គ្រាប់ពេជ្រពីរដួងរបស់រស្មីហង្សមាស បង្ករភាពភ្ញាក់ផ្អើលដល់ទស្សនិកជន

សិល្បះខ្មែរ ៖ នេះចាត់ទុកថាជាលើកទី១ហើយ ដែលកំពូលតារាចំរៀងប្រចាំផលិកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ​ និង កញ្ញា ឳក សុគន្ធកញ្ញា បានចាំដៃគ្នាបកស្រាយបទចំរៀងរួមគ្នាក្នុងលក្ខណះបែបចម្រៀងមរតកដើមក្នុងកម្មវិធីមួយ ដែលខុសពីកន្លងទៅ។

ពិតណាស់សំលេងរបស់តារាដែលពោរពេញទៅដោយបទពិសោធន៍ទាំងពីរបានអង្រួនកម្មវិធីអោយរលូនទៅមុខដោយភាពរីករាយ ក្រៃលែង ហើយអ្វីដែលទស្សនិកជនគាំទ្រ និង សរសើរមិនដាច់ពីមាត់នោះ គឺទឹកដមសំលេងរបស់អ្នកទាំងពីធ្វើបានល្អ ស្តាប់ទៅ មានន័យ មានមនោសច្ចេតនា ព្រោះចម្រៀងបែបមរតកដើមកើតចេញពីទឹកដៃនិពន្ធរបស់អ្នកនិពន្ធល្បីៗ ដែលជាស្នាដៃឯក ស្នាដៃ ដើមមិនចំលងពីគេដូចបទថ្មីៗនា ពេលបច្ចុប្បន្ន។

ជាងនេះទៅទៀតអ្នកដែលចូលរួមបានលើកឡើងថា បើផលិកម្ម កវីនិពន្ធ និង គ្រូភ្លេងណាពេលបច្ចុប្បន្នប្រឹងធ្វើអ្វីដែលជារបស់ខ្លួន ពិតជាមានតំលៃជាងអ្វីដែលចំលងពីគេ ព្រោះមានពេលខ្លះបទដែលល្បីមួយឆាវ ដោយការយកសាច់ភ្លេច និង កែរទំនុកពីគេធ្វើអោយបទទាំងនោះរងការរិះគន់ និង សាបរលាបលឿនបំផុត៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsamonn.yem%2Fvideos%2F679399302391130%2F&show_text=0&width=560