បំនិនជិវិត ៖ កណ្តាលដងព្រៃស្ងប់ស្ងាត់ ជីតាពិការកំពុងសប្បាយរីករាយជាមួយនិងចៅ , , , ! លោកតាៗ ទាយទៅមើលថាតើដុំថ្មក្នុងដៃចៅនៅខាងណា? តាមមិនដឹងទេ តាមើលអត់ឃើញទេ ! តាមនិស្ស័យក្មេងដែលត្រូវរៀនគ្រប់អ្វីៗនៅជុំវិញខ្លួន ក្រោយពីលេងសប្បាយរីករាយហើយ កុមារនោះក៏បានដឹកដៃជីតាត្រលប់ទៅទីភូមិតូចមួយកណ្តាលទ្រូងព្រៃក្បែរមាត់អូ ដែលមានផ្ទះប្រមាណ ៥ ទៅ ៦ ខ្នងតែប៉ុណ្ណោះ។

ថ្លៃពីតំបូងឡើង ជីតាយើងគាត់ជាមនុស្សមានកំលាំងពលំមាំមួន មានរបរជាព្រានព្រៃ ហើយត្រូវម្តាយទុកឪពុកដាក់អោយមានប្រពន្ធកូនដូចគេដូចឯង តែជាអកុសលប្រពន្ធគាត់បានស្លាប់ចោលកូនតូចតាំងពីរ ៣ខែមកម្លេះដោយសារជំងឺ ខ្វះថ្នាំសង្កូវ។ ជីតាយើងគាត់ខំប្រឹងប្រែងណាស់ទំរាំ
បីបាច់ថែរក្សាមាណពបានរហូតដល់ធំតែអកុលសកម្មគាត់ត្រូវងងឹតភ្នែកដោយមិនដឹងមូលហេតុ។ តែគាត់នៅតែប្រឹងប្រែងរស់ព្រោះគាត់គិតថា គាត់មិនអាចស្លាប់បានទេដរាបណាគាត់មិនទាន់រកត្រើយសុភមង្គលដល់កូនរបស់គាត់បាន។ តមកគាត់បានប្រមូលប្រាក់កាក់ និង ទ្រពដែលមាន
តំលៃទាំងប៉ុន្មានដែលខំសន្សំមកដើម្បីស្តីដណ្តឹងកូនក្រមុំអ្នកភូមិក្បែរនោះអោយកូនគាត់ ត្បិតតែមិនបានរៀបការធំដុំតែជាពិធីដែលមានការទទួលស្គាល់ពីគ្រប់គ្នាក្នុងភូមិផងដែរ។ ពេលវេលាចេះតែកន្លង អារម្មណ៍ទើសទាល់កាន់តែមាន តំបូងឡើងប្រពន្ធមាណពគ្រាន់តែរអ៊ូធម្មតាៗទេ តែក្រោយមកពេលដៅកូនមានអាយុ៥ឆ្នាំទើបរឿងនេះចេះតែធំទៅៗ ហើយប្រកាសថាចង់ចុះចោលមាណពម្តងៗផងដែរ។

រាល់ពេលដែលកូនប្រសារអ៊ូរ រាល់ពេលដែលលឺសំលេងចៅនិយាយធ្វើអោយទឹកចិត្តជីតាយើងក្តុកក្តួលពន់ពេក ម្ខាងស្រលាញ់កូន ម្ខាងអាណិតចៅ ម្ខាងសោកស្តាយដែលធ្វើអោយកូនៗលំបាកដោយសារខ្លួន ជីតាយើងតែងតែព្យាយាមធ្វើគ្រប់យ៉ាងមិនអោយទើសចិត្តនោះទេ តែអំណាចពិការតើគាត់អាចទ្រាំបានប៉ុណ្ណា?
ថ្លៃងក្នុងថ្ងៃមួយនោះប្រពន្ធបានដាក់កំហិតអោយប្តីថា ៖ អ្នកអើយខ្ញុំមិនអាចទ្រាំទ្រនិងឪពុករបស់អ្នកបានទៀតទេ បើអ្នកមិនដោះស្រាយទេមានជំរើសពីរ តើរវាងឪពុកនិងខ្ញុំអ្នករើសយកមួយណា? បុរសជាប្តីបានត្រឹមស្ងោកមុខ ហើយដកដង្ហើមធំរួចដើរចេញទៅ។ ស្អែកឡើងមាណពប្រាប់ប្រពន្ធថា អូនអើយបងសំរេចចិត្តហើយ ថាបងរើសយកអូន ស្អែកឡើងបងនិងរែកពុកយកទៅចោលកណ្តាលព្រៃជ្រៅ ឯងឈប់បារម្ភទៅ !!!

