
នេះពិតជាលាភទាំងទ្វេររបស់តារាសម្តែងចង្កាព្រែកលោក ញ៉ែម សុគន្អ ដែលទើបតែឆ្លងការឆាកជីវិតអាពាហ៍ពិពាហ៍មិនដល់មួយខែផង ស្រាប់តែទទួលដំណឹងថា ភរិយារបស់លោកកំពុងពរពោះកូនដំបូងដែលជាចំណងដៃរវាងលោក និង ភរិយា។

ក្រៅពីបង្ហាញភាពសប្បាយរីករាយលោក ញ៉ែម សុគន្ធ កាន់តែបង្ហាញក្តីស្រឡាញ់ និង Take Care ភរិយាខ្លាំងជាងមុន ដោយលោកបានទៅទិញទឹកដោះគោដើម្បីថែបំប៉នសុខភាពភរិយារបស់លោក និង គភ៌ក្នុងផ្ទៃផងដែរ ។ លោក ញ៉ែម សុគន្ធ បានបញ្ជាក់ថា លោកស្រឡាញ់គ្រួសារតូចរបស់លោក ជាពិសេសភរិយាតែម្តង ។

ជាមួយនឹងការប្រកាសថាភរិយាកំពុងពរពោះរបស់លោក ញ៉ែម សុគន្ធ ក៏ទទួលបានការជូនពរ និង អបអរសាទរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រផងដែរ ប៉ុន្តែយ៉ាងណាលោក ញ៉ែម សុគន្ធ មិនបានប្រាប់ថា លោកស្រឡាញ់កូនប្រុស ឬ កូនស្រីដំបូងឡើយ ។ ក្នុងនោះក៏មានអ្នកខ្លះចំអន់ថាពិតជាមិនធម្មតា រៀបការតែរយៈពេលមួយខែភរិយាឃ្លានម្ជូរតែម្តង ។

ទោះបីជាមុនរៀបការលោក ញ៉ែម សុគន្ធ ពើបប្រទះនូវរឿងមិនល្អខ្លះៗក៏ពិតមែន តែពិធីរៀបការរបស់លោកនូវប្រព្រឹត្តឡើងដោយរលូនដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បជាច្រើនកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ ។ ពេលនេះដែរ ញ៉ែម សុគន្ធ ក៏ទទួលបានដំណឹងល្អពីភរិយាដោយត្រៀមខ្លួនក្លាយជាឪពុកនៅក្នុងពេលឆាប់ៗនេះ ៕

