កូនៗរំភើបខ្លាំងណាស់ ! ម៉ែធ្វេីបានសម្រេចហេីយ

កូនៗរំភើបខ្លាំងណាស់ ! ម៉ែធ្វេីបានសម្រេចហេីយ ជារឿងមួយដែលគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជារឿងដែលនឹកស្មានមិនដល់ផងដែរ។ តួយ៉ាងថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងផុសផុលតាមដានការសំដែងរបស់យាយសំ យាយសយ ដែលជាជាតារាសំដែងទើបទទួលបានការគាំទ្រនៅវ័យចំណាស់។ មានមតិជាច្រើនបានទទួលស្គាល់និងគាំទ្រនូវស្នាដៃផលិតរបស់អ្នកផលិតករ ដែលមានស្នាដៃបង្កើតថ្មី ប្លែក និងអាចទទួលយកបាន ហើយភាគច្រើននៃក្លីបសុទ្ធតែនាំអារម្មណ៍អ្នកទស្សនាអោយទទួលស្គាល់ថាវាជាការពិត។

 

ថ្លៃពីការអប់រំឯនោះវិញ កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះមានពិធីអបអរសារ និងទទួលវិញ្ញាបនបត្រថ្នាក់អក្ខរកម្ម និងកុំព្យួទ័រ ក្រោមអធិបតីលោក ស្កុត នីសុន ( Scoot Neeson) ស្ថានិកអង្គការមូលនិធិកុមារកម្ពុជា និងក្រសួងពាក់ពន្ធ័នានា ដោយមានសិក្ខាកាមវ័យចំណាស់ៗមួយចំនួនបានប្រឹងប្រែង និងទទួលបានលទ្ធផលជាវិជ្ជមាន។ លោក ស្កុត នីសុន ជាជនបរទេសដែលធ្លាប់តែមានជីវិតហ៊ឺហារក្នុងវិស័យភាពយន្តបានដក់ជាប់ នឹងឈានជេីងចេញលែងរួចពីប្រទេសកម្ពុជា លោកបានជួយកុមារយ៉ាងច្រេីននៅកន្លែងរេីសសំរាមស្ទឹងមានជ័យ និងទុរគតជនមួយចំនួនទៀត។  ពួកគាត់មិនត្រឹមតែជាធនធានមនុស្សចាស់ដ៍ល្អនោះទេថែមទាំងបានបង្ហាញភាពជាគំរូយ៉ាងច្បាស់មួយនោះថា < ការសិក្សាររៀនសូត្រគឺគ្មានដែនកំណត់នោះទេ >។

ផ្តើមចេញពីក្តីស្រលាញ់ គោរពចូលចិត្តរបស់ពួកគាត់សូមកុំបន្តរអោយពួកគាត់ឯការនៅវ័យជរាអី សូមចែករំលែកសេចក្តីស្រលាញ់របស់យើងសំរាប់មនុស្សគ្រប់គ្នា៕