ក្រុមហ៊ុន BMW ក្រុមហ៊ុនមេរបស់ Rolls-Royce បានបញ្ចេញលក់រថយន្ត Rolls-Royce Phantom ជំនាន់ទី ៨ នៅលើទីផ្សារប្រទេសឥណ្ឌា Phantom ស៊េរីថ្មីបំផុតនេះមានតម្លៃចាប់ពី ៩៥ លានរូពីឥណ្ឌា (ប្រមាណ ១,៤៦ លានដុល្លារ) ចំណែកប្រភេទ Long Wheelbase មានតម្លៃចាប់ពី ១១៥ លានរូពីឥណ្ឌា (ប្រមាណ ១,៧៦ លានដុល្លារ)

ក្រុមហ៊ុន BMW ក្រុមហ៊ុនមេរបស់ Rolls-Royce បានបញ្ចេញលក់រថយន្ត Rolls-Royce Phantom ជំនាន់ទី ៨ នៅលើទីផ្សារប្រទេសឥណ្ឌា Phantom ស៊េរីថ្មីបំផុតនេះមានតម្លៃចាប់ពី ៩៥ លានរូពីឥណ្ឌា (ប្រមាណ ១,៤៦ លានដុល្លារ) ចំណែកប្រភេទ Long Wheelbase មានតម្លៃចាប់ពី ១១៥ លានរូពីឥណ្ឌា (ប្រមាណ ១,៧៦ លានដុល្លារ)។ គួរដឹងថាតម្លៃរថយន្តនេះនៅលើទីផ្សារសហរដ្ឋអាមេរិកមានតម្លៃចាប់ពី ៤៥០ ០០០ ដុល្លារ។ ចំណែកនៅប្រទេសកម្ពុជាគេប៉ាន់ស្មានថារថយន្តនេះមានតម្លៃប្រមាណ ៨០ ម៉ឺនដុល្លារ។
Phantom ជំនាន់ទី ៨ នេះមានបន្ថែមនូវចំណុចពិសេសៗជាច្រើនលើសពីជំនាន់មុន ដូចជាអំពូលភ្លើងប្រើប្រព័ន្ធឡាស៊ែរអាចបំភ្លឺផ្លូវបានចម្ងាយដល់ ៦០០ ម៉ែត្រ, មានបំពាក់អេក្រង់ LED ទំហំ ១២,៣ អ៊ីញនៅផ្នែកខាងក្នុង និងមានបំពាក់កៅអីអង្គុយដែលអាចផ្ដល់ផាសុកភាពខ្ពស់ដល់អ្នកដំណើរ។
ម៉ាស៊ីនរបស់រថយន្តមានចំណុះ ៦,៧៥ លីត្រ ជាប្រភេទ Twin-Turbocharged មានស៊ីឡាំងចំនួន ១២ អាចបង្កើតកម្លាំងបានដល់ ៥៦៣សេះ ត្បិតថាមានទម្ងន់ដល់ជាង ២,៥ តោន ប៉ុន្តែវាអាចបង្កើនសន្ទុះល្បឿនពី ០-១០០ គ.ម/ម៉ ដោយប្រើពេលតែ ៥,៣ វិនាទីប៉ុណ្ណោះ៕
(សូមទស្សនាវិដេអូខាងក្រោម)












ប្រភព៖ អូតូបូឌៀ – Autobodia