ឈាមស្រែកស្បែកហៅ ទោះដោះកាម៉េរាសុវត្ថិភាពចេញក៏នៅតែចាប់ខ្លួនបាន

សៀមរាប៖ ទីបំផុតឃាតកដែលចាក់សម្លាប់បុរសដែលជាម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្តនៅសៀមរាប ពេលត្រូវកម្លាំងប៉ូលិសខេត្តសៀមរាបចាប់បានហើយ កាលពី​ល្ងាច​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគងខេត្តសៀមរាប។

ជន​សង្ស័យដែលឃាត់ខ្លួននោះឈ្មោះ​ ព្រហ្ម សុ​ព្រឹក្ស ហៅថា​ន ភេទ​ប្រុស​ អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចា​ន់ស ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប មានមុខ​របរ គួ​ជេរ​ដី(ជំនួញ​ដីធ្លី)។

ចំណែកជនរងគ្រោះ​មាន ឈ្មោះ​ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ ស្ថិតក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់ចំណុច​ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ ត្រូវ​បានឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោងជាង ៩ យប់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោងជាង៧ព្រឹក ថ្ងៃទី២៤ខែ មេសា ឆ្នាំ២០១៨។

ក្រោយ​ធ្វើ​សកម្មភាព ឃាតករ​បាន​ដោះកាមម៉េរ៉ាសុវត្តិភាព រត់គេច​ខ្លួន​បាត់ ករណីនេះ​សមត្ថកិច្ច​អះអាងថា ជា​អំពើ​ឃាតកម្ម ប្លន់​សម្លាប់។

ទន្ទឹមនិងនោះសមត្ថកិច្ច​ក៏បាន​នាំខ្លួន បុរស​ម្នាក់​ដែលជា​កម្មករ​បំរើការ​នៅផ្ទះ​ខាងលើ យកទៅ​សាកសួរ​ផងដែរ ដែលមាន​ឈ្មោះ​លឿ ភិ​រ៉ូ ឆ្នាំ​កំណើត១៩៨៣ មាន​ទីលំនៅ​ភូមិ​ធិបតី ឃុំ​ត្រី​ញ័រ ស្រុក​ពួក​ខេត្តសៀមរាប។
ករណីឃាតកម្ម​ខាងលើ ហាក់បីដូចជា​មានការ​រៀប​គំរោង​ទុក ពីព្រោះ​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​ដោះចេញ​ជាមុន ឯ​ទូរ​សព្ទ័​ដៃ​របស់​ជនរងគ្រោះ ក៏ត្រូវ​ឃាតករ​យកទៅ​បាត់​ផងដែរ ៕

ប្រភព៖ ដើមរាំង-Dermrang