ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវខ្លះៗ មកហើយអំពីរឿង កវីនិពន្ធ សុខ ជំនោរ និង ប្អូនស្រី ដែលខំស្រែកដង្ហោយ ស្វែងរកយុត្តិធម៍កន្លងមក ហើយថ្មីៗនេះទៀតសោតលោកតតែងតែរំលឹក និង និយាយចំលើបណ្តាញសង្គមតែម្តង អំពីភាពកំសោយនៃតុលាការដែលគ្មានសិទ្ធស្វែងរកភាពត្រឹមត្រូវជូនជនរងគ្រោះបាននោះ។

ជាងស្តែងថ្មីៗនេះ គណនីដែលមានឈ្មោះថា Chenda Sok ដែលជារបស់ប្អូនស្រីលោកបានសរសេររៀបរាប់រឿងដែលអួលដើមករថា ៖ ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញំុមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ បងបងសាពណ៌មានកំុយល់ច្រលំ ភាពួុត្តិធម៌សំរាប់ខ្ញំុមានត្រឹមតែក្រដាសប្រកាសសាលក្រមក្លែងក្លាយដែលគ្មានប្រសិទ្ធភាពតែមួយសន្លឹកប៉ុណ្្ណះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើរនឹងរកតំណោះស្រាយអោយខ្ញំុចេញជារូបជារៀងទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ . ខ្ញំុសូមជំរាបថាខ្ញំុអត់បានឈឺចុកចាប់នឹងរឿងដែលអាមនុស្សពាលនឹងវារៀបការទេ តែខ្ញំុឈឺដែលមនុស្សដែលត្រូវជាប់ទោសវាបែជារួចខ្លួនសប្បាយរីករាយក្អាកក្អាយមិនតែប៉ុណ្ណោះថែមទាំងប្រកាសក្តែងៗរៀបការទាំងវាមិនទាន់ចេញមុខដោះស្រាយរឿងក្តីចប់សព្វគ្រប់ . ស្រុកខ្មែរគ្មានភាពយុត្តិធម៌សំរាប់ប្រជារាស្រ្តឡើយ គ្នាគេ អោយចាំ!

រឿងរ៉ាវនេះយ៉ាងណានៅមិនទាន់មានប្រតិកម្មណាមួយកើតឡើង ឬ មានអន្តរាគមន៍ណាមួយនោះទេ តែអ្វីដែលជាការខកចិត្តរបស់ជនរងគ្រោះបានត្រឹមចាំ ចាំដោយក្តីឈឺចាប់តែប៉ុណ្ណោះ៕

