(ព្រះសីហនុ) លោកឧត្ដមសេនីយ៍ទោ ជួន ណារិនស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង23:00នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការណ៏ជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅប៊ីភេទប្រុស អាយុ31ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់ និង បទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ។


សូមបញ្ចាក់ថា:ឈ្មោះ ចាន់ រដ្ឋា ហៅប៊ីគឺជាមុខសញ្ញាចាស់បាន ប្រព្រឹត្តិអំពើហិង្សាជា ច្រើនលើក កន្លងមកដូចជា ប្រើប្រាស់អាវុធកែធ្នៃបាញ់ ត្រូវក្រោមចុង ដង្ហើមប្រពន្ធ របស់ខ្លួនកាលពីថ្ងែទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង14:30នាទី នៅក្នុងបន្ទប់ ជួលក្រុមទី46 ភូមិ5 សង្កាត់លេខ4 ក្រុងព្រះសីហនុ ។


បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម ។
វត្ថុតាងរួមមាន:
១-កាំភ្លើង ម៉ាក K59 ១ ដើម មានគ្រាប់ ៦ គ្រាប់
២-កាំភ្លើងបាញ់សត្វ ១ ដើម
៣-កាំភ្លើងកែឆ្នៃ ២ ដើម
៤-អាយកូម ១ គ្រឿង ម៉ាកម៉ូតូរូឡា
៥-ម្សៅក្រាមព៍ណសថ្លា សង្ស័យសាធាតុញៀន ១ កញ្ចប់
៦-ជញ្ជីងថ្លឹង ១ គ្រឿង
៧-ថង់សម្រាប់វិចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀន ។


ជនសង្ស័យ និង វត្ថុតាង នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ប្រភពFB