ប្អូនស្រី ប៉ែន ចំរ៉ុង ដែលជាអ្នកសិល្បៈមួយរូបឈ្មោះ លីលី បានជួបអាសន្នជាមួយក្រុមការងារ ដោយធំឡានហូរប្រេង តៃកុងដឹងដែរ តែមិនហ៊ានឈប់ ព្រោះផ្លូវឡើងភ្នំ និងកោងខ្លាំង លុះជិះៗស្រាប់តែហុយផ្សែងខ្លាំង និងឆេះសន្ធោរសន្ធៅតែម្តង គឺនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ។


ជុំវិញហេតុការណ៍រន្ធត់នេះ អ្នកជិះក្នុងឡាននាំគ្នាប្រជែងគ្នាលោតចេញ អ្នកខ្លះលោកតាមកញ្ចក់ឡាន ព្រោះបើកទ្វាមិនទាន់ ហើយម្នាក់បានអង្គុយរឹតទ្រូងភ័យបុកពោះមិនទាន់ស្រាកស្រាន្តនៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា នៅជុំវិញហេតុការណ៍រន្ធត់នេះ គ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយម្នាក់ៗនឹកស្រណោះថា៖ “នេះសំណាងហើយជីវិតយើងថ្លៃកុំអីក្ស័យទាំងអស់គ្នាមិនខាន” ៕ ប្រភពខ្មែរណត