មិនឃ្លាតពីទីនោះប៉ុន្មានទេ ជីតាយើងកំពុងស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយសំរកទឹកភ្នែកដោយដៃខ្ទប់មាត់ ៖ មិនគួរសោះកូនដែលគាត់ស្រលាញ់
ស្មើរគ្រាប់ភ្នែក បេះដូងថ្លើមប្រម៉ាត់ បែរជានិយាយពាក្យនេះទៅរួច ណ្ហើយចុះកូនមាសឪពុក ពុកមិនប្រកាន់ខឹងនឹងកូនទេ ដើម្បីក្តីសុខរបស់កូនពុក
សុខចិត្តទៅនេះជាដង្ហើមនិងក្តីសង្ឃឹមចុងក្រោយដែលពុកអោយកូន ……………… !
មិនខុសពីការគិតមែន ស្អែកព្រឹកព្រលឹមឡើងមាណពយើងរៀបថ្មនៅម្ខាង និងម្ខាងទៀតអោយឪពុកអង្គុយហៀបរែកចេញទៅ …..តែ
ពុកពុក (ក្មេងតូចត្រូវជាចៅរបស់ជីតាកម្សត់ស្រែកហើយរត់មកយ៉ាងរន្ថើន) ពេលពុកបោះលោកតាចោលនៅកណ្តាលព្រៃ សូមពុកកំភ្លេចយកដងរែកមកវិញផងណា ! បើពុកភ្លេចយកមកពេលពុកចាស់ទៅខ្ញុំអត់មានអ្វីរែកពុកទៅចោលដូចពេលនេះទេ !
ពេលនេះហើយដែលគ្រប់គ្នាទ្រហោរយំអោបគ្នាទៅវិញទៅមក ទាំងចៅ ជីតា កូន និងកូនប្រសារ ជីតាកំសត់បាននិយាយថា កូនៗនៅចុះទោះពុកដឹង
ថានេះជាជំរើសមិនសមរម្យរបស់កូនក្តី ពុកព្រមប្រណីអោយកូន ហើយនេះជាក្តីបំណងចុងក្រោយដែលពុកអោយកូនៗ រូបកាយ ញើសឈាម កែវភ្នែក ថ្លើមប្រម៉ាត់ រួមទាំងជីវិតពុកគឺហ៊ានលះបង់គ្រប់យ៉ាងអោយតែជាសេចក្តីសុខរបស់កូនៗ។

ពេលនោះហើយដែលកូនៗដឹងកំហុស ហើយលះបង់ចោលគំនិតអាក្រក់ៗនេះចោលទៅ ចុងបំផុតនៃជិវិតរបស់ជីតាកំសត់ហៀបស្លាប់គាត់បាននិយាយថា ៖ បើកូនមិនចង់មានវិប្បដិសារីនោះទេ កុំបង្រៀនចៅអោយអកត្តញូ មុននឹងពុកស្លាប់ទៅពុកសប្បាយចិត្តណាស់ដែលពុកមានកូន មានចៅដែលគោរពដឹងគុណមាតាបិតា សូមកូនៗរស់នៅបានសុខដរាបរៀងទៅ ហើយត្បូងពេជ្រដែលនៅក្រោមថ្មមាត់ជណ្តើរនោះល្មមអោយកូនរស់នៅដោយក្តីសុខអស់មួយជីវិតបានហើយ៕













អត្ថបទដោយ ៖ Sing Ly
ប្រភពវីដេអូ ៖ Kou Sopheap