សិល្បះខ្មែរ ៖ តារាម៉ូដែលនិងតារាសំដែងកញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា នៅតែរារែកចិត្តនៅមិនទាន់ច្បាស់នូវថ្ងៃរៀបអាពាហ៍ពិពាហ៍ពិតប្រាកដជាមួយលោក ប៉ិល វិបុល ហៅ នីត ចាងហ្វាងម្ចាស់ផលិតកម្ម Angkor Picture បើទោះបីម្ចាស់ផលិតកម្មរូបនេះហាក់ចំនាយលើសលប់និងយកចិត្តទុកដាក់មកលើនាងយ៉ាងណាក្តី។
ការរារែកដែលមិនទាន់ផ្តល់ដំណឹងពិតប្រាកដនៃពិធីមង្គលការព្រោះតែតារារូបនេះចង់ក្តោបទីផ្សាសិល្បះអោយបានច្រើនជាងមុន ជាពិសេសតំណើរការអាជីវកម្មថ្មីរបស់ខ្លួនជាមួយនិងគោលដៅដែលខ្លួនចង់បាន។ កញ្ញា ម៉ាក សែនសូនីតា បានបន្តថា ៖ កញ្ញាចង់ទុករឿងរៀបការមួយឡែកសិន ដោយផ្តោតខ្លាំងទៅលើការមើលខុសត្រូវអាជីវកម្មថ្មីគឺហាង ផែសមុទ្រ ដែលបានបើកសាខាថ្មីជាបន្តបន្ទាប់ បើសិនជារបរនេះទទួលបានផ្លែផ្កាឆាបរហ័សពិតមែន ប្រាកដមែន ដំណឹងរៀបការរបស់ខ្លួននិងកើតឡើងឆាប់ៗ។

ទោះជាយ៉ាងណាក៏ដោយបើយោងតាមប្រភពពីតារាសំដែងម្នាក់បានអោយដឹងថា ៖ លោក ប៉ិល វិបុល ជាគូរស្នេហ៍ចង់រៀបចំកម្មវិធីពិសេសនេះអោយបានឆាប់ ប៉ុន្តែខាងស្រីហាក់បដិសេធន៍ដោយមិនចង់ធ្វើភ្លាមៗនោះទេ។ ទាំងនេះក៏ព្រោះតែកញ្ញាគិតថាការរៀបអាពាហ៍ពិពាហ៍ អាចអោយទីផ្សាររបស់នាងធ្លាក់ចុះជាងមុន។
តារាសំដែងកញ្ញា ម៉ាក សែនសូនីតា និង លោក ប៉ិល វិបុល ជាគូរស្នេហ៍ដែលបានផ្តើមស្នេហ៍តំបូងនៅពេលដែលកញ្ញាថតរឿងតំបូងអោយផលិតកម្ម Angkor Picture កាលពីពេលថ្មីៗ ស្នេហាអ្នកទាំងពីរកាន់តែស៊ីជំរៅ និងបើកចំហរបន្ទាប់ពីមានការបើកអាជីវកម្មថ្មីរួមគ្នាគឺហាង ផែសមុទ្រ ដែលរហូតមកដល់ពេលនេះពង្រីកបាន៤សាខាហើយ ដែលគំរោងរបស់អ្នកទាំងពីរនឹងបើកអោយបាន ១២សាខាក្នុងពេលឆាប់ៗ៕






ប្រភពវីដេអូ ៖ ៣០ដេលី