកនិងគួឲ្យអស់សំណើចយ៉ាងខ្លាំង ខណៈមានយុវជនពីនាក់មានសាក់ពេញខ្លួន ហើយនៅក្នុងដៃមានកាន់កាំបិទយ៉ាងធំមួយ ដែលយើងឃើញគួរឲ្យភ័យខ្លាចខ្លាំងមែនទែន ។

តែផ្ទុយទៅវិញ វាខុសពីកាគិតរបស់យើងទាំងស្រុង ក៍ព្រោះតែបុរសពីនាក់នោះមិនបានមានបំណងអាក្រក់អ្វីទេ គឺគ្រាន់តែយកកាំបិទនោះយកទៅកាប់ផ្លែដូងតែប៉ុណ្ណោះ តែអ្វីដែរគួរឲ្យហួសចិត្តទៀតនោះ គឺមនុស្សប្រុសស្រីដែលអង្គុយនៅម្តុំនោះ ភ័យស្លន់ស្លោរត់ចែកជើងគ្នាអស់គ្មានសល ៕

ដូច្នេះកុំឲឲ្យរងចាំយូសូមទស្សនាវិដេអូទាំងអស់គ្នា ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKotaMDO%2Fvideos%2F2038588852904307%2F&show_text=0&width=560

ដោយ៖ SVD

ប្អូនស្រី ប៉ែន ចំរ៉ុង ដែលជាអ្នកសិល្បៈមួយរូបឈ្មោះ លីលី ជួបគ្រោះអាសន្នធំ បើកឡានឡើងភ្នំហូរប្រេង ត្រូវភ្លើងឆាបឆេះខ្ទេច

ប្អូនស្រី ប៉ែន ចំរ៉ុង ដែលជាអ្នកសិល្បៈមួយរូបឈ្មោះ លីលី បានជួបអាសន្នជាមួយក្រុមការងារ ដោយធំឡាន​ហូរប្រេង តៃកុងដឹងដែរ តែមិនហ៊ានឈប់ ព្រោះផ្លូវឡើងភ្នំ និងកោងខ្លាំង លុះជិះៗស្រាប់តែហុយផ្សែងខ្លាំង និងឆេះសន្ធោរសន្ធៅ​តែម្តង គឺនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ។

ជុំវិញហេតុការណ៍រន្ធត់នេះ អ្នកជិះក្នុងឡាន​នាំគ្នាប្រជែងគ្នាលោតចេញ អ្នកខ្លះលោកតាមកញ្ចក់ឡាន ព្រោះបើកទ្វាមិនទាន់ ហើយម្នាក់បានអង្គុយរឹតទ្រូង​ភ័យ​បុកពោះមិនទាន់ស្រាកស្រាន្តនៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា​ នៅជុំវិញហេតុការណ៍រន្ធត់នេះ គ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយម្នាក់ៗនឹកស្រណោះថា៖ “នេះសំណាងហើយជីវិតយើងថ្លៃកុំអីក្ស័យទាំងអស់គ្នាមិនខាន” ៕ ប្រភពខ្មែរណត

មិនធម្មតា​! Chat ញ៉ែស្ទើរតែ​២៤​ម៉ោងក្នុងមួយថ្ងៃ រហូត​ខាង​ស្រី​ចង់ Block ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​…

ភ្នំពេញ​៖ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​កំពុងតែ​មានការ​ចាប់អារម្មណ៍ ដោយបាន​ធ្វើការ​ចែករំលែក (Share) និង​ចុច​ឡា​ច (Like) ប្រមាណ 5K លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ម្នាក់ ដែល​បង្ហោះ​ចំណារ​អំពី​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន ជាមួយនិង​គូស្នេហ៍ ដែល​ធ្វើការ​ជាមួយគ្នា ដោយ​បុរស​នោះ បាន​ផ្ញើ​ទៅកាន់​នាង​ស្ទើរ​គ្រប់ពេលវេលា​ឲ្យ​តែ​នាង Online​។

ដំបូង​ឡើយ​នាង​ហាក់​ធុញ រហូតដល់​ថ្នាក់​ចង់ Block Chat ប៉ុន្តែ​ចុងក្រោយ​ពួកគេ​ទាំងពីរ​បាន​លទ្ធផល​លើសពី​សង្សារ ពោលគឺ​ក្លាយជា​គូ​ដណ្ដឹង​នឹង​ហើយ នាពេលនេះ​។​

ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក Mary BaRang បានសរសេរថា “​វា​ជា​ស្នេហា​ដែល​មិន​គិតថា​ហ្នឹង​អាច​កើតឡើង ព្រោះ​មិនដឹងថា​ជា fri fb គ្នា​តាំងពី​ពេលណា ដឹង​ត្រឹម​ថា​ធ្វើការ​នៅ Bank ដូចគ្នា​ ចាប់ផ្តើម​លេង cmt ជាមួយគ្នា​ធម្មតា​ដូច​គេ​ដូច​ឯង តែ​មិនដឹង​តា​ប៊ិក​ហ្នឹង​គិត​អី​ហ៊ាន chat មក​chat មក​ស្ទើ​តែ 24h​ឲ្យ​តែ​ញ៉ុ​ម​អន​ឡាញ “good morning Sis, good night sweet dream sis, Sis ញាំ​បាយ​នៅ​? ងៃ​ហ្នឹង​ធ្វើការ​ហត់​អត់​? ។​ល​។​”

​ពេល​ញ៉ុ​ម​ឆា​តទៅ​គាត់ ញ៉ុ​ម​មិនដែល​ចាំ​គាត់​reply លើសពី 1s ទេ ញ៉ុ​ម​chat​ទៅ​ភ្លាម seen ភ្លាម reply ភ្លាម​។ គាត់​ជា​កំពូល​មនុស្ស​សាច់​មុខ​ក្រាស់​ ព្រោះ chat រហូតដល់​ញ៉ុ​មធុ​ញ ធុញ​មិន​ចង់ឃើញ chat របស់គាត់ ហើយ​រហូតដល់​ថ្នាក់​ចង់ block chat!មិន​ថា​គាត់​រវល់​ប៉ុណ្ណា​ក៏​គាត់​អាច​ឆ្លៀត chat ជាមួយ​ញ៉ុ​ម​បានដែរ​សូម្បី​កំពុង​ជិះ​ម៉ូតូ​ក៏ chat មក​ដែរ និយាយ​ឲ្យ​ឆាប់​ចប់ គ្រប់ពេលវេលា គ្រប់​ទីកន្លែង ហើយ​មិនដែល​រំលង​រឿង like and cmt អ្វីដែល​ញ៉ុ​ម​ផុស មានមុខ​គាត់​ហ្នឹង​រហូត​ដល់ពេល​ធុញ​ពេក​មិនដឹង​គិត​មិច ញ៉ុ​ម​ក៏​ប្រាប់​គាត់​ថា ញ៉ុ​ម​មិន​ចង់បាន​សង្សារ​ទេ បើ​ញ៉ុ​ម​យក ញ៉ុ​ម​យកប្ដី​ម៉​ង ចឹ​ង​បើ​ចង់បាន​ញ៉ុ​ម​ចូលដល់​ម៉ាក់​ប៉ា​ញ៉ុ​ម​ហើយ​កា​រម៉ង​ទៅ បើ​ម៉ាក់​ប៉ា​ញ៉ុ​ម​ពេញចិត្ត bro ឯង​ញ៉ុ​ម​ក៏ okay (​ដែល​ហ៊ាន​យាយ​ចឹ​ង​មួយ​គាត់ ព្រោះ​អី​គិតថា​គាត់​មិន​ហ៊ាន ហើយ​គាត់​ឈប់​តាម តែ​ខុសពី​ការគិត​ទាំងអស់​ម៉ែអើយ​….

​មិនបាច់​ញ៉ុ​ម​ស​សេរ​អី​ទៀត​ទេ មើល​តែ​រូប​ញ៉ុ​ម​ផុស​ទៅ​ដឹង​ហើយ​ឥឡូវ​ពួកយើង​បាន​ក្លាយជា “​គូរ​ដណ្ដឹង​” ហើយ​!
​ពីមុន​ធុញ​ណាស់​មនុស្ស​អី​ក៏​ទំនេរ​នោះ​ទំនេរ chat មករ​ហូត​មិនដឹង​គេ​ធុញ​ទេ​ហី​?តែ​ឥឡូវ​បើ​មិន chat មក​ដឹង​តែ​រឿង​ម៉​ង​ បាត់​មុខ​មិន​បានទេ​។

ស្រលាញ់​ខ្លាំងៗ លោក អនាគត​ស្វាមី​ អរគុណ​ដែល​ចូលមក​ជីវិត​ស្រី​ឆ្នាស់ សម្ដី​អាក្រក់​ម្នាក់នេះ អរគុណ​ដែល​ទទួលយក នឹង​ស្រលាញ់​អូន​ជា​អូន​អរគុណ​សម្រាប់​ការផ្តល់​តម្លៃត្រៀមខ្លួន​រួចរាល់​ហើយ​ចា ដើម្បី​ធ្វើជា​ប្រពន្ធ​ដ៏​ល្អរ​បស់បង​! ៕

ប្រភព៖ Mary BaRang

តារាបង្ហាញម៉ូត២រូបនឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិនា សហរដ្ឋ អាមេរិក ដែលប្រព្រឹត្តិទៅនៅអំឡុងខែតុលាឆ្នាំ២០១៨នេះ

