លោក​ ប៊ុត សីហា បានទម្លាយតាមរយៈវិដេអូឃ្លីបថាខ្លួនជាភ្នាក់ងារសំងាត់របស់ប៉ូលិសបង្ក្រាបគ្រឿងញៀន

កាលពីពេលថ្មីៗកន្លងមកនេះមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី លោក ប៊ុត សីហា​ អតីតជ័យលាភី The Voice Cambodia រដូវកាលទី១ ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន៕

នៅមុននេះបន្តិច លោក ប៊ុត សីហា ក៏បានធ្វើការ Live វិដេអូលើហ្វេសប៊ុកផ្ទាល់ខ្លួនជាមួយនឹងការខឹងសម្បារយ៉ាងខ្លាំង ក្នុងវីដេអូនោះ លោក ប៊ុត សីហា បានឲ្យដឹងថា លោកបានខកខានមិនបានទទួលវីសាទៅសហរដ្ឋអាមេរិក ដោយសារតែព័ត៌មាន ដែលបានចុះផ្សាយនោះខុសមិនច្បាស់លាស់។ លោកក៏បានបញ្ជាក់ទៀតថា ការត្រូវចាប់ខ្លួននេះ គឺលោកមិនបានប្រព្រឹត្តបទល្មើស រឺប្រើគ្រឿងញៀនដូចអ្វី ដែលពាក្យគេចុះផ្សាយនោះឡើយ ផ្ទុយទៅវិញ លោកគឺជាភ្នាក់ងារសម្ងាត់របស់ស្នងការក្នុងការចុះបង្ក្រាបពួកញៀនថ្នាំនោះទេ សម្តីរបស់លោក បានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន។

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូដូចតទៅ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsing.softsound%2Fvideos%2F2015329882070314%2F&show_text=0&width=267

ដោយ៖ SVD