សិល្បះខ្មែរ ៖ នេះជារឿងមួយដែលគ្រប់គ្នាតែងតែឆ្ងល់ និងតែងតែចង់ដឹងផងដែរ ថាតើកត្តាអ្វីខ្លះដែលនាំអោយកញ្ញា ដេន នីក្វាន់ ដែលជោគជ័យគ្រប់គោលដៅ?

ជាក់ស្តែងណាស់គ្រប់គ្នាដែលមានសតិ មានភាពជឿជាក់ តែងតែធ្វើគ្រប់យ៉ាងដោយស្មារតីពិចារណា និងមានទំនួលខុសត្រូវផងដែរ ពិសេសតែងតែធ្វើគ្រប់យ៉ាងដោយចិត្តត្រជាក់ ជាក់ស្តែង អ្នកនាង ដេន នីក្វាន់ បានឆ្លើយតបទៅកាន់អ្នកដែលធ្វើខ្លួនជាអ្នកចេះដឹងរឿងគេ ប៉ិនបូរបាច់ និង ធ្វើជាអ្នកចេះដឹងគ្រប់រឿង ដែលតែងតែរិះគន់មកកាន់ខ្លួនថា «មិនស្មើររោមជើងផង»

ជាធម្មតាការរិះគន់ក្នុងន័យស្ថាបនា អ្នកណាក៏មានសិទ្ធរិះគន់ដែរតែពាក្យសំដីប្រមាថបែបនេះពិតជាពិបាកទទួលយកណាស់ តែអ្វីដែលយើងគត់ចំណាំគឺការឆ្លើយតបនិងការរិះគន់នេះ កញ្ញា ដេន នីក្វាន់ បែរទៅជាអរគុណអ្នករិះគន់ទៅវិញ។ ថ្មីៗនេះកញ្ញា ដេន នីក្វាន់បានឆ្លើយតបទៅអ្នករិះគន់ជាសាធារណះថា «អរគុណចំពោះការមើលងាយរបស់អ្នក…ដែលដៀលថាខ្ញុំមិនស្មើររោមជើងអ្នក…អរគុណខ្លាំងណាស់ចំពោះពាក្យមួយនេះ»។

«ព្រោះតែពាក្យមួយនេះហើយធ្វើអោយខ្ញុំក្រោកឈរតស៊ូមកដល់ចំណុចនេះ…ខ្ញុំចង់អោយអ្នកចាំទុកក្នុងខួរអ្នកថា កុំមោទនះភាពលើខ្លួនឯងពេកពេលដែលអ្នកជោគជយ័នៅថ្ងៃនេះព្រោះថ្ងៃស្អែកមិនប្រាកដនោះទេថាអ្នកទទួលបានជោគជយ័… ធ្វើជាមនុស្សកុំមើលងាយមនុស្ស មនុស្សខ្ញុំធ្វើអ្វីគឺមានគោលដៅច្បាស់ណាស់មិនថាការងារឬស្នេហា!»។


ដោយ ៖ Sing Ly