អាណិតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ប្រកាសឈប់ច្រៀង

សិល្បះ ៖ កន្លងទៅថ្មីៗនេះម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានជួបប្រទះរឿងអាស្រូវគ្រឿងញៀនហើយត្រូវបានមហាជនជាច្រើន បញ្ចេញទស្សនះនិងមតិរៀងៗខ្លួន តែទោះជាយ៉ាងណា ប៊ុត សីហា បានបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនដោយបង្ហាញលទ្ធផលពិនិត្យឈាមជាសាធារណះ ផងដែរ មិនតែប៉ុណ្ណោះក្រោយការបដិសេធរបស់ស្ថានទូតអាមេរិក រឿងមិនប្រគល់ Visa អោយទៅសំដែងនៅទីនោះក៏លោកទទួលបានដំណោះស្រាយយ៉ាងល្អផងដែរ។

តែមកដល់ពេលថ្មីៗនេះ តារាមានទឹកដមតែអភ័ព្វមេឃរូបនេះបានបង្ហោះសារ នៅលើបណ្តាញសង្គមដ៏គួរអោយងឿយឆ្ងល់និងអាណិតអាសូរថា ៖  អរគុណបងប្រុស Soklim Reaks Avp ដែលបានឲ្យគេធ្វើបទនិងនិពន្ធឲ្យខ្ញុំរួមទាំងបងប្រុស សុីវ ចន្ទ។អរគុណដល់អង្កការIKARE នៃសារះមន្ទីមរតកជាតិខ្មែរដែលមានបងសេកកុសលជានាយកនិងបងប្រុសសុខលីមរក្សាជាអ្នកសម្របសម្រួលនៅស្រុកខ្មែរក្នុងការចំនាយប្រាក់ធ្វើសំរាប់ខ្ញុំ។5បទដែលថតថ្ងៃមិញពិតជាត្រូវចិត្តណាស់។មុននិងខ្ញុំឈប់ច្រៀងខ្ញុំនិងបន្សល់សម្លេងទុកឲ្យពុកម៉ែបងប្អូននៅនិងអង្កការIKAREឲ្យបាន២០បទខ្ញុំនិងឈប់ច្រៀងហើយ។ហើយពុកម៉ែបងប្អូននិងបានឈប់ដៀលខ្ញុំតទៅទៀត។

ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះ ធ្វើអោយហ្វេនរបស់លោកដែលនិយមគាំទ្រ និង តាមដានរាល់សកម្មភាពរបស់លោកមានការខកចិត្តយ៉ាងខ្លាំង
រហូតដល់អ្នកខ្លះបង្ហោះក្នុង Status សំរក់ទឹកភ្នែក និង បានខំមិនដើម្បីផ្តល់កំលាំងចិត្តអោយគាត់តស៊ូ ជំនះអោយបាននូវរនាំអាក្រក់នេះផងដែរ។

យើងនៅមិនទាន់អាចទាក់ទងលោក ប៊ុត សីហា ដើម្បីបកស្រាយអំពីរឿងនេះនៅឡើយទេ តែក្រុមការងារនិងព្យាយាមទំនាក់ទំនងលោកនៅពេលក្រោយ។ Sing Ly