អីយ៉ា ! បងចយចូលរោងការខែក្រោយនេះហើយ

សិល្បះខ្មែរ ៖ តារាកំប្លែងដែលនាំមកនូវអារម្មណ៍ប្លែកៗសំរាប់លោកអ្នក ពេលនេះបង្ហាញភ្លើងខៀវនៃការឈានជើងចូលរោងការហើយ នេះបើតាមការបញ្ជាក់ថ្ងៃ ខែ និងរូបថត Pre-wedding របស់គាត់ផងនោះ។

គួរបញ្ជាក់ផងដែរថា នាយចយ តែងតែបង្ហាញភាពភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមជានិច្ចផងដែររវាងលោកនិងអនាគតភរិយាលោក ហើយជាភាពផ្អែមល្ហែមដែលអ្នកគាំទ្រភាគច្រើនអបអរ និងមានអ្នកខ្លះលួចច្រណែនដោយមិនដឹងខ្លួនផងដែរ។ រួមជាមួយរូបភាពដ៏ស្រស់សង្ហាទាំងនោះក៏មានពាក្យមួយឃ្លារសំរាប់ផ្ញើរជូនហ្វេនរបស់គាត់ផងដែរ ដោយបានសរសេរថា ៖ «នៅមានរូបភាពផ្អែមល្ហែមច្រើនជាងនេះទៀត នឹងមានបង្ហាញជូនពុកម៉ែបងប្អូនញាត្តិមិត្តនៅថ្ងៃពិសេសរបស់ពួកខ្ញុំ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១.. 27/02/2018.» ។

ដោយ ៖  Sing Ly