ថៃ៖ ធម្មតាបេះដូងជាអ្នកម្តាយ តែងតែព្រួយបារម្ភពីកូនជានិច្ចទោះបីជាកូនធំ ក៏នៅក្នុងចិត្តអ្នកម្តាយនៅតែគិតថាកូននៅតូចគ្រប់ពេល។ ជាក់ស្តែងតារាស្រីទាំងប៉ុន្មានដួងនេះ ទោះជាធំពេញវ័យយ៉ាងណាក្តី ក៏ម្តាយរបស់ពួកគេនៅតែតាមថែរក្សាជានិច្ច ជាពិសេសគឺរឿងស្លៀកពាក់មិនថាទៅណា ឬមកណាម្តាយតែងតែសំណូមពរថា សូមកុំឱ្យស្លៀកសម្លៀកបំពាក់ស៊ិចស៊ីបញ្ចេញសាច់ខ្លាំងពេក ទោះបីជាតារាល្បីក៏ដោយ។ ក្នុងនោះដែរយើងឃើញរួមមានដូចជា៖
១) តារាសម្តែងស្រី Green Ausadaporn៖ ទោះបីជាដឹងថាកូនស្រីមានរាងស្អាត ប៉ុន្តែម្តាយរបស់តារាស្រីរូបនេះមិនបានពេញចិត្តឱ្យកូនស្លៀកពាក់ខោអាវបែបស៊ិចស៊ីៗជ្រុលហួសហេតុពេកនោះទេ ហើយកញ្ញាក៏ស្តាប់តាមសម្តីម្តាយ ព្យាយាមកាត់បន្ថយភាពស៊ិចស៊ីតាមដែលនាងអាចធ្វើទៅបាន៕



២) តារាសម្តែងស្រី Patricia Good៖ ពេលទៅដើរលេងកម្សាន្តនៅមាត់សមុទ្រគេតែងតែឃើញតារាស្រីរូបនេះស្លៀកឈុតប៊ីគីនីបញ្ចេញសាច់សខ្ចី ប៉ុន្តែរាល់លើកនាងក៏តែងប្រាប់ថាម្តាយមិនបានពេញចិត្តឱ្យនាងស្លៀកបែបនេះឡើយ ដូច្នេះពេលខ្លះ Patricia Good ក៏មិនសូវជាហ៊ានស៊ិចស៊ីខ្លាំងប៉ុន្មានដែរ ព្រោះតែមិនចង់ជំទាស់ចិត្តអ្នកម្តាយ។ តែឱ្យធ្វើយ៉ាងម៉េចបានបើកើតមកជាស្រីស្អាតទៅហើយ ត្រូវតែមានពេលស៊ិចស៊ីខ្លះ។


៣) តារាសម្តែងស្រី Bella Ranee ៖ តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈគេសឹងតែមិនដែលឃើញតារាស្រីរូបនេះ ស្លៀកពាក់ស៊ិចស៊ីក្នុងឈុតប៊ីគីនីបង្ហាញអ្នកគាំទ្រទេ នេះក៏ព្រោះតែនាងធ្លាប់ប្រាប់ថាម្តាយមិនពេញចិត្តឱ្យស្លៀកពាក់ស៊ិចស៊ីជ្រុលព្រោះមើលទៅមិនសមរម្យ។


៤) តារាសម្តែងស្រី Yaya Urassaya៖ ទោះធំពេញវ័យអាយុជាង ២០ ឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែនៅក្នុងខ្សែភ្នែកអ្នកម្តាយ តារាស្រីរូបនេះនៅតែជាកូនក្មេងដដែល ព្រោះនាងជាកួនពៅនៅក្នុងគ្រួសារ។ ហើយរឿងស្លៀកពាក់វិញម្តាយនាងរឹតតែសំណូមពរថាកុំឱ្យស៊ិចស៊ីជ្រុលពេល ព្រោះមើលទៅដូចជាមិនសមភ្នែកអ្នកគាំទ្រជាច្រើននាក់ ដែលតែងតែតាមដានរូបភាពនៅក្នុងបណ្តាញសង្គម។



៥) តារាសម្តែងស្រី Pun Pun Sutatta៖ គេសង្កេតឃើញតារាស្រីរូបនេះតែងតែស្លៀកពាក់ស៊ិចស៊ីជាប្រចាំ រហូតដល់អ្នកម្តាយនាងមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ ពេលឃើញកូនស្រីរបស់ខ្លួនលេងខ្លួនស៊ិចស៊ីលើសអាយុដូច្នេះ។ ក្រោយមកកញ្ញា Pun Pun ក៏បានចេញមុខមកសុំទោសអ្នកម្តាយពីការតែងខ្លួនរបស់នាង។

