សិល្បះខ្មែរ ៖ តារាចំរៀង រ៉េប និងជាអ្នកតែងនិពន្ធដែលមានឈ្មោះល្បីល្បាញផងដែរនោះបានទទួលស្គាល់ថាក្រោយពីជួបទុក្ខឪពុកស្លាប់ពិតជាធ្វើអោយលោកអស់សង្ឃឹមចង់បញ្ចប់អាជីពជាអ្នកនិពន្ធពិតមែន ព្រោះថាការតស៊ូជាង ៩ឆ្នាំលើវិធីនេះលោកធ្វើដើម្បីឪពុកទាំងអស់។

យ៉ាងណាក៏ដោយឌីជេក្តឹបរូបនេះបានបន្តថា រឿងរ៉ាវមួយទៀតដែលធ្វើអោយលោកចង់បោះបង់អាជីពនេះព្រោះលោកផ្តាច់មិនបានពីគ្រឿងញៀន ដែលធ្វើអោយលោកបាត់បង់ពីទំនុកចិត្តអ្នកនៅជុំវិញខ្លួន។

គាត់បានបន្តទៀតថា គាត់ពិតជាចង់ឈប់តែងនិពន្ធ និងចង់ត្រលប់ទៅធ្វើជាអ្នកចំរៀងតាមរង្គសាលដូចពីមុនណាស់ តែម្ចាស់ភោជនីដ្ធាននានាដែលលោកធ្លាប់ច្រើនហាក់មិនផ្តល់ឱកាសអោយលោកទៀតឡើយ។ អ្នកនិពន្ធនិងជាតារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបន្តថា លោកនិងព្យាយាមផ្តាច់ពីគ្រឿងញៀនអោយបានដើម្បីមនុស្សជាទីស្រលាញ់និងមនុស្សនៅជុំវិញខ្លួនជាពិសេសកូនរបស់លោកផ្ទាល់តែតែម្តង។

ឌីជេក្តឹបបានផ្តែផ្តាំទៅកូនរបស់លោកនិងយុវវ័យដែលធ្លាប់សេពគ្រឿងញៀនថា៖ ពេលកូនធំឡើងចូរចងចាំថា ទោះកូនបានរៀនសូត្រជ្រៅជ្រះច្រើនប៉ុណ្ណាក៏ដោយ អោយតែកូនរស់នៅក្នុងសង្គមដែលអោយតំលៃលុយខ្លាំងជាងសមត្ថភាពជីវិតនិងសំដីរបស់កូននឹងថោកទាបស្មើសូន្យ ក៏ប៉ុន្តែផ្ទុយទៅវិញបើកូនមានចំណេះដឹងឬអាចរកលុយជួយអោយអ្នកដ៏ទៃសល់ច្រើនប៉ុណ្ណាក៏ដោយ កូនមានកិត្តិយសច្រើនប៉ុណ្ណាក៏ដោយ សល់លុយច្រើនប៉ុណ្ណាក៏ដោយ តែកូនហ៊ានបណ្តោយខ្លួនជាមួយគ្រឿងញៀនអ្វីៗនឹងរលាយសូន្យ ព្រោះពេលដែលកូនទាល់គ្មាននរណាជួយកូនជាដាច់ខាត៕
ប្រភព ៖ ៣០ដេលី