មិនត្រឹមតែកាហ្វេថ្មពិត សូម្បីប៊ីចេង អំបិល សុទ្ធតែម៉ាកល្បីៗក៏មានក្លែងក្លាយដែរ សូមប្រយ័ត្ន

វៀតណាម ៖ ថ្មីៗកន្លងទៅនេះមានករណីកាហ្វេផលិតពីថ្មពិល ដែលធ្វើអោយមហាជនគ្រប់ស្រទាប់ និងបណ្តាញសារពត៍មាននានាមានការចាប់អារម្មណ៍
យ៉ាងខ្លាំង មិនតែប៉ុណ្ណោះប៉ូលីសវៀតណាមបានកាត់ទោសស្រី្តជាមេខ្លោងនិងអ្នកដែលពាក់ព័ន្ធជាគុកជិត ២០ឆ្នាំ។
មិនទាន់ផុតកន្លងទៅប៉ុន្មានផង ស្រាប់តែមានផ្ទុះករណី អំបិល ប៊ីចេង និង គ្រឿងទេសនានាសុទ្ធតែម៉ាកល្បីដែលឈ្មួញទុច្ចរិតផលិតក្លែងក្លាយទៅវិញ

ជាពិសេសផលិតផលខ្វះស្តង់ដា គ្មានគុណភាព ព្រមទាំងលាយនូវសារធាតុគីមីច្រើនប្រភេទដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ពិសេសស្រ្តីមានផ្ទៃពោះ កុមារ និង មនុស្សចាស់ជាដើម។ ហេតុដូចនេះហើយសូមមានការប្រុងប្រយ័ត្នក្នុងការទិញយកមកបរិភោគ គួរណាស់តែទិញផលិតផលដែលមានការទទួលស្គាល់និងវេចខ្ចប់ត្រឹមត្រូវ និងត្រូវបាននាំចូលនិងផលិតដោយក្រុមហ៊ុនដែលមានច្បាប់ត្រឹមត្រូវទើបអាចធានារក្សាបាននូវអនាម័យនិងគុណភាព។

តាមរយះរូបភាពឯកសារពីប៉ូលីសវៀតណាម ដែលត្រូវបានអ្នកលេងបណ្តាញសង្គមចុះផ្សាយនាពេលកន្លងមក យើងឃើញថាសកម្មភាពបង្រាបរបស់ប៉ូលីស ហាក់យឺតពេលបន្តិចទៅហើយព្រោះថាផលិតផលក្លែងក្លាយទាំងនោះបានចែករំលែកទៅលើទីផ្សាររួចទៅហើយ៕