
នៅលើលោកយើងនេះមានរឿងនិងអាថ៍កំបាំងច្រើនអនេក ហើយមនុស្សម្នាក៏មានចិត្ត និង ការតស៊ូខុសៗគ្នាដែរ ពិសេសមនុស្សម្នាក់ៗមានចំណុចពិសេសរៀងៗខ្លួន ដូចជាបុរសម្នាក់ឈ្មោះ សា វង្ស កើតក្នុងគ្រួសារកសិករមួយក្នុងខេត្តសៀមរាប ទោះពិការជើងទាំងពីរតែលោកនៅតែអាចបោះជំហ៊ានទៅមុខបាន ដោយពុះពារការសើចចំអករបស់ក្មេងដ៏ទៃខាងក្រោមនេះជាឃ្លារទាំង ៥ ដែលគាត់តែងតែទន្ទេញជាប់មាត់ និង ប្រតិបត្តិតាមដើម្បីចាកចេញផុតពីភាពអស់សង្ឃឹមនិងពិការភាព។
១-កើតមកក្រលំបាកជីវិតមិនរីករាយទេ តែសប្បាយចិត្តជាមួយការតស៊ូ។

២-អ្នកដ៏ទៃមើលងាយខ្ញុំពិការ តែខ្ញុំយកពិការភាពធ្វើជាគន្លឹះដើម្បីអភិវឌ្ឍន៍ខ្លួន។

៣-ពិការរាង្គកាយ តែបេះដូងមិនពិការនោះទេ។

៤-ពិការមិនមែនជាឧបសគ្គរារាំងមិនអោយខ្ញុំសំរេចគោលបណងរបស់ខ្ញុំឡើយ។

៥-កុំមើលលើសភាពគួរអោយអាណិតរបស់ខ្ញុំ សូមក្រឡេកមើលលើសមត្ថភាពរបស់ខ្ញុំវិញ។

សព្វថ្ងៃនេះ សា វង្ស ជាបុគ្គលិកបំរើការនៅស្ថានីយ៍ទូរទស្សន៍មួយ ថ្ងៃអនាគតសា វង្ស ចង់ឃើញអ្នកពិការកាយសម្បទាទាំងឡាយ មានអាជីពរស់នៅដោយរីករាយ ដោយគ្មានការរើសអើង លោកបន្តថាសូមជួយធ្វើជាភ្នែកសំរាប់អ្នកពិការភ្នែក ធ្វើជាដៃដល់អ្នកពិការដៃ និង ធ្វើជាជើងសំរាប់អ្នកពិការជើងនោះសង្គមជាតិនិងគ្មានជនពិការ៕

ប្រភព ៖ ៣០ដេលី
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2028148894106517%2F&show_text=0&width=317