(ភ្នំពេញ) តារាបង្ហាញម៉ូត២នាក់ គឺកញ្ញា ប្រិមប្រិយ សុវឌ្ឍានា (Premprey Sovothana) និងអ្នកនាង Rany Pettis នឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិនា សហរដ្ឋ អាមេរិក ដែលប្រព្រឹត្តិទៅនៅអំឡុងខែតុលាឆ្នាំ២០១៨នេះជាមួយតារាពីកម្ពុជាកញ្ញា ម៉ាយ៉ា ។ ការបង្ហាញខ្លួននៅឆាកអន្ដរជាតិនេះ និងនាំមកនូវមោទនភាពមួយសម្រាប់ជាតិខ្មែរ លើឆាកអន្តរជាតិ។

កញ្ញា ប្រិមប្រិយ សុវឌ្ឍានា បានបញ្ជាក់ឲ្យដឹងរសៀលថ្ងៃអង្គារ ៨រោចខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៣ តុលា ឆ្នាំ២០១៨ថា៖ តាមការគ្រោងទុក លោក Remy Hou នឹងដឹកនាំក្រុមការងារនិង នាំតារាបង្ហាញម៉ូតជនជាតិខ្មែរមួយរូបគឺកញ្ញា Marianne Clais ហៅ ម៉ាយ៉ា វ័យ១៥ឆ្នាំចេញទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិដ៏ធំមួយនៅសហរដ្ឋអាមេរិក។ ពួកគេនឹងចេញដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ខែតុលាខាងមុខនេះ។ កម្មវិធីលំដាប់អន្តរជាតិ នេះនឹងមានអ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី៥ប្រទេសចូលរួមមានប្រទេសឥណ្ឌា ឌូបៃ ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។ ក្រៅពី ម៉ាយ៉ា តារាបង្ហាញម៉ូតខ្មែរពីររូបដែលកំពុងរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិកក៏នឹងលេចចមុខក្នុងកម្មវិធីដ៏ធំនេះដែរ។

ថ្លែងពីសហរដ្ឋអាមេរិកអ្នកនាង ប្រិមប្រិយ សុវឌ្ឍានា (Premprey Sovothana) តារាបង្ហាញម៉ូតខ្មែរវ័យ២៦ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅរដ្ឋMassachusetts សហរដ្ឋអាមេរិក នាងធ្លាប់បានចូលរួមកម្មវិធីបង្ហាញម៉ូតជាច្រើនលើកច្រើនសានៅកម្ពុជា។ នាងបញ្ជាក់ថា៖ នាងពិតជាសប្បាយចិត្តដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះពិសេស បានស្លៀកនូវសម្លៀក បំពាក់ដែលរចនាផ្ទាល់ដោយ លោក Remy Hou ។នាងបន្តថាកាន់តែមោទនភាពនោះ គឺបានស្លៀកសម្លៀកបំពាក់ ឆ្នៃពិសេសនៃការលាយបញ្ចូលគ្នានូវម៉ូតសម័យ ដោយផលិតផលខ្មែរដូចជាសូត្រជាដើម បូករួមដោយគ្រឿងអលង្ការក្បាច់ខ្មែរដែលកាន់តែធ្វើឲ្យសម្លៀកបំពាក់នេះលេចធ្លោរ នៅលើឆាកអន្តរជាតិ។

ឆ្លើយឆ្លងពីរដ្ឋFloridaសហរដ្ឋអាមេរិកតាមសារអេឡិចត្រូនិច អ្នកនាង Rany Pettis បានបញ្ជាក់ថា ៖ នាងធ្លាប់ប្រឡូកវិស័យដើរម៉ូតរយៈពេល១០ឆ្នាំមកហើយគឺពីឆ្នាំ២០០៨។ នាងថានាងធ្លាប់បង្ហាញម៉ូសម្លៀកបំពាក់ គ្រឿងពេជ្រ និងវិស័យមួយចំនួនទៀត នៅកម្ពុជា។ បើទោះបីជាមករស់នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០១២ក្តីក៏នាងនៅតែបន្តការងារជាអ្នកបង្ហាញម៉ូតដដែល។

