នេះចាត់ទុកជាលើកទីមួយដែលឧកញ៉ា ដួងឆាយ ចេញមុខទទួចអោយគ្រប់បណ្តាញអង្គភាព សារពត៍មាន ជនរួមជាតិ ក៏ដូចជាសមត្ថកិច្ចនិងបណ្តាអង្គទូតមេត្តាភ្ញាក់រលឹក ក្រលេកមើលតថភាពនៃសង្គមដែលត្រូវគេជាន់ឈ្លី រហូតដល់ថ្នាក់ថតជាសាច់រឿង ហើយយកតំបន់ប្រាង្គប្រសាទអង្គរ និង ប្រទេសកម្ពុជាជាតំបន់គ្រឿងញៀនទៅវិញ។

តាមប្រភព Live វីដេអូរបស់លោកបានបន្តទៀតថា សូមអ្នកដឹកនាំរឿងលោក Matthew Vaughn ក្នុងរឿង Kingsman : The Golden Circle របស់ផលិតកម្ម 20th Century Fox សូមចេញការបកស្រាយ និង អោយហេតុផលអោយបានសមរម្យព្រោះថា ប្រាង្គប្រាសាទរបស់ខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយត្រូវបានឃុំគ្រងនិងបន្តដោយបុព្វបុរសខ្មែរគ្រប់ជំនាញ ការដែលលោកហៅតំបន់ដែលមានប្រាង្គប្រាសាទទាំងនេះសុទ្ធតែ Poppy land ដោយលោកបានបញ្ជាក់ទៀតថា ពាក្យថា Poppy ជាពាក្យសំដៅដល់សត្វចិញ្ចឹម (សុនខ) ចុះហេតុអ្វីបានហៅប្រទេសកម្ពុជាថា Poppy Land ទៅវិញ?

ជាចុងក្រោយលោកបានអំពាវនាវហើយអំពាវនាវទៀតថា ៖ សូមពុកម៉ែបងប្អូនទាំងអស់ជួយចែករំលែកដំណឹងនេះអោយបានទូលំទូលា និង សូមអោយក្រសួងដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្រ្តីអង្គទូតរបស់កម្ពុជាដែលប្រចាំនៅសហរដ្ធអាមេរិកមេត្តាពិនិត្យ និងសូមការពន្យល់បកស្រាយអំពីរឿងនេះផង។ ពិសេសខ្លួនលោកផ្ទាល់និងសរសេរជាលិខិតទៅកាន់លោក Matthew Vaughn ដោយផ្ទាល់ផងដែរ៕

ប្រភព ៖ FB Duong Chay ឌួង ឆាយ