តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា ពិតជាមានទឹកដមពិរោះ និងមានស្រស់ស្អាត ជាហេតុធ្វើឲ្យតារាស្រីរូបនេះ មានអ្នកស្រលាញ់ចូលចិត្តមិនតិចនោះទេ។ ជាក់ស្ដែងថ្មីៗ កញ្ញា រ៉េត ស៊ូហ្សាណា បានទៅប្រគុំតន្រ្តីនៅប៉ោយប៉ែតទទួលបានការស្រលាញ់រាប់អានពីអ្នកនៅទីនោះជាខ្លាំង ថែមទាំងត្រូវគេ Surprise ខួបកំណើតឲ្យមុនថ្ងៃ នៅក្រោមឆាកទៀតផង។

ទទួលបានការ Surprise ពីហ្វេនបែបនេះ កញ្ញា រ៉េត ស៊ូហ្សាណា មានចិត្តរំភើបជាខ្លាំងរហូតបានបង្ហោះសារអរគុណថា៖ «អរគុណ #Pizzana ប៉ោយប៉ែតចំពោះការ surprise birthdayមុនថ្ងៃ ចង់ប្រាប់ថា ស្រលាញ់ណាស់ អរគុណណាស់ រំភេីបណាស់ Thank you my beloved #pizzana for this early birthday surprised. I love you all so so much »៕






