ឥណ្ឌូនេស៊ី៖ ប្រិយមិត្តដែលតែងតែតាមដាន និងលេងបណ្តាញសង្គមភាគច្រើនប្រាកដជាបានស្គាល់ហើយថា តារាហ្វេសប៊ុក Peypey Dy បានសាងកេរ្តិ៍ឈ្មោះតាមរយៈការបង្ហោះវីដេអូប្លែកៗជាច្រើន រហូតទទួលបានការចាប់អារម្មណ៍ និងមានអ្នកចូលទស្សនាយ៉ាងច្រើន។
មកទល់នឹងពេលនេះឃើញថា តារាប្រុសរូបនេះ ហាក់ដូចជាស្ងាត់នូវការបង្ហាញវីដេអូប្លែកៗដូចមុនហើយ ក៏ប៉ុន្តែលោកក៏ងាកមកចាប់យកអាជីពរកស៊ីនៅលើបណ្តាញសង្គមម្តង ដែលទទួលបានការគាំទ្រពីភ្ញៀវជាច្រើនផងដែរ។






បន្ទាប់ពីចំណាយពេលរកស៊ី រកពេលសម្រាកមិនចង់បាននេះឃើញថា តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាពរូបនេះក៏មិនភ្លេច នាំខ្លួនឯង ដើម្បីបង្ហាញភាពសប្បាយរីករាយ នៅក្នុងដំណើរកម្សាន្តមួយ ជាមួយសកម្មភាពយ៉ាងមានក្តីសុខ នៅកោះបាលី។



ទន្ទឹមនឹងភាពរីករាយនេះ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅលើរូបភាពស្អាតៗ ទាក់ភ្នែកជាច្រើនរបស់លោក ដែលមើលទៅគួរឲ្យសប្បាយរីករាយ និងគួរឲ្យចង់ទៅលេងកម្សាន្តតែម្តង៕
សូមទស្សនារូបភាពស្អាតនៅលើកោះបាលី របស់ Peypey Dy ខាងក្រោមនេះ៖