នាងបង្ហាញពីអារម្មណ៍រំភើបខ្លាំងថាទទួលបានឱកាសការងារជាថ្មីជាមួយលោក Remy Hou ពិសេសបានស្លៀកសម្លៀកបំពាក់ឆ្នៃពិសេសដោយទឹកដៃកូនខ្មែរ មានទម្រង់ម៉ូតថ្មីដោយការលាយបញ្ចូលគ្នារវាងម៉ូតសម័យ ដោយផលិតផលខ្មែរដូចជាសូត្រជាដើម បូករួមដោយគ្រឿងអលង្ការក្បាច់ខ្មែរ ។ នាងរំពឹងថាស្នាដៃរចនាពិសេសនេះនឹងទទួលបានការគាំទ្រច្រើន និងបង្ហាញពីកិត្តិសព្ទល្អរបស់អ្នកច្នៃម៉ូតខ្មែរ និងសមត្ថភាពអ្នកបង្ហាញម៉ូតខ្មែរលើឆាកអន្តរជាតិ។

សូមបញ្ជាក់ដែរថា៖ លោក Remy Hou គឺជាអ្នកច្នៃម៉ូតល្បីឈ្មោះម្នាក់ដែលលោកចាប់ផ្តើមការងារច្នៃម៉ូតផ្នែកសម្លៀកបំពាក់ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូតស្បែកជើងចាប់តាំងពីឆ្នាំ២០១០។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមកលោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូផងដែរ ៕ ដោយ៖ តារារ៉ាយ

សូមសរសើ!!!! តារាចំរៀង កែវ វាសនា ដឹកដៃភរិយាដ៏ស្រស់ស្អាត និងក្រុមគ្រួសារ ធ្វើបុណ្យ នៅវត្តដែលខ្សត់នៅឯ ខេត្ត កំពង់ឆ្នាំងព្រមទាំង…….

ពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរយើង គឺមានរយៈពេល១៥ថ្ងៃ ដែលជាឱកាសដ៏ល្អសម្រាប់ឲ្យប្រជាប្រុសស្រី ធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅទីវត្តនានា។ ក្នុងនោះអ្នកគាំទ្របានសង្កេតឃើញថា តារាប្រុសស្រីជាច្រើនបាននាំគ្នាទៅវត្ត និងធ្វើបុណ្យចែកទានដល់បណ្តាអ្នក កំពុងជួបទុក្ខលំបាកក្រីក្រផងដែរ។

ជាក់ស្តែង តារាចម្រៀងប្រុស លោកកែវ វាសនា ក៏បាននាំភរិយាជាទីស្រលាញ់របស់ខ្លួនធ្វើបុណ្យ សាងកុសលជាមួយគ្នាដែរ ដោយ លោកកែវ វាសនា និងភរិយា បានទៅវត្តដែលខ្សត់នៅឯ ខេត្ត កំពង់ឆ្នាំង ជាពិសេសគឺត្រូវជន់លិច ដោយទឹកជំនន់អស់ ក្នុងគោលបំណងដើម្បីទៅជួយយកអំណោយបន្តិចបន្តួច ក៏ដូចជាថវិកាមួយចំនួន សម្រាប់សម្រាលទុក្ខលំបាករបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលត្រូវបានទទួលអំណោយទាំងអស់គឺ៥០គ្រួសារឯណោះ។

ក្រោយបានឃើញបែបនេះ មហាជនជាច្រើន នាំគ្នាធ្វើការកោតសរសើរដល់តារារូបនេះ ដែលមានទឹកចិត្តល្អ ទោះបីជារវល់នឹងការងារ ក៏មិនភ្លេចធ្វើបុណ្យ សាងកុសលដែរ៕ ប្រភពFB

ពិតជាអស្ចារ្យណាស់! មិនបានមើលប្រយ័ត្នស្ដាយក្រោយ…(មានវិដេអូ)

ប្រទេសចិន៖ នៅក្នុងវីដេអូឃ្លីបមួយនេះ បានបង្ហាញពីការបើកបររថយន្តនិងម៉ូតូមួយក្រុមដែលប្រើប្រាស់សុទ្ធតែម៉ាកឡានដូចគ្នាបេះបិទតែម្តង នេះទំនងជាពួកគេស្ថិតនៅក្នុងក្រុមណាមួយហើយ។​

ងៀកមកសមត្ថភាពនៅក្នុងការបើកបរវិញ គឺអស់ទាស់តែម្តង ពួកគេមានសមត្ថភាពខ្លាំងស្មើៗគ្នា អាចជិះបង្វិលឡាន ៣៦០ ដឺក្រេ ជិះថយក្រោយក្នុងល្បឿនលឿន និងក្បាច់ពិសេសជាច្រើនទៀតដែលពិបាកនៅក្នុងការសរសេររៀបរាប់ខ្លាំងណាស់៕

ចង់ដឹងច្បាស់ពីសមត្ថភាពបើកឡានប្លែកៗរបស់ពួកគេយ៉ាងណានោះ សូមបងប្អូនទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FBxiaovideo%2Fvideos%2F403007946777916%2F&show_text=0&width=560

ដោយ៖​SVD