ខេត្តស្វាយរៀង៖ ហេតុការណ៍នេះ បានបង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីថ្ងៃសុក្រ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅក្យូសលេខ៨៨៨៨ ក្នុងបរិវេណ អាហារដ្ឋាន (សំណាងអាណេរ) ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីម្ចាស់ហាងបានប្រទះឃើញ រួចរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសពខ្លាចក្រែងជាអំពើឃាដកម្ម ។
នារីស្រស់ស្អាតដែលចងកសម្លាប់ខ្លួននេះត្រូវបានគេស្គាល់ មានឈ្មោះ នី តា អាយុ៣១ឆ្នាំ មានទីលំនៅ ខេត្តសៀមរាប ជាបុគ្គលិក បំរើការក្នុងអាហារដ្ឋាននេះ។
ម្ចាស់ហាងមានឈ្មោះសឿន ស្រីណេ អាយុ២៩ឆ្នាំ ទីលំនៅភូមិ ក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ត សៀមរាប ។

បន្ទាប់ពីមានសេចក្ដីរាយការណ៍ភ្លាម សមត្ថកិច្ចនគរបាលក្រុងនគរបាលជំនាញ បានមកពិនិត្យសពឃើញថា ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន នៅក្នុង ក្យូសលេខ៨៨៨៨ ដោយមិនមានស្លាកស្នាមអ្វីថា ជារឿងឃាដកម្មនោះទេ ។

នារីគិតខ្លីមិនដឹងថា មានរឿងអ្វី ដែលលាក់ទុកក្នុងចិត្តដោះស្រាយមិនចេញ ទើបសម្រេចជ្រើសរើសយកផ្លូវដើរបែបនេះសោះ ខណៈតាមមិត្តភក្តិអះអាងថា សង្ស័យមានវិបត្តិគ្រួសារធ្ងន់ធ្ងរ ព្រោះនារីខាងលើ មុនយប់កើតហេតុ គឺមានទឹកមុខស្រពាប់ស្រពោន មិនសូវនិយាយស្ដី ខុសប្លែកពីធម្មតាផងដែរ ៕

ប្រភព៖ FB