0+0=8 ! លោក ផែង វណ្ណះ បញ្ចេញសាររិះគន់ចំៗទៅក្រុមប្រើហឹង្សា

ភ្នំពេញ ៖ ពាក់ព័ន្ធករណីហិង្សាដោយចេតនារបស់សន្តិសុខខ័ណ្ឌដូនពេញ ទៅលើបុរសម្នាក់ដែលបានសរសេរលេខ 0+0=8 នៅលើថ្នល់កាលពីព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ នេះធ្វើអោយមតិមហាជនមានការស្អប់ខ្ពើម និងរិះគន់យ៉ាងខ្លាំង ទន្ទឹមនិងនេះផងដែរលោកផែង វណ្ណះ ជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រឆាំងនិងអំពើរអយុត្តិធម៍ ស្អប់ខ្ពើមហឹង្សា និង តែងតែងចេញមុខការពារអំពើយុត្តិធម៍ បកអាក្រាតមុខជនខិលខូចផងនោះ

Image may contain: 6 people, people standing, hat and textបានចេញវីដេអូខ្លីមួយនិយាយសារធ្ងន់ៗទៅកាន់ក្រុមសន្តិសុខដែលតែងតែប្រើហឹង្សាយ៉ាងកំរោលថា ៖ បើប្អូនម្នាក់នោះខុស វាស្រែក វាបង្ករចលាចល ចាំបាច់អីទៅវាយតប់គ្នា ចាំបាច់អីប្រើហឹង្សា បើឈាមតែមួយ ខ្មែរតែមួយហ្នឹង បើវាខុសហៅវាមកព្រមាន ធ្វើកិច្ចសន្យាទៅ. . . ខ្ញុំមិនគាំទ្រទេ ទោះអ្នកវៃជាសមត្ថកិច្ចឬជាអ្នកណាក៏ដោយ ឬមួយឃើញគេវៃ គេប្រើហឹង្សាឡើងស័ក្ក ឡើងតួនាទី ឬមួយវៃយកស្នាដៃផ្គាប់ផ្គុនមេអី? ពិសេសជាចុងក្រោយលោកបានផ្តល់ពាក្យមួយឃ្លាធ្វើអោយអ្នកនិយមប្រើហឹង្សាស្តាប់ហើយស្ទើរក្អួតឈាមតែម្តង។

Image may contain: 1 person, selfie and closeup

ពិសេសលោក ផែង វណ្ណះ បានបន្តទៀតថា បើអស់លោកចូលចិត្តប្រើហឹង្សា ចូលចិត្តវៃដុំជ្រាំធាក់ ដូរឈ្មោះខ័ណ្ឌតែម្តងទៅ ដាក់ថាខ័ណ្ឌអ្នកលេងតែម្តងទៅ !

Image may contain: 3 people, people standing and outdoor

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1601279156635557%2F&show_text=0&width=560