
ខេត្តត្បូងឃ្មុំ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានកាចែកចាយវិដេអូមួយដែលកំពុងតែកក្រើកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តែមានក្មេងស្ទាវម្នាក់ក្លាហានហ៊ានជិះម៉ូតូឆ្លងកាត់ទឹកដែលកំពុងតែហូខ្លាំង បណ្តាលឲ្យធ្លាក់ទាំងម៉ូតូទាំងមនុស្សចូលទៅក្នុងទឹកតែម្តង ។

នេះសំណាងហើយទឹករាក់បើទឹកជ្រៅវិញមិនដឹងទៅជាយ៉ាងណានោះទេ ធ្វើអីក៌ដោយបើគ្មានការពិចារណាអោយបានខ្ពស់ទេ គ្រោះថ្នាក់នៅមិនឆ្ងាយទេ ជីវិតមនុស្សផុយណាស់ចឹងហើយធ្វើអីសូមប្រយត្ន័អោយបានខ្ពស់បំផុត ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ នៅរមណីយដ្ឋាន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ។

យ៉ាងណាមិញ ហេតុការណ៍នេះមិនបានធ្វើឲ្យមានមនុស្សរងរបួសរឺគ្រោះថ្នាក់ដល់ជីវិតនោះទេ តែសុំផ្តាំទៅបងប្អូប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាផង មុនទៅលេងទឹក ព្រោះខែនេះទឹកឡើងច្រើន ហើយហូរខ្លាំង បើយើងមិនមានការប្រុងប្រយ័ត្ននោះទេអាចនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ៕




(មានវិដេអូ)
ប្រភព៖ FB