ហ្វេសប៊ុក ៖ នាពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះថា A Houy Single បានបង្ហោះសារគួរអោយមាក់ងាយមួយឃ្លាថា ៖ ប្តីគេមានអីមិនល្អ? មកពីប្រពន្ធគាត់ចាស់ អត់ស្អាត ទើបគាត់មករកយើងតាស់ 😄 ជាតិក្រោយសុំធ្វើប្រពន្ធស្របច្បាប់របស់បងណាប្តីសម្លាញ់ 😍 ពេលខ្លះអូនច្រណែនហ្នឹងគ្រួសាររបស់បងណាស់ 😭 មើលបានហាមShare

ទោះយ៉ាងណាក៏ដោយ Status មួយនេះត្រូវបានមនុស្សម្នាជាច្រើន Comment ថាអោយកប់ៗមាត់រាប់ពាន់នាក់ និងបានចែករំលែកយ៉ាងច្រើនរហូតដល់រាប់លាននាក់ផងដែរ ពិសេសរាល់ Commentនីមួយៗគ្មានមតិណាគាំទ្រ ឬនិយាយល្អនោះទេ មានទាំងពាក្យតិះដៀលជេរប្រមាថគ្រប់ៗគ្នា។ ឆ្លងតាមរយះការសង្កេតមើលនិងតាមដានយ៉ាងយកចិត្តទុកដាក់យើងឃើញថាអាខោនមួយនោះមិនមែនជាអាខោនពិតប្រាកដនោះទេ ហើយក៏គ្មានមនុស្សស្រីណាម្នាក់ហ៊ានចេញមុខបកអាក្រាតខ្លួនឯងចំពោះមហាជននោះទេ ព្រោះធម្មជាតិជាមនុស្សស្រីមានភាពខ្មាស់អៀន។

ប្រិយមិត្តអ្នកអានជាទីគោរព ជាសំណូមពរសូមប្រិយមិត្តអ្នកអានគ្រប់ៗមុននិងជឿ មុននិងទទួលយកពត៏មានណាមួយសូមពិចារណាអោយបានដិតដល់ផង ដើម្បីកុំអោយធ្លាក់ក្នុងឧបាយណាមួយរបស់ជនខិលខូច៕
ដោយ ៖ Sing Ly
ប្រភព ៖ Facebook







