សុខ ស្រី​លក្ខណ៍ រំភើបចិត្ត​ខ្លាំង​ពេល​គូស្នេហ៍​មក Surprise ថ្ងៃកំណើត​ដល់​កន្លែងធ្វើកា​រ

កម្សាន្ត

​នៅក្នុង​ថ្ងៃកំណើត​របស់ សុខ ស្រី​លក្ខណ៍ គឺ​គូស្នេហ៍​របស់​នាង​មិនបាន​ផ្ញើ​សារ និង ​ទូរស័ព្ទ​ជូនពរ​នាង​នោះទេ ដោយសារ​គូស្នេហ៍​នាង​ជាប់រវល់ ហើយ សុខ ស្រី​លក្ខណ៍ ក៏​មិន​ប្រកាន់​ខឹង​ចំពោះ​គូស្នេហ៍​ខ្លួន​ដែល​ព្រងើយកន្តើយ​ដាក់​នាង​ដែរ តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ស្រាប់តែ​ពេលដែល​នាង​កំពុងធ្វើការសុខៗគឺ​លេចមុខ​អ្នកជា​ទីស្រឡាញ់​របស់ខ្លួន​នៅ​ចំពោះមុខ​តែម្តង ធ្វើឱ្យ​នាង​ស្រឡាំងកាំង​និយាយ​អ្វី​មិន​ចេញ ។​

​គូស្នេហ៍​របស់ សុខ ស្រី​លក្ខណ៍ បាន​និយាយថា «សុំទោស​ដែល​បង​មិនបាន Message មិនបាន Call ជូនពរ​ថ្ងៃ​ខួប​អូន តែ​បង​បាន​មកដល់​កន្លែង​អូន​ធ្វើការម៉​ង» ។ ជាមួយនឹង​វត្តមាន​ដ៏​ភ្ញាក់ផ្អើល​នេះ បានធ្វើឱ្យ សុខ ស្រី​លក្ខណ៍ រំភើបចិត្ត​ខ្លាំង​ដល់​ថ្នាក់​ភាំង​ស្មារតី រក​អ្វី​និយាយ​មិនត្រូវ នៅពេលដែល​ឃើញ​គូស្នេហ៍បាន​មកដល់​កន្លែង​ខ្លួន​ធ្វើការ រួមទាំង​បាន​ទិញ​ខំ​ខួបកំណើត​ដ៏​គួរឱ្យ​ស្រឡាញ់​មក Surprise នៅក្នុង​ថ្ងៃ​ពិសេស ។​

​សុខ ស្រី​លក្ខណ៍ ស្ទើរតែ​មិន​ជឿថា គូស្នេហ៍​ខ្លួន​នឹង​មក Surprise ថ្ងៃកំណើត​ដល់​នាង​នោះទេ ដោយសារតែ​គេ​ជាប់រវល់​ការងារ តែ​ចុងក្រោយ​គេ​បែរជាមក​ធ្វើឱ្យ​នាង​មានការ​ភ្ញាក់ផ្អើល​បំផុត ។ នាង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​នូវ​ទឹកចិត្ត​គូស្នេហ៍​ចំពោះ​ខ្លួន ទោះបីជា​មិនបាន​ទទួល​កាដូ​ដ៏​មានតម្លៃ​ក្តី តែ​ទឹកចិត្ត​មួយ​នេះ​ធ្វើឱ្យ​នាង​ពេញចិត្ត​ខ្លាំងណាស់រហូត​ទប់ទឹក​ភ្នែក​ពុំបាន ៕