
ក្រុមហ៊ុន Subaru គ្រោងនឹងបង្ហាញរថយន្តក្នុង Concept ថ្មីចំនួនពីរម៉ូដែលនៅប្រទេសជប៉ុននៅខែក្រោយគឺរថយន្ត Subaru Impreza STI និង Forester STI នៅក្នុងព្រឹត្តិការណ៍ Tokyo Auto Salon 2019 ។

Concept រថយន្ត Impreza STI វាចាប់ផ្តើមចេញមកជាមួយនឹងប្រព័ន្ធទំនើប Impreza ដែលអាចរកបាននៅក្នុងសហរដ្ឋអាមេរិក ដោយវាមានរង្វង់កង់ធំៗរួមជាមួយនឹងឧបករណ៍រាងកាយស្តង់ដារ Subaru ។ នៅផ្ទៃខាងក្នុងរថយន្តនេះមានពណ៌ស្រាក្រហម (Bordeaux) ជាមួយវាយនភាពខ្ពស់ ។ Concept របស់ STI មានមូលដ្ឋានលើម៉ូដែលសម្រាប់ប្រទេសជប៉ុន Impreza 2.0iS EyeSight ដែលមានកម្លាំង ១៥២ សេះ និង កម្លាំង 145 lb-ft of torque ។

ចំពោះម៉ូដែល Forester STI Concept វាក៏ត្រូវចំណាយពេលជាគំរូ និង ផ្ដល់ឱ្យវាកែប្រែ ។ ក្នុងករណីនេះវាជា Forester Advance កម្រិត Trim មិនអាចរកបាននៅសហរដ្ឋអាមេរិកនោះទេដែលមានម៉ាស៊ីនអេឡិចត្រូនិក ។ វានឹងត្រូវបានផ្តល់ជូននៅសហរដ្ឋអាមេរិកនាពេលអនាគតជាមួយនឹងម៉ាស៊ីនអេឡិចត្រូនិកកូនកាត់ដែលមានកម្លាំង ១៥៥ សេះ និង កម្លាំង 187 lb-ft of torque ៕
