
ប្រទេសថៃ៖ បច្ចុប្បន្នបញ្ចេកវិជ្ជាគឺពិតជាទំនើបខ្លាំងណាស់ ដោយម្នាក់ៗប្រើប្រាស់សុទ្ធតែទូរសព្ទ័ម៉ាកទំនើបៗនិងមានតម្លៃថ្លៃផងដែរ ហេតុនេះហើយទើបអ្នកប្រើប្រាស់មួយចំនួនមិនបានគិតពីហានិភ័យ ដោយធ្វើការប្រើប្រាស់មិនប្រយត័្នប្រយែង ដូចជាប្រើប្រាស់នៅពេលជិះម៉ូតូ និងឈរចុចនៅតាមទីសាធារណៈជាដើម។

មិនត្រឹមតែមានការបាត់បង់នោះទេ ពេលខ្លះវាអាចបង្កឲ្យជាគ្រោះថ្នាក់ផងដែរ ដូចជានៅពេលដែលយើងកំពុងតែធ្វើដំណើរតាមផ្លូវជាដើម ដូច្នេះបងប្អូនគួរតែមានការប្រុងប្រយត្ន័នៅពេលដែលប្រើប្រាស់វា ជាពិសេសទូរសព្ទ័ដែលមានតម្លៃថ្លៃផងដែរ។

ជាក់ស្តែងដូចនៅក្នុងវិដេអូមួយនេះយើងឃើញថា មានបុរសម្នាក់កំពុងតែឈរចុចទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានដោយសុវត្តិភាព ៕






សូមទស្សនាវិដេអូខាងក្រោម៖
ប្រភព៖ FB
ដោយ៖ SVD